gram news
Аватар канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

@royalgovernmentspokespersonunit

Website: https://rgsu.gov.kh Facebook Page: https://www.facebook.com/rgsucambodia TitTok: https://www.tiktok.com/@cambodiargsu Youtube: https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg

ПроектыENПолитика

21,173подписчиков

Открыть канал

Последние посты

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    26 сент., 11:39

    វីដេអូបទយកការណ៍៖ ខេត្តស្ទឹងត្រែងបច្ចុប្បន្ន «សុខភាព ទឹក ផ្លូវ និងកសិកម្ម ដើរទន្ទឹមគ្នា»។ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    26 сент., 09:05

    ឯកឧត្តម ប៉ែន បូណា៖ ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា។ គោលនយោបាយគិតគូរដល់ជីវភាពពលរដ្ឋតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់បែបនេះត្រូវបានអនុវត្តតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
    762видео10Открыть в Telegram
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    26 сент., 08:25

    ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការបន្តបញ្ចុះតម្លៃប្រេង និងកាត់បន្ថយពន្ធ អាករ ដើម្បីសម្រួលបន្ទុកជីវភាពប្រជាពលរដ្ឋ ខណៈតម្លៃប្រេងនៅទីផ្សារអន្តរជាតិបន្តកើនឡើង ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសលើអាករមួយចំនួន ដើម្បីជួយទប់ស្កាត់ផលប៉ះពាល់ពីការកើនឡើងថ្លៃប្រេងឥន្ធនៈ។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
    1,010видео54Открыть в Telegram
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    26 сент., 07:45изменён

    ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេង និងឥន្ធនៈ ដោយគ្របដណ្តប់ប្រជាពលរដ្ឋប្រមាណ ៤,៦ លាននាក់នៅទូទាំងប្រទេស ដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
    1,170видео5Открыть в Telegram
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    26 сент., 04:11

    គោលនយោបាយនេះត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះនិងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ នៅពេលនេះគឺជាឧទាហរណ៍ស្រាប់។ ក្រៅពីនោះ រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍ ដល់កុមារក្រីក្ររហូតដល់ចប់មធ្យមសិក្សា ជនមានពិការភាព និងចាស់ជរាអាយុ៦០ឆ្នាំឡើង៕សូមអរគុណ!
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    26 сент., 04:11

    ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ..................................រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា ៤លាន ៦សែននាក់ នៅទូទាំងប្រទេសនឹងទទួលបានការឧបត្ថម្ភក្នុងគម្រោងនេះ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិកគ្រួសារម្នាក់ៗទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥ពាន់រៀល។ការផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋគោលដៅទាំងនោះនឹងធ្វើឡើងតាមកាលបរិច្ឆេទដែលបានកំណត់ចំនួន៤លើក គឺលើកទី១៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លើកទី២៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លើកទី៣៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទី៤៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។ ពួកគេអាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ ពីបញ្ជរវីង (WING) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរនិងយកចិត្តទុកដាក់ជាប្រចាំលើសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន ដោយដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួនដូចជា៖ (១) កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (២) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូនគ្រួសារភៀសសឹកដោយសារសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនជាដើម។រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ តាមដាន និងវាយតម្លៃស្ថានការណ៍ ក៏ដូចជាត្រៀមលក្ខណៈជាស្រេចក្នុងការដាក់ចេញវិធានការគាំទ្រនានា ក្នុងករណីចាំបាច់ ដើម្បីផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និងស្របតាម “គោលការណ៍ណែនាំស្តីពីក្របខណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ដោយឡែក ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះនិងងាយរងហានិភ័យដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈនេះ គឺជាការយកចិត្តទុកដាក់បន្ថែមទៀត លើការដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេងនិងបញ្ចុះពន្ធ អាករ ផ្សេងៗជាច្រើនរួចមកហើយ នៅពេលដែលវិបត្តិប្រេងនិងឥន្ធនៈឡើងថ្លៃដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ, បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀតដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល និងបញ្ចុះពន្ធគយមក០(សូន្យ)ដុល្លារ។ ទោះជាយ៉ាងនេះក្តី ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមនៃប្រេងសាំងពី១០% មក៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា។ គោលនយោបាយគិតគូរដល់ជីវភាពពលរដ្ឋតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់បែបនេះត្រូវបានអនុវត្តតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់។
    Иллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    26 сент., 04:08изменён

    សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
  • Live stream finished (8 minutes)

    26 сент., 04:07

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 12:40изменён

    ឯកឧត្តម ប៉ែន បូណា៖ អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាលសូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
    775видео61Открыть в Telegram
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 08:43изменён

    ឯកឧត្តម ប៉ែន បូណា បានរំលឹកសាររបស់ប្រមុខការទូតកម្ពុជាថា ដើម្បីផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
    1,450видео81Открыть в Telegram
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 07:53изменён

    ឯកឧត្តម ប៉ែន បូណា៖ សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា កងទ័ពថៃពិតជាបានដណ្តើមកាន់កាប់ទីតាំងមួយចំនួននៅតាមព្រំដែននៅក្រោយការប្រយុទ្ធគ្នាពិតមែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានយល់ព្រមប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលានិងគ្រប់មធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
    1,670видео5Открыть в Telegram
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 07:11изменён

    ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាចំពោះគណៈកម្មការផ្សះផ្សាដែលបានអនុវត្តវិធីសាស្ត្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី ហើយកម្ពុជានឹងបន្តចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ ប្រកបដោយទំនុកចិត្តពេញលេញលើដំណើរការផ្សះផ្សានេះ។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
    1,370видео6Открыть в Telegram
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 06:30

    ឯកឧត្តម ប៉ែន បូណា៖ អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល ...............................«នៅក្នុងយុគសម័យឌីជីថល ព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ជាពិសេសព័ត៌មានអវិជ្ជមាន ក្នុងនោះភាគច្រើនជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងបំផ្លើសបំភ្លៃ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។ ដូច្នេះ ក្នុងតួនាទីជាមន្ត្រីព័ត៌មាននិងនាំពាក្យ យើងត្រូវធ្វើការងារពីរទន្ទឹមគ្នា គឺ ទី១គឺការងារប្រតិកម្ម ឆ្លើយតប ពន្យល់បកស្រាយឱ្យប្រជាពលរដ្ឋបានដឹងការពិតឱ្យបានលឿនរហ័ស និងទី២គឺការងារបុរេសកម្ម ពោលគឺ ត្រូវផ្សព្វផ្សាយជាប្រចាំនូវសមិទ្ធផល ស្នាដៃ និងសកម្មភាពបម្រើប្រជាពលរដ្ឋរបស់មន្ត្រីអាជ្ញាធរយើង ដោយមធ្យោបាយវៃឆ្លាត និងរហ័សរហួន»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតីនិងវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២២
    Иллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 06:30

    Иллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 05:03

    វីដេអូបទយកការណ៍ ៖ ក្រុងស្ទឹងសែន កំពុងប្រែក្លាយមុខមាត់ថ្មីឆ្ពោះទៅរកទីក្រុងស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
    996видео21Открыть в Telegram
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 05:03

    កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 04:55

    កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។ នេះគឺជាករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។
    Иллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 04:42

    ការពិតជាក់ស្តែង នេះគឺមិនដូចអ្វីដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួនចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ គឺក្រុមជនមួយក្តាប់តូចនោះទៅវិញទេដែលមិនបានជួយការពារទឹកដីពីការឈ្លានពាន តែបែរជាខិតខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យថៃ ដែលមានន័យស្មើនឹងការប្រកាសយល់ព្រមប្រគល់ដីទាំងនោះឱ្យទៅប្រទេសឈ្លានពាន ដែលផ្ទុយស្រឡះពីជំហរម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុត។ រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជាការពារដាច់ខាតខ្សែព្រំដែនអន្តជាតិរវាងកម្ពុជានិងថៃ ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ និងមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ៕សូមអរគុណ!
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 04:41

    ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ..................................ដោយសារមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនពីក្រៅប្រទេសបន្តចោទប្រកាន់ខុសការពិត អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិឡើងវិញអំពីដំណើរការនៃការដោះស្រាយវិវាទព្រំដែនសមុទ្រនិងព្រំដែនគោករវាងកម្ពុជា-ថៃ និងជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាព្រំដែនដូចតទៅ៖ទី១.អំពីព្រំដែនសមុទ្រ៖ ដូចបងប្អូនជនរួមជាតិបានជ្រាបស្រាប់ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ទើបតែបានបិទបញ្ចប់កិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបូរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជានិងថៃបានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា ហើយគណៈកម្មការផ្សះផ្សាក៏នឹងរៀបចំកិច្ចប្រជុំជាបន្តទៀតជាមួយកម្ពុជានិងថៃ នៅក្នុងខែតុលា ខាងមុខនេះនៅទីក្រុងឡាអេ។
    Иллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលИллюстрация к посту канала អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

    22 сент., 04:11изменён

    សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
    1,290видео7Открыть в Telegram