gram news
Аватар канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

@nationalinstituteofeducation

ឆានែល «វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ» សម្រាប់ចែកជូននូវ​ព័ត៌មានផ្លូវការ បង្ហាញជូននូវសមិទ្ធិផលនានាដែលកំពុង​អនុវត្ត និងសម្រេចបានរបស់វិទ្យាស្ថានជាតិអប់រំ។

ПроектыENОбразование

13,106подписчиков

Открыть канал

Последние посты

  • វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

    21 сент., 07:08

    ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ គណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំ បានចុះផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តកណ្ដាល។
    Иллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ
  • វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

    11 сент., 00:40

    ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានដឹកនាំមន្ត្រីនិងគ្រូឧទ្ទេសធ្វើទស្សនៈកិច្ចសិក្សានៅសាលា Liger Leadership Academy ដើម្បីឈ្វេងយល់អំពីកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន។ ទស្សនៈកិច្ចសិក្សានេះបានផ្ដល់នូវទស្សនាទានដ៏ល្អសម្រាប់ការកែលម្អកម្មវិធីសិក្សានៅវិទ្យាស្ថានជាតិអប់រំក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ កម្មវិធីសិក្សានៅ Liger Leadership Academy បានផ្ដោតខ្លាំងទៅលើការសិក្សាបែបគម្រោង (PJBL) រួមទាំងកម្មវិធីសិក្សាបង្កប់ (Hidden Curriculum) ដែលជួយឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង ជំនាញពេញលេញ និងបំណិនសតវត្សទី២១ (4Cs) និងក្លាយជាសហគ្រិនភាពរបស់កម្ពុជានាពេលអនាគត់។
    Иллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ
  • វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

    10 сент., 04:00

    ឯកសារផ្សព្វផ្សាយអំពី PISA-2025 សម្រាប់ប្រទេសកម្ពុជា។ ទាញយកឯកសារ៖ https://drive.google.com/.../17eGkIOJeC1ki9nrl2fpt46xvuQx...
    Иллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ
  • វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

    5 сент., 22:55

    វិទ្យាស្ថានជាតិអប់រំ សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានមានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៦ដែលអាចជ្រើសរើសបានរួមមាន៖១. គរុកោសល្យ និងវិធីសាស្រ្តបង្រៀន ២. ឯកទេសវិជ្ជាជីវៈនាយកសាលា ៣. ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ ៤. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ៥. វិធីសាស្រ្តបង្រៀនភាសាអង់គ្លេស TESOL ៦. ការវាយតម្លៃលទ្ធផលសិក្សាសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ។សម្គាល់៖ ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ កាលបរិច្ឆេទទទួលពាក្យ ៖ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ==> កាលបរិច្ឆេទចូលរៀន ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ #NIECAMBODIA សូមស្កេន QR Code ឬចុចចូលលីងខាងក្រោមសម្រាប់ការចុះឈ្មោះ: https://enroll.nie.edu.kh/
    Иллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ
    9,310видео2761Открыть в Telegram
  • វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

    28 авг., 16:21

    រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិអប់រំមានកិច្ចប្រជុំមួយក្រោមការដឹកនាំដោយឯកឧត្តម សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ ជាមួយគណៈគ្រប់គ្រងសាលា JICLA ដើម្បីពិភាក្សាលើអនុសារណៈនៃការយោគយល់។ ជាលទ្ធផលនៃកិច្ចប្រជុំទទួលបាននូវការព្រមព្រៀងគ្នាដោយសាលា JICLA បានផ្ដល់ឱកាសឱ្យកម្មសិក្សាហាត់ការដល់គ្រូឧទ្ទេស និងគរុនិស្សិតរបស់វិទ្យាស្ថានជាតិអប់រំ នាពេលអនាគត។
    Иллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការИллюстрация к посту канала វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ
  • វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

    28 авг., 02:45

    ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។វេលាម៉ោង ៨:០០នាទីព្រឹក ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង នៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំទទួលស្វាគមន៍គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាស្ដីពី «ដំណើរការចុះពិនិត្យ និងផ្ទៀងផ្ទាត់លើលក្ខណៈសម្បត្តិរបស់កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងអប់រំ និងឯកទេសប្រឹក្សាគរុកោសល្យ នៅវិទ្យាស្ថានជាតិអប់រំ» ដែលដឹកនាំដោយ ឯកឧត្តម លី វុទ្ធី អគ្គលេខាធិការរង ព្រមទាំងសមាជិក សមាជិការនៃក្រុមវាយតម្លៃទាំងអស់។កម្មវិធីវាយតម្លៃនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សៀង​ សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ លោកនាយករង ​ លោក​លោកស្រី​ ជាប្រធាន​ អនុប្រធាន​ និងសមាជិកជាគណ:កម្មការទទួលបន្ទុកវាយតម្លៃកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងអប់រំ និងឯកទេសប្រឹក្សាគរុកោសល្យ​ ទាំងអស់។