gram news
Аватар канала ព័ត៌មានមុខងារសាធារណៈ

ព័ត៌មានមុខងារសាធារណៈ

@civilservicenews31

ចែករំលែកព័ត៌មាន និងចំណេះដឹង

ПроектыENНовости

51,814подписчиков

Открыть канал

Последние посты

  • ព័ត៌មានមុខងារសាធារណៈ

    13 нояб., 11:05

    переслано из @mcsgovkh

    សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យទទួល ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋរវ៉ាន់ដា ដឹកនាំដោយ ឯកឧត្តម Paul Kagame ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១ Jeannette Kagame។ ពិធីនេះប្រារព្ធឡើងនៅមុខព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
  • ព័ត៌មានមុខងារសាធារណៈ

    13 нояб., 10:06

    переслано из @mcsgovkh

    ក្រសួងមុខងារសាធារណៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា ជួបពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះរចនាសម្ព័ន្ធរបស់ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទានាព្រឹកថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយ​ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សា និងពិនិត្យលើសេចក្តីព្រាងប្រកាសស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា»។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
  • ព័ត៌មានមុខងារសាធារណៈ

    12 нояб., 13:38

    переслано из @mcsgovkh

    ក្រសួងមុខងារសាធារណៈ ជួបពិភាក្សាជាមួយក្រសួងសុខាភិបាល និងក្រសួង ​ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីស្ថានភាពរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រែក្លាយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ​ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ​នារសៀលថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦​ ក្រោមការដឹកនាំរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ ជួបប្រជុំជាមួយ ឯកឧត្តម មុី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពី នាយកដ្ឋានមុខងារ និងធនធាន នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋានគ.ជ.អ.ប. និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
  • ព័ត៌មានមុខងារសាធារណៈ pinned «ក្រុមការងាររៀបចំ វេទិកាព័ត៌មានស្តីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន និងបេក្ខជនទាំងអស់ ដែលបានចាប់អារម្មណ៍ និងចុះឈ្មោះចូលរួមក្នុងវេទិការបស់យើង។ ដោយសារទីកន្លែងមានកំណត់ ហើយចំនួនអ្នកចុះឈ្មោ…»

    22 сент., 14:42

  • ព័ត៌មានមុខងារសាធារណៈ

    22 сент., 14:15изменён

    តើលោកអ្នក មានចម្ងល់អ្វីខ្លះ ពាក់ព័ន្ធនឹងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ? គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំវេទិកាព័ត៌មាន សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (ឆ្នាំសិក្សា ២០២៦-២០២៧) ដើម្បីផ្ដល
    2,020872Открыть в Telegram
  • ព័ត៌មានមុខងារសាធារណៈ

    22 сент., 07:28

    ឱកាសក្លាយជាគ្រូបង្រៀនបឋមសិក្សា!ក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងមានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧។សម្រាប់បេក្ខជនប្រឡងជាប់បម្រុង (គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ) ឆ្នាំ២០២៥ ក៏នឹងទទួលបានឱកាសក្លាយខ្លួនជាគ្រូបង្រៀនបឋមសិក្សាផងដែរ។ដើម្បីទទួលបានព័ត៌មានអំពីការប្រឡងប្រជែង សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ដូចខាងក្រោម៖📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram https://t.me/CivilServiceNews31 ២.Facebook https://www.facebook.com/Civil.Service.New
    13,5001743Открыть в Telegram
  • ព័ត៌មានមុខងារសាធារណៈ

    22 сент., 07:27

    ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំផែនទីបង្ហាញផ្លូវ ដើម្បីគាំទ្រដល់ការអនុវត្តគន្លឹះក្នុងវិស័យអប់រំ ជាពិសេសការលើកកម្ពស់មូលធនមនុស្សលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឆ្នាំ២០២៦-២០២៩ ក្នុងគោលបំណងលើកកម្ពស់សេវាបង្រៀន និងជំរុញការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវនេះ គឺជាក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏រឹងមាំ ផ្ដោតសំខាន់លើការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រី ឱ្យឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ប៉ុន្តែមិនមែនបង្កើតឡើងក្នុងចេតនាទៅដោះស្រាយរាល់បញ្ហា នៃវិស័យអប់រំជារួមនោះឡើយ។ស្មារតីនៃផែនទីបង្ហាញផ្លូវនេះ ជាការឆ្លើយតបនឹងកង្វះគ្រូ
  • ព័ត៌មានមុខងារសាធារណៈ

    22 сент., 04:05

    តើលោកអ្នក មានចម្ងល់អ្វីខ្លះ ពាក់ព័ន្ធនឹងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ?គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំវេទិកាព័ត៌មាន សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (ឆ្នាំសិក្សា ២០២៦-២០២៧) ដើម្បីផ្ដល់ព័ត៌មានជុំវិញការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនដល់សាធារណជន យុវជន សិស្ស-និស្សិត គ្រូបង្រៀន និងអ្នកសារព័ត៌មាន។សាធារណជន សិស្ស-និស្សិត គ្រូបង្រៀន និងអ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលរួម អាចចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ត្រឹមម៉ោង ១២:០០ថ្ងៃត្រង់ តាមរយៈតំណភ្ជាប់៖ (១) អ្នកសារព័ត៌មាន៖ https://forms.gle/7n4atkZz2wtdYFJs5 (២) សាធារណជន៖https://forms.gle/EG93tGiWBD93Ln6P7👉 គណៈកម្មការ សូមរក្សាសិទ្ធិក្នុងការកំណត់ចំនួនអ្នកចូលរួម មិនលើស ១០០រូប។ដើម្បីទទួលបានព័ត៌មានអំពីការប្រឡងប្រជែង សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖📱បណ្តាញ
  • ព័ត៌មានមុខងារសាធារណៈ

    22 сент., 04:05

    переслано из @mcsgovkh

    ក្រសួងមុខងារសាធារណៈ និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គរដ្ឋបាល»នាព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានការរៀបចំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គរដ្ឋបាល» ដឹកនាំដោយ ឯកឧត្ដម ជុក មុន្នី រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ។ការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គរដ្ឋបាល» នេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញដោយជោគជ័យនូវព្រះរាជក្រឹត្យសំខាន់ៗចំនួន២ រួចមកហើយ រួមមាន៖ លក្ខន្តិកៈនៃអង្គសុខាភិបាល និងលក្ខន្តិកៈនៃអង្គគ្រូបង្រៀន៕📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
  • ព័ត៌មានមុខងារសាធារណៈ

    22 сент., 02:27

    ត្រៀម! ត្រៀម! បន្តិចទៀតនេះ នឹងមានការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំសម្រេចលើ ការត្រៀមប្រកាសបើកការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា (២០២៦-២០២៧)។ដើម្បីទទួលបានព័ត៌មានអំពីការប្រឡងប្រជែង សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram https://t.me/CivilServiceNews31 ២.Facebook https://www.facebook.com/Civil.Service.New
  • ព័ត៌មានមុខងារសាធារណៈ

    21 сент., 13:39

    ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងក្នុងខេត្តព្រៃវែង ត្រូវបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួលបានការពេញចិត្ត និងការសាទរជាច្រើនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ក្រោយពីបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅខេត្តព្រៃវែង ក្រុមការងារនៃគណៈកម្មការជំរឿន កំពុងតែរៀបចំចុះតាមបណ្តាខេត្តគោលដៅជាបន្តបន្ទាប់ ក្នុងគោលដៅរួមមួយ ដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា។សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍សង្ខេបសកម្មភាពនៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ក្នុងខេត្តព្រៃវែង។
    3,660видео4Открыть в Telegram
  • ព័ត៌មានមុខងារសាធារណៈ

    21 сент., 09:41

    លេខាធិការដ្ឋាន គ.វ.រ. បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឆ្នាំ២០២៦-២០២៩ ដើម្បីលើកកម្ពស់សេវាបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តវិធានការគន្លឹះក្នុងការលើកកម្ពស់សេវាបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា) ឆ្នាំ២០២៦-២០២៩»។កិច្ចប្រជុំនារសៀលនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំ «តេជោ សន្តិភាព» នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី តំណាងក្រសួង-ស្ថាប័ន
  • ព័ត៌មានមុខងារសាធារណៈ

    21 сент., 09:26

    កិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈនាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានអនុវត្តរបបកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យតាមដានវឌ្ឍនាភាពការងារនូវសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម ប្រចាំនព្វមាស ឆ្នាំ២០២៦ និងលើកទិសដៅការងារខែបន្ត។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ ជាច្រើនរូប។សម្រាប់រយៈពេល៩ខែកន្លងមកនេះ តាមរយៈរបាយការណ៍ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ គឺក្រសួងបានសម្រេចនូវសមិទ្ធផលសំខាន់ៗយ៉ាងច្រើនទៅលើការអនុវត្តកិច្ចការងារស្នូលរបស់ក្រសួងដូចជាការគ្រប់គ្រងទិន្នន័យមន្រ្តី វត្តមានមន្រ្តី បៀវត្សមន្រ្តី និងការអភិវឌ្ឍសមត្ថភាពមន្រ្តីជាដើម។ ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេសគឺការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ
  • ព័ត៌មានមុខងារសាធារណៈ

    21 сент., 09:15

    សិស្សនិទ្ទេស A តំណាងខេត្តកំពង់ស្ពឺ ចែករំលែកកត្តាជោគជ័យ ១២ឆ្នាំ និងការប្តេជ្ញាចិត្តក្លាយជាមូលធនមនុស្សសម្រាប់ជាតិខេត្តកំពង់ស្ពឺ៖ ក្នុងពិធីលើកទឹកចិត្តដល់សិស្សពូកែ កាលពីពេលថ្មីៗនេះ កញ្ញា លីម ស៊ីញស៊ីញ សិស្សនិទ្ទេស A មកពីវិទ្យាល័យកំពង់ស្ពឺ និងជាតំណាងឱ្យសិស្សទទួលបាននិទ្ទេស A ទាំង៣១រូប ទូទាំងខេត្ត បានចែករំលែកពីបទពិសោធ និងកត្តាសំខាន់ៗដែលនាំឱ្យរូបនាងទទួលបានជោគជ័យក្នុងការសិក្សារយៈពេល ១២ឆ្នាំកន្លងមកនេះ។នៅក្នុងសារចំណាប់អារម្មណ៍ កញ្ញា លីម ស៊ីញស៊ីញ បានគូសបញ្ជាក់ថា ជោគជ័យនាថ្ងៃនេះកើតចេញពីកត្តារួមផ្សំចំនួន៤ គឺ កត្តាខ្លួនឯង កត្តាគ្រួសារ កត្តាសាលារៀន និងការចូលរួមចំណែកពីថ្នាក់ដឹកនាំ។យ៉ាងណាមិញ កញ្ញាបានសង្កត់ធ្ងន់ថា «កត្តាខ្លួនឯង» គឺជាចំណុចស្នូលសំខាន់បំផុត ដោយរូបនាងតែងតែដាក់វិន័យលើខ្លួនឯង មានកាលវិភាគសិក្សាប្រចាំថ្ងៃច្បាស់លាស់ បែងចែកពេលវេលាបានត្រឹមត្រូវ ព្រមទាំងមានឆន្ទៈ និងមនសិការខ្ពស់ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ។ក្នុងឱកាសនោះផងដែរ តំណាងសិស្សនិទ្ទេស A រូបនេះ
  • ព័ត៌មានមុខងារសាធារណៈ

    20 сент., 16:36

    переслано из @mcsgovkh

    ក្រុមការងារបច្ចេកទេសនៃ គ.វ.ជ. ចុះសិក្សាជាក់ស្តែងនៅតាមសាលារៀន និងមណ្ឌលសុខភាព ដើម្បីធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យ វាយតម្លៃអង្គភាពគំរូចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ (គ.វ.ជ.) បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះបំពេញបេសកកម្មសិក្សា ស្រាវជ្រាវ និងប្រមូលធាតុចូលជាក់ស្តែង នៅតាមបណ្តាខេត្តគោលដៅ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យ និងឯកសារណែនាំវិធីសាស្ត្រវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ សម្រាប់ឆ្នាំ២០២៨ ខាងមុខ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
  • ព័ត៌មានមុខងារសាធារណៈ

    20 сент., 08:51

    ប្រជាពលរដ្ឋចំនួនជាង 10000នាក់ លើសពីការគ្រោងទុក ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានីខេត្តកំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យកំពង់ស្ពឺ ក្រុងច្បារមន មានរៀបចំពិធីផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានអ្នកចូលរួមជាប្រជាពលរដ្ឋសរុបជាង 10000 ដោយលើសពីការរំពឹងទុក ដែលបានគ្រោងត្រឹមចំនួន 3600 នាក់ ក្នុងនោះរួមមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ៨៣៧នាក់ ថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិក ស.ស.យ.ក។បន្ទាប់ពីរបាយការណ៍លម្អិតអំពីការងារទូទៅរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម យក់ ប៊ុនណា បានជម្រាបជូនអង្គពិធី ជាពិសេសប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ ពិគ្រោះយោបល់សុខភាព និងព្យាបាលជំងឺនាពេលនេះ អំពីការយកចិត្តទុកដាក់ខ្ពស់របស់
  • ព័ត៌មានមុខងារសាធារណៈ

    20 сент., 08:20изменён

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលថ្លែងអំណរគុណដល់គ្រូបង្រៀនស្ម័គ្រចិត្ត និងអបអរសាទរសិស្សនិទ្ទេស A ទាំង ៣១រូបខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរសិស្សប្រឡងជាប់និទ្ទេស A នៃខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ៣៦៨នាក់។ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នដល់សិស្សានុសិស្ស។ជាមួយការអបអរសាទរ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ជោគជ័យនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរួមគ្នា រវាងការបង្ហាត់បង្រៀនជាប្រចាំរបស់លោកគ្រូ អ្នកគ្រូ ទាំងក្នុងម៉ោងសិក្សា
  • ព័ត៌មានមុខងារសាធារណៈ

    19 сент., 15:15

    переслано из @mcsgovkh

    ក្រសួងមុខងារសាធារណៈ ជំរុញការកំណត់មុខតំណែងមន្ត្រីក្នុងវិស័យអប់រំ និងសុខាភិបាល ឱ្យរួចរាល់នៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៦ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សនៅក្នុងរដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បាននិងកំពុងពន្លឿនការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការកំណត់ និងការពិពណ៌នាមុខតំណែងមន្ត្រី សម្រាប់ក្រសួងគោលដៅសំខាន់ៗចំនួនពីរ គឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យខាងលើ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ព្រមទាំងតំណាងគ្រឹះស្ថានឧត្តមសិក្សាមកពីបណ្តារាជធានី-ខេត្ត ជាច្រើនរូប។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទ
Скачать ряд в CSV
Бот обратной связи для своего канала — бесплатно

Подписчики пишут боту, вы отвечаете реплаем, ваш аккаунт скрыт. Создаётся в одно касание.

Как это работает →
Создать бота