Последние посты

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
13 нояб., 15:24
សន្ទុះនៃការវិភាគមុខងារ និងការរៀបចំសេចក្តីព្រាងអនុក្រឹត្យ-ប្រកាសរបស់ក្រសួង ស្ថាប័ន កំពុងដំណើរការយ៉ាងស្វិតស្វាញ ដើម្បីឈានទៅសម្រេចគោលដៅនាចុងឆ្នាំ២០២៦លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ កំពុងសហការគ្នាយ៉ាងសកម្មក្នុងការធ្វើវិភាគមុខងារ និងពន្លឿនការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ឱ្យបានចប់សព្វគ្រប់តាមផែនការគ្រោងទុកនៅដំណាច់ឆ្នាំ២០២៦ នេះ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
13 нояб., 14:20
សូមជូនបញ្ជីឈ្មោះបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារ នៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.)។👉 បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុង ជំនួសបេក្ខជនជាប់ជាស្ថាពរ ដែលបានបោះបង់ នឹងត្រូវអនុវត្តផ្អែកលើ (១)លំដាប់ពិន្ទុពីខ្ពស់មកទាបរបស់បេក្ខជនជាប់បម្រុង (២)មុខតំណែងជ្រើសរើស និង (៣)គោលការណ៍ស្ម័គ្រចិត្ត។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១២ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។👉 បេក្ខជនដែលត្រូវបានជ្រើសរើស ឱ្យចូលបម្រើការងារនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម ត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ លិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្មបណ្ដេញចេញ ឬលុបឈ្មោះចេញពី ក្របខ័ណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជន នឹងត្រូវលុបឈ្មោះ ទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង ឬត្រូវបានទទួលស្គាល់ ឱ្យបំពេញការងារហើយក៏ដោយ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
13 нояб., 13:58
សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារ នៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.)។សូមបេក្ខជនកត់សម្គាល់នូវចំណុចសំខាន់ៗ ដូចខាងក្រោម៖ 👉 ក្នុងរយៈពេល ១(មួយ) សប្តាហ៍ ត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាស លទ្ធផលនេះ៖ - បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវបង្ហាញខ្លួននៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម នៅ អាសយដ្ឋានអគារកែងមហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវលេខ១១០) និងមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី២ និងជាន់ទី៣ នៃអគ្គនាយកដ្ឋានពន្ធដារ) លេខទូរស័ព្ទ/តេឡេក្រាម ០៩៨ ៣៦៨ ៣៤៨, ០៧៨ ៥៤៦ ៦៦៩ ដើម្បីបំពេញបែបបទស្របតាមលិខិតបទដ្ឋានជាធរមាន។ - បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
13 нояб., 13:44
លទ្ធផលការប្រឡងប្រជែងជ្រើសរើសមន្ត្រី អ.ស.ត.ម. នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះក្រោយការផ្ទៀងផ្ទាត់តារាងពិន្ទុចុងក្រោយរួចរាល់ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគ បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាទទួលស្គាល់បេក្ខជនជាប់ជាស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.) ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នសាមី (អង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម) គណៈកម្មការរៀបចំការប្រឡងប្រជែង តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងអ្នកសារព័ត៌មានជាច្រើនរូប នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។ការសម្រេចប្រកាសលទ្ធផលជាប់ជាស្ថាពរក្នុងថ្ងៃតែមួយនេះ បានបង្ហាញពីប្រសិទ្ធភាព និងសុក្រឹតភាពនៃការរៀបចំការប្រឡងប្រជែងរបស់ក្រសួងមុខងារសាធារណៈ ដែលឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ បញ្ជីឈ្មោះបេក្ខជនជ័យលាភីទាំងអស់ នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ លើបណ្តាញព័ត៌មានផ្លូវការរបស់ក្រសួងមុខងារសាធារណៈ នាពេលបន្តិចទៀតនេះ ដើម្បីត្រៀមខ្លួនចូលបម្រើការងារ និងរួមចំណែកអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ប្រកបដោយសមត្ថភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
13 нояб., 12:50
បិទបញ្ចប់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី អ.ស.ត.ម. ដោយជោគជ័យ ខណៈគណៈកម្មការកំពុងបូកសរុបពិន្ទុដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់អង្គភាព អ.ស.ត.ម. លើវិញ្ញាសាសួរផ្ទាល់មាត់ ត្រូវបានបិទបញ្ចប់ទាំងស្រុងប្រកបដោយជោគជ័យ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល។ ភ្លាមៗក្រោយបញ្ចប់ការសួរផ្ទាល់មាត់ គណៈកម្មការបច្ចេកទេសបានចាប់ផ្តើមប្រមូលសន្លឹកពិន្ទុពីគ្រប់បន្ទប់ប្រឡង ដើម្បីធ្វើការបូកសរុប និងផ្ទៀងផ្ទាត់លទ្ធផលរួមនៃដំណាក់កាលទាំង ៣ គឺពិន្ទុវិញ្ញាសាពហុចម្លើយ ពិន្ទុវាយតម្លៃប្រវត្តិរូប និងពិន្ទុសួរផ្ទាល់មាត់។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
13 нояб., 10:34
បេក្ខជន ៣២នាក់ចុងក្រោយ បន្តប្រឡងសួរផ្ទាល់មាត់ វេនរសៀល លើជំនាញសេវាជួរមុខ សម្របសម្រួលវិស័យ និងតាមដានត្រួតពិនិត្យចាប់ពីម៉ោង ១៣:០០នាទីតទៅ បេក្ខជនចំនួន ៣២នាក់ចុងក្រោយ ដែលបានប្រឡងជាប់វិញ្ញាសាពហុចម្លើយ និងឆ្លងកាត់ការពិនិត្យវាយតម្លៃប្រវត្តិរូបរួចរាល់ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.) បានបន្តចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ សម្រាប់វេនរសៀល នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
13 нояб., 09:55
សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យទទួល ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋរវ៉ាន់ដា ដឹកនាំដោយ ឯកឧត្តម Paul Kagame ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១ Jeannette Kagame។ ពិធីនេះប្រារព្ធឡើងនៅមុខព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
13 нояб., 09:49
ក្រសួងមុខងារសាធារណៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះរចនាសម្ព័ន្ធរបស់ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាព្រឹកថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សា និងពិនិត្យលើសេចក្តីព្រាងប្រកាសស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាន និង អគ្គនាយកដ្ឋានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
22 сент., 07:30
ឱកាសក្លាយជាគ្រូបង្រៀនបឋមសិក្សា!ក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងមានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧។សម្រាប់បេក្ខជនប្រឡងជាប់បម្រុង (គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ) ឆ្នាំ២០២៥ ក៏នឹងទទួលបានឱកាសក្លាយខ្លួនជាគ្រូបង្រៀនបឋមសិក្សាផងដែរ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
22 сент., 07:18
ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំផែនទីបង្ហាញផ្លូវ ដើម្បីគាំទ្រដល់ការអនុវត្តគន្លឹះក្នុងវិស័យអប់រំ ជាពិសេសការលើកកម្ពស់មូលធនមនុស្សលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឆ្នាំ២០២៦-២០២៩ ក្នុងគោលបំណងលើកកម្ពស់សេវាបង្រៀន និងជំរុញការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
22 сент., 03:01
តើលោកអ្នក មានចម្ងល់អ្វីខ្លះ ពាក់ព័ន្ធនឹងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ?គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំវេទិកាព័ត៌មាន សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (ឆ្នាំសិក្សា ២០២៦-២០២៧) ដើម្បីផ្ដល់ព័ត៌មានជុំវិញការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនដល់សាធារណជន យុវជន សិស្ស-និស្សិត គ្រូបង្រៀន និងអ្នកសារព័ត៌មាន។សាធារណជន សិស្ស-និស្សិត គ្រូបង្រៀន និងអ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលរួម អាចចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ត្រឹមម៉ោង ១២:០០ថ្ងៃត្រង់ តាមរយៈតំណរភ្ជាប់៖ (១) អ្នកសារព័ត៌មាន៖ https://forms.gle/7n4atkZz2wtdYFJs5 (២) សាធារណជន៖https://forms.gle/EG93tGiWBD93Ln6P7📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
22 сент., 03:00
ក្រសួងមុខងារសាធារណៈ និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គរដ្ឋបាល»នាព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានការរៀបចំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គរដ្ឋបាល» ដឹកនាំដោយ ឯកឧត្ដម ជុក មុន្នី រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ។ការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គរដ្ឋបាល» នេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញដោយជោគជ័យនូវព្រះរាជក្រឹត្យសំខាន់ៗចំនួន២ រួចមកហើយ រួមមាន៖ លក្ខន្តិកៈនៃអង្គសុខាភិបាល និងលក្ខន្តិកៈនៃអង្គគ្រូបង្រៀន៕📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
21 сент., 23:37
ត្រៀម! ត្រៀម! បន្តិចទៀតនេះ នឹងមានការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំសម្រេចលើ ការត្រៀមប្រកាសបើកការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា (២០២៦-២០២៧)។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
21 сент., 13:37
ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងក្នុងខេត្តព្រៃវែង ត្រូវបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួលបានការពេញចិត្ត និងការសាទរជាច្រើនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ក្រោយពីបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅខេត្តព្រៃវែង ក្រុមការងារនៃគណៈកម្មការជំរឿន កំពុងតែរៀបចំចុះតាមបណ្តាខេត្តគោលដៅជាបន្តបន្ទាប់ ក្នុងគោលដៅរួមមួយ ដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា។សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍សង្ខេបសកម្មភាពនៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ក្នុងខេត្តព្រៃវែង។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
21 сент., 09:52
លេខាធិការដ្ឋាន គ.វ.រ. បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឆ្នាំ២០២៦-២០២៩ ដើម្បីលើកកម្ពស់សេវាបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តវិធានការគន្លឹះក្នុងការលើកកម្ពស់សេវាបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា) ឆ្នាំ២០២៦-២០២៩»។កិច្ចប្រជុំនារសៀលនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំ «តេជោ សន្តិភាព» នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី តំណាងក្រសួង-ស្ថាប័ន
Подписчики пишут боту, вы отвечаете реплаем, ваш аккаунт скрыт. Создаётся в одно касание.
Как это работает →