gram news
Аватар канала Law Lyheng

Law Lyheng

@lawlyheng

អ្នកនឹងយល់ដឹងពិតពីច្បាប់ យុត្តិធម៌ តុលាការ និងទស្សនផ្សេងៗ

ПроектыENПраво

1,693подписчиков

Открыть канал

Последние посты

  • Law Lyheng

    2 сент., 09:21

    переслано из @rule_news

    🎓 ការចុះឈ្មោះចូលរៀនតាមអនឡាញ RULE ឆ្នាំសិក្សា ២០២៦–២០២៧ (ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន)សម្រាប់ប្អូនៗដែលត្រៀមចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ថ្នាក់បង់ថ្លៃសិក្សា) សូមត្រៀមខ្លួនឱ្យបានរួចរាល់! 📚 📅 បើកចុះឈ្មោះចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ម៉ោង ១៦:០០នាទី តទៅ (តំណភ្ជាប់ដំណើរការចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង១៩:០០យប់ រៀងរាល់ថ្ងៃ រហូតដល់គ្រប់ចំនួនកំណត់) 🔗 QR Code ឬ Link ចុះឈ្មោះ https://admission.rule.edu.kh/km/📌 អ្វីដែលប្អូនៗត្រូវត្រៀម៖ • ទូរស័ព្ទ ឬកុំព្យូទ័រ ដែលមានអ៉ីនធឺណិតល្អ • លេខទូរស័ព្ទដែលមានគណនីតេលេក្រាម • ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានការសិក្សា (ថ្នាក់ទី១២) • គណនីធនាគារដែលមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់បង់ប្រាក់តាមអនឡាញ ៥៨០ ដុល្លារ / ឆ្នាំ ឬ ៣០០ ដុល្លារ / ១ឆមាស👉 សូមទស្សនា វីដេអូណែនាំអំពីរបៀបចុះឈ្មោះតាមអនឡាញ និងរៀបចំព័ត៌មានទាំងនេះជាមុន ដើម្បីឱ្យដំណើរការចុះឈ្មោះរបស់ប្អូនៗកាន់តែងាយស្រួល និងរលូន។ https://www.facebook.com/share/r/1F6wuyVNiP/?mibextid=wwXIfr ⏰ ចំនួនទទួលពាក្យមានកំណត់!
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    2 сент., 09:21

    переслано из @rule_news

    វីដេអូណែនាំអំពីការចុះឈ្មោះចូលរៀនតាមប្រព័ន្ធអនឡាញ សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន (២០២៦-២០២៧)
    222видео1Открыть в Telegram
  • Law Lyheng

    2 сент., 09:21

    переслано из @rule_news

    សេចក្តី​ជូន​ដំណឹង​!
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    7 авг., 05:49

    ប្រវតិ្តនៃក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩១១​​មុនសម័យបារាំង, កម្ពុជាក៏មានក្រមព្រហ្មទណ្ឌ​ផ្ទាល់ខ្លួនផងដែរ។ ក្នុងសម័យបារាំង, កម្ពុជា​បាន​រៀបចំ​កែសម្រួលក្រមច្បាប់ព្រហ្មទណ្ឌរបស់ខ្លួនឡើងវិញ​ ដោយផ្អែកតាមព្រះរាជប្រកាស ១៩ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩០៥ បាន​បង្កើតឱ្យមានគណៈកម្មការ (ពីដើមហៅថា ក្រុម)​ ពិនិត្យឡើងវិញ​នូវ​ក្រម​ច្បាប់កម្ពុជា និង​បែងចែកជា​គណៈកម្មការរងចំនួន៤ មានភារកិច្ចរៀបចំតាក់តែង​ក្រម​ព្រហ្មទណ្ឌ ក្រមនីតិវិធី​ព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និង​ក្រមនីតិវិធីរដ្ឋប្បវេណី។ឆ្លងកាត់រយៈពេល៦ឆ្នាំ និងជាច្រើនដំណាក់កាលនៃការតាក់តែងក្រមក្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩១១ ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ បានប្រោសព្រះរាជទាន​សេចក្តី​អនុម័តលើ​ក្រមព្រហ្មទណ្ឌ ដែល​បច្ចុប្បន្ន​ហៅថា ប្រកាសឱ្យប្រើក្រមព្រហ្មទណ្ឌ ដោយយោងតាមព្រះរាជប្រកាសលេខ ៦១ ឆ្នាំ១៩១១។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ក្រមព្រហ្មទណ្ឌ #យុត្តិធម៌
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    17 июл., 10:16

    អំណាចអ្នកឧកញ៉ាយោមរាជ សេនាបតីក្រសួងយុត្តិធម៌ សម័យបារាំង​​អ្នកឧកញ៉ា​​យោមរាជ សេនាបតីក្រសួងយុត្តិធម៌ (រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌) មានតួនាទី សិទ្ធិ អំណាចយ៉ាងសំខាន់នៅក្នុងប្រព័ន្ធតុលាការ និងយុត្តិធម៌ នាសម័យអាណាព្យាបាលបារាំង តាមរយៈកិច្ចការតាំង ហូត ចៅក្រម, ប្រឡង​ចំណេះ​​ចៅក្រម, ត្រួតត្រា​ស្មារក្តី(មេធាវី), ត្រួតត្រារាជការគុក, ប្រាស្រ័យ​ទាក់​ទង​សាលាជំនុំ, ប្រមូលច្បាប់​រៀបចំរក្សាទុកឱ្យមូល និង​ផ្សេងៗទៀត។ នៅក្នុងកិច្ចប្រជុំកុងសីយសេនាបតី (ក្រុមប្រឹក្សារដ្ឋមន្ត្រី​ សម័យ​បារាំង) វត្តមាន តួនាទី និងមតិយោបល់របស់អ្នកឧកញ៉ា​​យោមរាជ សេនាបតីក្រសួងយុត្តិធម៌ សំខាន់​នៅ​ក្នុង​កិច្ចការតុលាការ ច្បាប់ និងយុត្តិធម៌។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #អ្នកឧកញ៉ាយោមរាជ #សាលាជម្រះក្តី #យុត្តិធម៌
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    7 июл., 03:47

    សាលក្រមសាលដំបូងបិទផ្លូវតវ៉ា សម័យបារាំងច្បាប់ភូមិបាលសម័យបារាំង, ការដោះស្រាយវិវាទដណ្ដើមកម្មសិទ្ធិលើដីដែលមានតម្លៃលក់ ៤០០រៀល តម្លៃជួល ១៥០រៀល ចុះទៅ ត្រូវឱ្យ​សាលាដំបូងជំនុំជម្រះសម្រេចសេចក្តីជាស្រេច។ ពាក្យ “ជាស្រេច” មានន័យថាជាការបិទផ្លូវតវ៉ា​ក្នុងការ​ប្តឹងឧទ្ធរណ៍។ បើសិក្សាពីប្រវត្តិពាក្យច្បាប់ គឺថាពាក្យ “ជាស្រេច” ត្រូវបានប្រើនៅក្នុងច្បាប់​នីតិវិធីច្បាប់ខ្មែរសម័យ​បារាំង រីឯពាក្យ “បិទផ្លូវតវ៉ា” ប្រើនៅក្នុងច្បាប់បច្ចុប្បន្ន។នៅក្នុងយន្តការដោះស្រាយវិវាទដីធ្លីខាងលើ ក៏បង្ហាញពីលក្ខណពិសេស ដែលអាចឱ្យសាលាដំបូងសម្រេច​សេចក្តីដោយចេញសាលាក្រមរួច ក៏បិទផ្លូវតវ៉ារបស់ភាគីមិនឱ្យប្ដឹងទៅសាលាឧទ្ធរណ៍ និងត្រូវអនុវត្តតាម​សាលក្រម​នោះ​តែម្តង។ ហេតុផលដែលអាចនាំឱ្យ​សាលាដំបូង​មានអំណាចសម្រេចសេចក្តីជាស្រេចនោះ ត្រូវ​ពិនិត្យ​​ពីតម្លៃនៃកម្មវត្ថុវិវាទ។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ភូមិបាល #ដែនដី #សាលាដំបូង
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    3 июл., 05:14

    ច្បាប់ផ្លូវ សម័យបារាំងយោងតាមព្រះប្រកាសលេខ ៤៩ ឆ្នាំ១៩០១ បង្ហាញពីច្បាប់ផ្លូវក្នុងស្រុកក្រុងភ្នំពេញ និងករណីមាន​អ្នកលើ្មស​ច្បាប់ត្រូវទទួលទោសលហុ។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ផ្លូវ #សាធារណការ
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    28 июн., 06:39

    សាលាលហុ សម័យបារាំងសាលាលហុ ជាសមត្ថកិច្ចជំនុំជម្រះក្តីថ្នាក់ទាប ដោះស្រាយវិវាទកម្រិតស្រាល ​សម្រាប់​ស្វែង​រក​យុត្តិធម៌​ និង​ទីតាំង​នៅ​ជិតប្រជាពលរដ្ឋនាសម័យបារាំង ព្រោះថាមេឃុំធ្វើការនៅ​សាលា​ឃុំក៏អាច​ទទួល​បាន​សមត្ថកិច្ច​ជា​សាលាលហុផងដែរ។ ចូលមកដល់សម័យ​សង្គម​រាស្ត្រ​និយម​ក៏ប្រើ​យន្តការ​​សាលា​លហុ​នៅក្នុង​ផ្នែក​យុត្តិធិការ​ផងដែរ។សាលាលហុ និងសាលាលុឃុន សំដៅទៅលើទីតាំងកន្លែងជម្រះក្តីផ្សេងគ្នានៅកម្ពុជា។ សាលា​លហុ ជាទី​កន្លែង​​សាលាជំនុំជម្រះក្តីនៅតាមខេត្ត។ ចំណែកសាលាលុឃុន ជាទីកន្លែង​សាលា​ជំនុំជម្រះក្តីនៅមុខ​ព្រះបរ​ម​រាជវាំង ​ក្រុងភ្នំពេញ និងសម្ពោធឱ្យ​ប្រើ​នៅឆ្នាំ១៨៩៧។ ចាងហ្វាង​សាលាលុឃុន មានងារជាឧកញ៉ា​មហាវិនិច្ឆ័យ។ អានអត្ថបទជា PDF ៖ https://t.me/lawlyheng/759 Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #សាលាលហុ #តុលាការ #យុត្តិធម៌
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    28 июн., 06:38

    សាលាលហុ សម័យបារាំងសាលាលហុ ជាសមត្ថកិច្ចជំនុំជម្រះក្តីថ្នាក់ទាប ដោះស្រាយវិវាទកម្រិតស្រាល ​សម្រាប់​ស្វែង​រក​យុត្តិធម៌​ និង​ទីតាំង​នៅ​ជិតប្រជាពលរដ្ឋនាសម័យបារាំង ព្រោះថាមេឃុំធ្វើការនៅ​សាលា​ឃុំក៏អាច​ទទួល​បាន​សមត្ថកិច្ច​ជា​សាលាលហុផងដែរ។ ចូលមកដល់សម័យ​សង្គម​រាស្ត្រ​និយម​ក៏ប្រើ​យន្តការ​​សាលា​លហុ​នៅក្នុង​ផ្នែក​យុត្តិធិការ​ផងដែរ។សាលាលហុ និងសាលាលុឃុន សំដៅទៅលើទីតាំងកន្លែងជម្រះក្តីផ្សេងគ្នានៅកម្ពុជា។ សាលា​លហុ ជាទី​កន្លែង​​សាលាជំនុំជម្រះក្តីនៅតាមខេត្ត។ ចំណែកសាលាលុឃុន ជាទីកន្លែង​សាលា​ជំនុំជម្រះក្តីនៅមុខ​ព្រះបរ​ម​រាជវាំង ​ក្រុងភ្នំពេញ និងសម្ពោធឱ្យ​ប្រើ​នៅឆ្នាំ១៨៩៧។ ចាងហ្វាង​សាលាលុឃុន មានងារជាឧកញ៉ា​មហាវិនិច្ឆ័យ។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #សាលាលហុ #តុលាការ #យុត្តិធម៌
  • Law Lyheng

    26 июн., 04:43

    ប្រវត្តិតុលាការកំពូល (សាលាវិនិច្ឆ័យ)ផ្អែកកតាមឯកសារ RÉSIDENCE SUPÉRIEURE បង្ហាញថាសាលាវិនិច្ឆ័យ (តុលាការកំពូល) សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២ ខែមីនា ឆ្នាំ​១៩១២ មានទីតាំងទល់មុខព្រះបរមរាជវាំង ព្រមទាំងមាន​ព្រះអង្គម្ចាស់ មាឃវាណ់ (MACHAVAN) ជាចាងហ្វាង (ប្រធានតុលាការកំពូល)។មានអំណះអំណាងមួយទៀតគាំទ្រផងដែរ យោងតាមក្រមលក្ខណៈពិភាក្សាព្រហ្មទ័ណ្ឌ​ របៀបតុលាការ (ក្រមនីតិវិធីព្រហ្មទណ្ឌ) ប្រកាសឱ្យប្រើនៅឆ្នាំ១៩១២ បានរៀបចំក្របខណ្ឌនីតិវិធីព្រហ្មទណ្ឌ​សម្រាប់សាលាដំបូងខេត្ត សាលាឧទ្ធរណ៍ និង​សាលាវិនិច្ឆ័យ។
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    19 июн., 05:30

    ច្បាប់មិនឱ្យប្រើច្រវាក់ក្នុងពន្ធនាគារ សម័យបារាំងយោងតាមព្រះរាជប្រកាសលេខ ៤០ ឆ្នាំ១៩០៥ កំណត់ឱ្យលុបបំបាត់ការរប្រើប្រាស់​ច្រវាក់ដាក់​មនុស្សទោស​​​ដែលជាប់​ពន្ធនាគារ (ពីដើមហៅថា គុក) នៅសម័យបារាំង។ មុនពេលមានច្បាប់នេះ ចំពោះមនុស្សទោសប្រភេទ​​គ្រោះថ្នាក់ ត្រូវដាក់ច្រវាក់ធ្ងន់ៗ ដែលជាអាចប៉ះពាល់រូបរាងកាយ ហើយបច្ចុប្បន្នប៉ះពាល់​គោលការណ៍មនុស្សធម៌សម្រាប់ទណ្ឌិត។ច្បាប់នេះ ក៏មានករណីអាចប្រើប្រាស់ច្រវាក់បានផងដែរ បើមនុស្សទោសនោះរត់រួច ២ដង ឬច្រើនដង ត្រូវ​ដាក់​ច្រវាក់ ១ខែ ទៅ ៦ខែ។ មួយវិញទៀត ក៏បានលើកឡើងជាពិសេស អាចឱ្យមនុស្សទោសមួយចំនួន​អាចទៅធ្វើការសម្អាតផ្លូវ។Telegram ៖ https://t.me/lawlyheng/joinchat/
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    16 июн., 00:39

    ច្បាប់ការងារ សម័យបារាំងព្រះរាជប្រកាសលេខ ៦៨ ឆ្នាំ១៨៩៧ អំពីមនុស្សបម្រើការប្រាក់ បង្ហាញពីការហាម​លក់ទិញមនុស្ស និងជា​សញ្ញាណនៃ​ច្បាប់ការងារ​ តាមរយៈបម្រើ ឬធ្វើការងារបាន​ប្រាក់ឈ្នូល នៅសម័យបារាំង។ច្បាប់នេះ ក៏បានកំណត់ពីលក្ខខណ្ឌអាយុ ភេទ ថ្លៃប្រាក់ឈ្នូល និងផ្សេងៗទៀត​តាមផ្លូវតុលាការ ព្រមទាំង​មាន​លក្ខណជួយ​អ្នកបម្រើ​ដោះបំណុល​ឱ្យ​បានលឿន និងត្រឹមត្រូវ។ ម្យ៉ាងទៀត មុនមានច្បាប់នេះ ក៏មាន​សន្ធិសញ្ញាបារាំង-ខ្មែរ កំណត់​ពីការ​លុបខ្ញុំកំដរផងដែរ។Telegram ៖ https://t.me/lawlyheng/joinchat/
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    10 июн., 13:08

    ឧកញ៉ាមហាវិនិច្ឆ័យ គឺជាងាររបស់ចាងហ្វាងសាលាលុហឃុន ឬលូកឃុន ឬលុឃុន មានទីតាំងនៅក្រុងភ្នំពេញ មុខព្រះបរមរាជវាំង ហើយដែលជាសាលាជម្រះក្ដីមួយយ៉ាងសំខាន់នៅសម័យបារាំង ដោយផ្អែកតាមឯកសារ RÉSIDENCE SUPÉRIEURE និងរាជកិច្ចរាជការ មានតម្កល់នៅបណ្ណសារដ្ឋាជាតិ។​ បេីធៀបបច្ចុប្បន្ន​ សាលាលុឃុន​ អាចដូចជា​សាលាដំបូង​ ​និងអយ្យការអមសាលាដំបូងរាជធានីភ្នំពញ។
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    8 июн., 08:56

    ច្បាប់រើសទាហានខ្មែរ សម័យបារាំងព្រះរាជប្រកាស​លេខ ៦៨ ឆ្នាំ១៩០៣ ពីរើសទាហាន​ក្រុមរក្សាស្រុក គឺជាក្របខណ្ឌនៃច្បាប់​ការពារជាតិ​មួយយ៉ាង​សំខាន់​ដែលត្រូវបង្កើត​ឡើងនៅ​សម័យបារាំង។ តាមរយៈច្បាប់នេះ ស្ថាប័នថ្នាក់ជាតិ​មួយ​ដែល​ហៅថា ក្រុមរក្សាស្រុក ត្រូវបានបង្កើត​ឡើងដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ។ នៅតាមទីរួមខេត្ត​ត្រូវរើសទាហាន​​តាមអត្រាចំនួនមនុស្ស​ដែល​មាននៅ​ក្នុងភូមិ។ ចំពោះមនុស្ស​ដែលរើស ​ត្រូវមាន​អាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣៥ឆ្នាំ។Telegram ៖ https://t.me/lawlyheng/joinchat/#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ការពារជាតិ
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    30 мая, 04:38

    សញ្ញាណនៃច្បាប់ភូមិបាល សម័យបារាំងតាមរយៈព្រះរាជប្រកាស ឆ្នាំ១៩០៨នេះ បង្កើតឱ្យមានការរៀបចំចុះបញ្ជីអចលនវត្ថុ ​សំបុត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលតួនាទីនេះត្រូវប្រគល់ឱ្យមេឃុំ​អ្នកទទួលបន្ទុក​ទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។ ការរៀបចំឱ្យមានកម្មសិទ្ធិឯកជន ត្រូវបានកើតចេញពីការកែទម្រង់​ថ្នាក់ជាតិមួយយ៉ាងសំខាន់​ និងត្រូវបន្តអនុវត្តជាប់ជាប្រចាំនៅឆ្នាំក្រោយទៀត រហូតដល់មាន​​ក្រុមសុរិយោដី។
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    22 мая, 09:54изменён

    សម័យបារាំង,ការដោះស្រាយគួរឱ្យចាប់អារម្មណ៍ ព្រោះថា​មានចៅក្រមមួយរូប ពេលកំពុងធ្វើការលួចសហាយនឹងប្រពន្ធគេ ត្រូវបានក្រុមប្រឹក្សារដ្ឋមន្ត្រី​ដកដំណែង ពិន័យប្រាក់ដាក់​ឃ្លាំង និង​សងជំងឺចិត្ត​ទៅប្តីស្រីដែលប្តឹង។
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    5 мая, 04:56

    អ្នកឧកញ៉ាយោមរាជ, ផ្អែកតាមមូលដ្ឋាន​នេះ អាចថាការកកស្ទះសំណុំរឿងមានតាំងពី​ ១០០ឆ្នាំ មុនមកហើយ។ ការដោះស្រាយរបស់​អ្នករាជការជំនាន់មុនមានមួយបែប។ប្រភព ៖ បណ្ណសារដ្ឋានជាតិនៃកម្ពុជា, រាជកិច្ចរាជការ
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    4 апр., 02:22

    ច្បាប់រៀបចំការិយាល័យរដ្ឋមន្ត្រី និងនាយករដ្ឋាននៃក្រសួងអាណានិគម​ ឆ្នាំ១៨៩៦ផ្អែកតាមច្បាប់ខាងលើក្នុងសម័យលោករដ្ឋមន្ត្រី Pierre-Paul Guieysse បានរៀបចំថ្មី​ពីរបៀប​​និង​បែងចែក​ការងារ​របស់ការិយាល័យរដ្ឋមន្ត្រី និងនាយកដ្ឋានរដ្ឋបាលកណ្តាល។ នៅក្នុងនាយកដ្ឋាននីមួយៗ​ត្រូវមាន​​ការិល័យ​មួយចំនួន។Telegram ៖ https://t.me/lawlyheng/joinchat/#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #ស្ថាប័នបារាំង #ឥណ្ឌូចិន
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    27 мар., 02:50

    សាលាឧទ្ធរណ៍សម័យបារាំងសម័យអាណាព្យាបាលបារាំង, មុន​ពេលមានសាលាវិនិច្ឆ័យ(តុលាការកំពូល) ឃើញថាសាលាឧទ្ធរណ៍​ជាតុលាការ​ជាន់ខ្ពស់​តែមួយគត់​។ ករណីមិនសុខចិត្តសាលក្រមសាលាឧទ្ធរណ៍ ត្រូវប្តឹងតវ៉ា​ទៅ​កុងសីយសេនាបតី (ក្រុមប្រឹក្សា​រដ្ឋមន្ត្រី)។ មួយវិញទៀត​ដំបូងមាន​សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ក្រោយមកមានសាលា​ឧទ្ធរណ៍ដែនបាត់ដំបងមួយទៀត តែពេលមានការកែទម្រង់តុលាការ​ជា​ហេតុនាំឱ្យសាលាឧទ្ធរណ៍​មានតែមួយវិញនៅក្រុងភ្នំពេញ និងវត្តមានសាលាវិនិច្ឆ័យ។Telegram ៖ https://t.me/lawlyheng/joinchat/#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #សាលាឧទ្ធរណ៍ #យុត្តិធម៌
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law LyhengИллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng
  • Law Lyheng

    20 мар., 02:59

    ច្បាប់ស្តីពីសំបុត្រស្នាមអ្វីគ្រប់​ជំពូក​មិនត្រូវឱ្យដំណឹង​ទៅណាសម័យបារាំង, តាមខ្លឹមសារច្បាប់ខាងលើ បានកំណត់ពីការឱ្យដំណឹង ឬប្រគល់លិខិតរាជការ​ បានតែ​អ្នកមានអំណាច​ក្នុងកិច្ចការ​រាជការ​នោះទើបអាច​ទទួល និងពិនិត្យបាន។ សម្រាប់អ្នកផ្សេងអាចមើល ឬចម្លង​លិខិត​រាជការបាន លុះតែ​មានសេចក្តីអនុញ្ញាត។ ការអនុវត្តខុសនេះ អាចនាំឱ្យមានការហូតងារ ឬត្រូវ​ទទួលទោសព្រហ្មទណ្ឌ។#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #លិខិតរាជការ #ទីស្តីការគណៈរដ្ឋមន្ត្រី
    Иллюстрация к посту канала Law LyhengИллюстрация к посту канала Law Lyheng