gram news
Аватар канала បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

@nssfcambodia

ចែករំលែកព័ត៌មាន ស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម Group Chat: https://t.me/nssfCambodia_Chat Website: http://www.nssf.gov.kh

ПроектыENРазное

55,389подписчиков

Открыть канал

Последние посты

  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    14 нояб., 08:12

    ខេត្តកោះកុង នៅតែជាខេត្តគំរូ ដែលមានរថយន្តដឹកជញ្ជូនកម្មករនិយោជិតមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព(កោះកុង)៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ស.ផ.ក. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ជូនអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត និងកម្មករនិយោជិត” នៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានអ្នកចូលរួមប្រមាណជាង ៣៥០នាក់។ថ្លែងបើកពិធីផ្សព្វផ្សាយ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក. បានឱ្យដឹងថា ខេត្តកោះកុង នៅតែជាខេត្តដែលមានរថយន្តដឹកជញ្ជូនកម្មករនិយោជិតដែលមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព ហើយក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ (២០២០-២០២៦) ខេត្តមួយនេះពុំដែល…អានបន្ត
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    14 нояб., 02:10изменён

    ប្រកាស ស្តីពីបែបបទ និងនីតិវិធីក្នុងការពិន័យអន្តរការណ៍ចំពោះ បុគ្គលប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម#NSSF #បសស #MENGHong
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    13 нояб., 01:56

    សេចក្តីជូនដំណឹង ស្តីពីអត្រាប្តូរប្រាក់ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ #MLVT #HENGSour #បសស #NssfCambodia
    4,9801282Открыть в Telegram
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    12 нояб., 08:13

    ឯកឧត្តម ម៉េង ហុង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៥០០,០០០នាក់ និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) ..................................... ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៥០០,០០០នាក់ និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ អានបន្ត.......
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    11 нояб., 03:46изменён

    ឯកឧត្តម ម៉េង ហុង អញ្ជើញចូលរួមសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល» ............................. ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល» ដែលប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...អានបន្ត
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    11 нояб., 01:10

    ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ប្រតិភូបុគ្គលិក និងតំណាងកម្មករនិយោជិត ក្នុងខេត្តកំពង់ចាម ទទួលបានការផ្សព្វផ្សាយស្តីពី បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ(ខេត្តកំពង់ចាម)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សាយ សុធន ប្រធានសាខា ប.ស.ស. ខេត្តកំពង់ចាម បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងនីតិវិធីនៃការដោះស្រាយវិវាទការងារ» ជូនដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ប្រតិភូបុគ្គលិក និងតំណាងកម្មករនិយោជិត នៅសាខា ប.ស.ស. ខេត្តកំពង់ចាម ដោយមានអ្នកចូលរួមសរុបចំនួន ១២៧នាក់។ អានបន្ត...
    3,9705411Открыть в Telegram
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    22 сент., 13:20

    សេចក្តីជូនដំណឹង ស្តីពី ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធតភ្ជាប់ និងធ្វើទំនើបកម្មសន្តិសុខឌីជីថល រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២២:០០នាទីយប់ រហូតដល់ម៉ោង ៦:០០នាទីព្រឹក។ហេតុដូចនេះ នៅក្នុងអំឡុងពេលនៃការធ្វើបច្ចុប្បន្នភាព អាចបណ្តាលឱ្យមានការរអាក់រអួលលើការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទាំងអស់របស់ ប.ស.ស.។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីនាយក ម្ចាស់សហគ្រាស គ្រឹះស្ថាន និង ដៃគូ ប.ស.ស. ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ℹ️ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត #MLVT #HENGSour #បសស #NssfCambodia
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    22 сент., 12:52

    មន្ត្រីជំនាញ ប.ស.ស. ធ្វើបទបង្ហាញស្ដីពី "ការអនុវត្តរបបសន្តិសុខសង្គម" នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "គោលការណ៍ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម និងអនុវត្តផែនការសកម្មភាពការងារពាក់ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ" ............. ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "គោលការណ៍ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម និងអនុវត្តផែនការសកម្មភាពការងារពាក់ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ" ក្រោមអធិបតីឯកឧត្ដម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ស្ថិតនៅសាលប្រជុំអគ្គនាយកដ្ឋានប្រេងកាត ដោយមានអ្នកចូលរួមប្រមាណជាង ៤០០នាក់។អានបន្ត
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    22 сент., 08:52

    ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ៖ សុខភាព សុវត្ថិភាព និងអាយុជីវិតរបស់កម្មករនិយោជិត គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់រោងចក្រ សហគ្រាស និងសង្គមជាតិ ……………… ភ្នំពេញ៖ សុខភាព សុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនកម្មករនិយោជិត គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់រោងចក្រ សហគ្រាស និងសង្គមជាតិទាំងមូល។ ផ្ទុយទៅវិញ គ្រោះថ្នាក់ចរាចរណ៍នៅតែជាប្រភពហានិភ័យ និងជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុភមង្គលគ្រួសារ ផលិតភាពការងារ និងស្ថិរភាពសេដ្ឋកិច្ច។នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាព...អានបន្ត
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    19 сент., 11:49

    ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញចូលរួមក្នុង «កិច្ចប្រជុំគណៈកម្មការ IOPS» និង «សន្និសីទអន្តរជាតិរួមគ្នារវាង IOPS/FSCA/World Bank» នៅប្រទេសអាហ្រ្វិកខាងត្បូង ................ ទីក្រុង Cape Town៖ កាលពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម ដឹកនាំដោយឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួម «កិច្ចប្រជុំគណៈកម្មការ IOPS» និង «សន្និសីទអន្តរជាតិរួមគ្នារវាង IOPS/FSCA/World Bank» ក្នុង នាមជាសមាជិកពេញសិទ្ធិ (Governing Member) នៅទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកប្រមាណ ៨០ ប្រទេស។កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាជូនដល់ស្ថាប័នគ្រប់គ្រង
    4,8001542Открыть в Telegram
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    19 сент., 07:48

    ប្រជាពលរដ្ឋស្វែងរកការងារធ្វើក្នុងខេត្តកំពត បានទទួលការអប់រំផ្សព្វផ្សាយផ្ទាល់ពីមន្ត្រីជំនាញ ប.ស.ស. អំពីអត្ថប្រយោជន៍ផ្សេងៗនៃរបបសន្តិសុខសង្គម នៅក្នុងវេទិកាការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ———————————— (កំពត)៖ ដើម្បីលើកកម្ពស់ការងារក្នុងស្រុក និងផ្តល់ភាពងាយស្រួលដល់បងប្អូនអតីតពលករ និងយុវជនក្នុងការស្វែងរកការងារធ្វើប្រកបដោយស្ថិរភាព បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលខេត្តកំពត រៀបចំកម្មវិធី "វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ" រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ទី១៨ ដល់ថ្ងៃសោរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងចំនួន២ រួមមាន៖ (១) នៅក្នុងបរិវេណសាលាស្រុកឈូក (២) នៅក្នុងបរិវេណសាលាស្រុកអង្គរជ័យ។ អានបន្ត...
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

    19 сент., 07:48

Скачать ряд в CSV
Бот обратной связи для своего канала — бесплатно

Подписчики пишут боту, вы отвечаете реплаем, ваш аккаунт скрыт. Создаётся в одно касание.

Как это работает →
Создать бота