gram news
Аватар канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

@mocnewsfeed

សូមស្វាគមន៍មកកាន់តេលេក្រាមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ព័ត៌មានបន្ថែម៖ • Facebook: https://www.facebook.com/moc.gov.kh • X Account: https://twitter.com/MoCCambodia • Website: https://www.moc.

ПроектыENПолитика

26,380подписчиков

Открыть канал

Последние посты

  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    26 сент., 07:03

    អបអរសាទរ! ក្រុមហ៊ុន អេចស៉ីអេសធី អ៉ិនវេសម៉ិន ឯ.ក (HCST) បន្តសម្រេចបានជោគជ័យក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស ... (សៀមបូក, ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការនាំចេញ បានដឹកនាំប្រតិភូចុះអបអរសាទរដោយផ្ទាល់ដល់ទីតាំង ក្រុមហ៊ុន អេចស៉ីអេសធី អ៉ិនវេសម៉ិន ឯ.ក ចំពោះសមិទ្ធផលនៃការនាំចេញប្រកបដោយជោគជ័យជាបន្តបន្ទាប់ ទៅកាន់ទីផ្សារចក្រភពអង់គ្លេស។ការនាំចេញនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពដ៏រឹងមាំរបស់ក្រុមហ៊ុន ក្នុងការរក្សាបាននូវគុណភាពផលិតផលស្របតាមស្តង់ដាអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការដ៏តឹងរ៉ឹងរបស់ទីផ្សារពិភពលោក។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងមោះមុត និងស្វាហាប់ ដើម្បីបន្តនិរន្តរភាពនៃការនាំចេញ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀតនាពេលខាងមុខ។ក្នុងនាមក្រសួងពាណិជ្ជកម្ម ក្រុមការងារជំរុញការនាំចេញ នឹងបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសម្របសម្រួល និងជំរុញការភ្ជាប់ទំនាក់ទំនងទីផ្សារ ដើម្បិបើកផ្លូវជូនផលិតផលកម្ពុជាទៅកាន់ទីផ្សារគោលដៅធំៗ ជាពិសេសការស្វែងរក និងពង្រីកទីផ្សារសក្តានុពលក្នុងតំបន់អឺរ៉ុប និងតំបន់អាស៊ាន។ ជោគជ័យនៃការនាំចេញនេះ មិនត្រឹមតែជាមោទនភាព និងការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ដានុពលដ៏ធំធេងមួយសម្រាប់វិស័យគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងការបន្តពង្រីកទីផ្សារ និងបង្កើនការនាំចេញផលិតផលកែច្នៃ ដែលជួយជំរុញកំណើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្មទៅកាន់ទីផ្សារអន្តរជាតិ។ --- CONGRATULATIONS! HCST Investment Co., Ltd. Continues Successful Cashew Nut Exports to the United Kingdom Market ... (Siem Bouk, Stung Treng): On the morning of September 24, 2026, in Stung Treng Province, Her Excellency SOMETH Somnea, Undersecretary of State of the Ministry of Commerce and Head of the Secretariat of the Export Promotion Task Force, led a delegation to HCST Investment Co., Ltd. to celebrate the company’s continued remarkable achievements in exporting cashew nuts to the United Kingdom.This latest export shipment clearly demonstrates the company’s robust capacity to maintain product quality in compliance with international standards while successfully meeting the rigorous demands of the global market. Furthermore, the company has showcased strong commitment and dynamism in sustaining regular exports and expanding its business operations into new markets in the near future.To further promote and build upon these achievements, the Export Promotion Task Force of the Ministry of Commerce remains highly committed to facilitating and promoting market linkages. This ongoing effort is dedicated to paving the way for Cambodian products to reach broader target destinations, particularly by identifying and expanding potential markets within the European and ASEAN regions.This export success represents not only a proud milestone of growth for the company but also a tremendous potential for Cambodia’s cashew sector to further expand its market reach and boost the export of value-added processed products within the production value chain to the international arena. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    25 сент., 09:22

    លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងធ្វើបទបង្ហាញនិងរាយការណ៍សង្ខេបអំពីវឌ្ឍនភាពនៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ... (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ដោយគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗលើសសរស្តម្ភអាទិភាពចំនួន៣ រួមមាន ការកែទម្រង់និងការលើកកម្ពស់បរិយាកាសធុរកិច្ច ការជំរុញនិងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការតភ្ជាប់និងពង្រីកទីផ្សារអន្តរជាតិ ដែលជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈនាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    25 сент., 02:37

    (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ «កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) និងប្រកាសពាក់ព័ន្ធផ្សេងទៀត» ដែលទទួលបានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន លោក លោកស្រីជាប្រធាន និងអនុប្រធាននាយកដ្ឋាន មន្ត្រីរាជការ នៃនាយកដ្ឋាននាំចេញ-នាំចូល និងនាយកដ្ឋានគ្រប់គ្រងការនាំចេញក្នុងតំបន់សេដ្ឋកិច្ចពិសេស។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយអំពី៖ ១. នីតិវិធី និងបទប្បញ្ញត្តិថ្មីៗនៃការផ្តល់វិញ្ញាបនបត្រ CO៖ ណែនាំអំពីនីតិវិធី និងបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងការស្នើសុំ និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ឱ្យបានកាន់តែច្បាស់លាស់។ ២. ការពិនិត្យ និងផ្ទៀងផ្ទាត់សន្និធិវត្ថុធាតុដើម៖ ពង្រឹងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សន្និធិវត្ថុធាតុដើម សម្រាប់បម្រើដល់ផលិតកម្មនាំចេញ។ ៣. ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការស្នើសុំ និងការផ្តល់សេវា៖ ជំរុញការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្ម (co.moc.gov.kh) ដើម្បីធានាតម្លាភាព និងភាពឆាប់រហ័ស៕ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    24 сент., 13:05

    (យ៉ាមូស៊ូក្រូ-អាប៊ីតចាន, កូតឌីវ័រ)៖ នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន បន្តដំណើរទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន ២ រួមមាន៖១. ជំនួបជាមួយក្រុមហ៊ុន SODEFORCE នៅទីក្រុងយ៉ាមូស៊ូក្រូ (Yamoussoukro) ដើម្បីស្វែងយល់ពីការបង្កើនតម្លៃបន្ថែមដល់ផ្លែស្វាយចន្ទី ការអភិវឌ្ឍផលិតផលថ្មី និងការអភិវឌ្ឍទីផ្សារក្នុងស្រុក។ ក្នុងអំឡុងទស្សនកិច្ចសិក្សានេះ តំណាងក្រុមហ៊ុនបានបង្ហាញអំពីដំណើរការកែច្នៃផ្លែស្វាយចន្ទី និងការកែច្នៃអនុផលស្វាយចន្ទីដូចជា ទឹកផ្លែស្វាយចន្ទី ស្រា ទឹកខ្មេះ អាល់កុល ម្សៅច្នៃពីគ្រាប់ស្វាយចន្ទី ចំណីត្រី និងផលិតផលអាហារផ្សេងៗ ស្របតាមគោលការណ៍គ្មានសំណល់ (Zero Waste)។២. ជំនួបជាមួយក្រុមហ៊ុន Olam Food Ingredients (OFI) នៅទីក្រុងអាប៊ីតចាន (Abidjan) ដើម្បីស្វែងយល់បន្ថែមពីការលើកទឹកចិត្ត និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន ការគ្រប់គ្រងគុណភាព និងការរៀបចំផលិតផលស្វាយចន្ទីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    24 сент., 12:06

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តកម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO Work Programme) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងតាមដានការអនុវត្តកម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO Work Programme) ដែលកម្ពុជាបានសន្យាក្នុងពេលចរចាចូលជាសមាជិកអង្គការ WTO ព្រមទាំងបានពិនិត្យលើវឌ្ឍនភាពនៃសំណើ និងសំណូមពរមួយចំនួន ដែលបានលើកឡើងដោយសមាជិក WTO ក្នុងអំឡុងកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី៣ (3rd TPR) របស់កម្ពុជា កាលពីខែមីនា ឆ្នាំ២០២៥កន្លងទៅ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ --- (Phnom Penh): On the morning of Wednesday, 23 September 2026, at the Ministry of Commerce, His Excellency Sok Sopheak, Secretary of State of the Ministry of Commerce, presided over a meeting to review progress and follow up on the implementation of Cambodia’s Work Programme under the World Trade Organization (known as the WTO Work Programme). The meeting was attended by Their Excellencies and distinguished representatives from relevant ministries and institutions.The meeting aimed to update and follow up on the progress made by Cambodia in implementing its commitments under the WTO Work Programme, which Cambodia made during its WTO accession negotiations. The meeting also reviewed progress on a number of suggestions and questions raised by WTO Members during Cambodia’s Third Trade Policy Review (3rd TPR), held in March 2025 in Geneva, Switzerland. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    24 сент., 10:35

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមសហគ្រិនស្ត្រីកម្ពុជា លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈកម្មការក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមឆ្នាំ២០២៦ វគ្គផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី។កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ តំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងម្ចាស់សហគ្រាសក្នុងវិស័យម្ហូបអាហារ វិស្វកម្មអគ្គិសនីនិងសំណង់ សិប្បកម្ម សុខាភិបាល និងកសិកម្ម ជាច្រើនរូប។កម្មវិធីនេះមានគោលបំណងបង្កើតជាវេទិកាមួយ ដែលផ្តោតលើការលើកកម្ពស់សមត្ថភាព និងការទទួលស្គាល់ស្នាដៃសហគ្រិនស្ត្រី ការចូលរួមរបស់ស្ត្រីក្នុងវិស័យសហគ្រិនភាព តាមរយៈការចែករំលែកបទពិសោធន៍ ការបង្កើតបណ្តាញអាជីវកម្ម ព្រមទាំងផ្តល់ឱកាសក្នុងការបង្ហាញផលិតផល សេវាកម្ម គំរូអាជីវកម្ម និងគំនិតច្នៃប្រឌិតរបស់ខ្លួន។បន្ថែមពីនេះ កម្មវិធីនេះ ក៏ផ្តល់នូវការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធន៍ពីអ្នកជំនាញ ការស្វែងរកដៃគូអាជីវកម្ម ការលើកទឹកចិត្តសហគ្រិនស្ត្រីឱ្យបន្តរីកចម្រើន ព្រមទាំងជំរុញការច្នៃប្រឌិតនិងនវានុវត្តន៍ ដើម្បីបង្កើតការងារ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ --- (Phnom Penh): On the morning of Tuesday, 22 September 2026, at the headquarters of the Cambodia Women Entrepreneurs Association, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce, served as a committee member for the final round of the 2026 Outstanding Women Entrepreneurs Award. The event was held under the theme “Women Empowering Sustainable Growth” and was presided over by Her Excellency KRY Nalis, Secretary of State of the Ministry of Women's Affairs.The ceremony was also attended by Her Excellency Secretary of State representing the Ministry of Industry, Science, Technology and Innovation, representatives from the Ministry of Post and Telecommunications, Her Excellency CHAN Pheary, President of the Cambodia Women Entrepreneurs Association, the President of the Young Entrepreneurs Association of Cambodia, and business owners from the food and beverage, electrical engineering and construction, handicrafts, healthcare, and agriculture sectors.The event aimed to establish a platform to enhance women entrepreneurs’ capabilities, acknowledge their achievements, and promote women's participation in entrepreneurship. This was facilitated through experience sharing, networking, and providing opportunities to showcase their products, services, business models, and creativity.Furthermore, the event encouraged exchanging insights with experts, exploring business partnerships, and empowering women entrepreneurs to continue developing, innovating, creating jobs, and contributing to the national economy. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    23 сент., 09:33

    (ព្រះសីហនុ)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារណូវ៉ូថែល ក្រុងព្រះសីហនុ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)» ដោយមានសិក្ខាកាមចូលរួមមកពីគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ ការិយាល័យមេធាវី និងមន្ទីរសារការី ជាច្រើនស្ថាប័ន។វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ឆ្នាំ២០០៧ និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ឬតាមរយៈគេហទំព័រ (https://setfo.moc.gov.kh)។នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្ម និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖ ១. ទិដ្ឋភាពទូទៅនៃច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ២. ប្រភេទនៃទ្រព្យធានា (ជាចលនទ្រព្យ) ៣. សិទ្ធិ កាតព្វកិច្ច និងកិច្ចព្រមព្រៀងប្រាតិភោគ ៤. ការធ្វើសុក្រឹតកម្មនៃសិទ្ធិប្រាតិភោគ និងវិធានកំណត់អាទិភាព ៥. ការអនុវត្តសិទ្ធិប្រាតិភោគ ៦. ការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ៧. ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់មុខងារសំខាន់ៗក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) និង ៨. កិច្ចពិភាក្សាលើការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត៕ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    23 сент., 08:02

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការតម្រង់ទិសកម្មវិធីភាពជាដៃគូ សហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (4th PSC Meeting of European Union-German Global Access and Trade Expertise “EU-German GATE”) ជាសហប្រធានជាមួយតំណាងសហភាពអឺរ៉ុប និងស្ថានទូតអាល្លឺម៉ង់ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការតម្រង់ទិសនេះ។កិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី៤ បានពិនិត្យលម្អិតលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីនីមួយៗក្រោមគម្រោង រួមមាន៖ ១) ការគាំទ្រលើការរៀបចំ និងអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិនានា ព្រមទាំងការពង្រឹងសមត្ថភាពភាគីពាក់ព័ន្ធទាំងសាធារណៈ និងឯកជន ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ២) ការគាំទ្រលើការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការជំរុញក្របខ័ណ្ឌការពារទិន្នន័យបុគ្គល ៣) ការពង្រឹងសមត្ថភាពស្ថាប័នសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ ៤) ការជំរុញការនាំចេញផលិតផលគោលដៅ និងការស្វែងរកទីផ្សារក្នុងតំបន់អាស៊ាន សហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងៗទៀត និង ៥) ការលើកកម្ពស់ភាពប្រកួតប្រជែងលើវិស័យពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យម។ --- (Phnom Penh): On the morning of Tuesday, 22 September 2026, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, co-chaired the 4th PSC Meeting of the European Union-German Global Access and Trade Expertise “EU-German GATE”, alongside representatives from the European Union and the German Embassy, with the participation of all members of the PSC.The 4th PSC Meeting reviewed in detail the progress and challenges of the implementation of each activity under the project, including: 1) support for the formulation and implementation of trade policies, laws, and regulations, and enhanced capacity of public and private stakeholders as part of the preparation for LDC graduation, 2) support for the negotiation of the ASEAN Digital Economy Framework Agreement (DEFA) and strengthening the implementation of the Consumer Protection Law and advancing the Personal Data Protection framework and readiness, 3) strengthening institutional capacity for trade facilitation and risk management, 4) promoting exports of target products and market access to ASEAN, the EU, and other markets, and 5) enhancing trade competitiveness for SMEs. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    22 сент., 13:21

    (ម៉ានីល, ហ្វីលីពីន)៖ នារសៀល ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរុស្ស៊ី លើកទី១៥។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី ពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារពាណិជ្ជកម្មនិងវិនិយោគ២០២១-២០២៥ ក៏ដូចជាកម្មវិធីកិច្ចសហប្រតិបត្តិការអាស៊ាន និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី សម្រាប់ឆ្នាំ២០២៦-២០៣០។ កិច្ចពិគ្រោះយោបល់ក៏បានអនុម័តកម្មវិធីយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ សម្រាប់ឆ្នាំ២០២៦-២០៣៥ ផងដែរ ដោយមានបញ្ចូលសកម្មភាព និងគម្រោង ជាច្រើនក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាននិងរុស្ស៊ី បន្ថែមទៀត។ - - - (Manila, Philippines): On the afternoon of Tuesday, 22
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    22 сент., 12:32

    (ម៉ានីល, ហ្វីលីពីន)៖ នារសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Maninder Sidhu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិកាណាដា នាឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨។នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ព្រមទាំងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ - - - (Manila, Philippines): On the afternoon of Tuesday, 22 September 2026, Her Excellency CHAM Nimul, Minister of Commerce, met with His Excellency Maninder Sidhu, Minister of International Trade, Canada on the occasion of the 58th ASEAN Economic Ministers' Meeting.
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    22 сент., 08:43

    (ម៉ានីល, ហ្វីលីពីន)៖ នារសៀល ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងឥណ្ឌា លើកទី២៣។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការចរចា «ការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា» (AITIGA Review) និងពិភាក្សាក្នុងគោលដៅបញ្ចប់ការចរចាតាមការគ្រោងទុកក្នុងឆ្នាំ២០២៦ និងបានពិភាក្សាជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា ផងដែរ ដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌា។ - - - (Manila, Philippines): On the afternoon of Tuesday, 22 September 2026, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 23rd ASEAN Economic Ministers and India Consultation.The meeting
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    22 сент., 05:51

    (ម៉ានីល, ហ្វីលីពីន)៖ នាព្រឹក ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងព្រីតថេន លើកទី៦។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យទៅលើវឌ្ឍនភាពនៃការអនុវត្តការងារក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ព្រីតថេន ឆ្នាំ២០២៥-២០២៦ និងផែនការការងារឆ្នាំ២០២៦-២០២៧ ព្រមទាំងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចព្រីតថេន-អាស៊ានដើម្បីស្វែងរកឱកាសពង្រីកទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរផងដែរ។ កិច្ចប្រជុំក៏បានអនុម័តទៅលើសេចក្តីប្រកាសរួមរដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលអនាគតរវាងអាស៊ាន និងព្រីតថេន ឆ្នាំ២០២៦ និងសកម្មភាពអាទិភាពនានាដើម្បីអនុវត្ត។ - - - (Manila, Philippines): On the morning of Tuesday, 22 September 2026, Her Excellency CHAM Nimul, Minister of Commerce and Cambodia’s ASEAN Economic Minister, led the
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    22 сент., 04:31

    (ម៉ានីល, ហ្វីលីពីន)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២២។កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាទៅលើកិច្ចការអាទិភាពរបស់ក្រុមការងារចម្រុះអាស៊ាន-សហភាពអឺរ៉ុបស្តីពីពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសទៅលើវឌ្ឍនភាពនៃការចរចាលើគោលការណ៍ពាណិជ្ជកម្មឌីជីថល កម្មវិធីការងារស្តីពីពាណិជ្ជកម្ម និងវិនិយោគ និងកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបឱ្យកាន់តែរីកចម្រើន។ - - - (Manila, Philippines): On the morning of Tuesday, 22 September 2026, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 22nd ASEAN
    Иллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of CommerceИллюстрация к посту канала ក្រសួងពាណិជ្ជកម្ម Ministry of Commerce
  • ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    22 сент., 02:29

    (ណាននីង, ចិន)៖ នារសៀលថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ១. ពិនិត្យឡើងវិញអំពីលទ្ធផលនៃការរៀបចំ និងការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣; ២. ពិភាក្សាអំពីផែនកា