Последние посты

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
25 сент., 10:07
переслано из @ruppuyfcnews
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦សកម្មភាពរបស់ សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមផ្តល់ព័ត៌មាន និងណែនាំប្អូនៗបេក្ខជន សម្រាប់ការត្រៀមខ្លួនចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សាមូលដ្ឋាន ២០២៦–២០២៧។#RUPP #UYFC បណ្ដាញសង្គមផ្លូវការរបស់ ស.ស.យ.ក. RUPP 🌐 | Facebook Page 🌐 | Telegram Channel 🌐 | Telegram Chat 🌐 | Tiktok




សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
25 сент., 08:34
World Vocational College Skills Competition 2026 | September 21, 2026 🌍🏆A huge congratulations to the students who proudly represented SCA at the World Vocational College Skills Competition 2026Every single team demonstrated their outstanding determination, flawless teamwork, and real courage. 💪🏻 We are beyond proud of you for stepping up and giving it your all. Your hard work and competitive spirit are truly inspiring to our entire community. 🚀✨SCA official social media: 🌐 Facebook Page 🌐 Telegram 🌐 Website




សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
25 сент., 08:08
Last call for Cambodia Nationwide "Odoo x RUPP Pitch Cup" Registration Link: odoo.com/r/khpitchcup


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
25 сент., 07:55изменён
🏆🎓 អបអរសាទរគ្រូដឹកនាំ និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឈានដល់វគ្គផ្តាច់ព្រ័ត្រ «យុវជន២១ (Youth21)» ឆ្នាំ២០២៦សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមអបអរសាទរ លោក ហាក់ សុហ្វី គ្រូដឹកនាំ និងនិស្សិតចំនួន ៦រូប មកពី ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច ដែលបានឈានដល់ វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតប្រជែងកម្មវិធី «យុវជន២១ (Youth21)» ឆ្នាំ២០២៦។📌 ក្រោមប្រធានបទ៖ “ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត (Youth-Tech Startups: Young Minds, Real Change)”📅 ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ 📍 វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)សមាជិកក្រុមរួមមាន៖ លោក ហាក់ សូហ្វី – គ្រូដឹកនាំ កញ្ញា ខាវ ស្រីឃីម កញ្ញា ឃាន់ អ៊ីហ័រ កញ្ញា ចាន់ លីដា កញ្ញា រ៉ា វ៉ាលិនធីណា លោក សាម មានហេង លោក ហុន សិលាសូមជូនពរដល់គ្រូដឹកនាំ និងក្រុមនិស្សិតទាំងអស់ ទទួលបានជោគជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ និងបន្តបង្ហាញពីសក្តានុពល គំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងស្មារតីសហគ្រិនភាពរបស់យុវជនកម្ពុជា។ 🇰🇭💡#RUPP #Youth21 #Youth21Cambodia #YouthTechStartups


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
25 сент., 03:01
переслано из @iroffice_rupp
[📣 Study in Japan Seminar at RUPP 🇯🇵 📣]📍Are you interested in pursuing your undergraduate or graduate studies in Japan? Don't miss this upcoming informational session hosted by OJEIC (Okayama University Japan Educational Information Center, Phnom Penh)!📌Event DetailsDate: October 27, 2026 Location: RUPP - Building A (Room 002), Royal University of Phnom Penh Time: 2:00 PM – 3:30 PM Entry: FREE


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
25 сент., 02:55
🇯🇵🎓 ឱកាសសិក្សារយៈពេល ១ ឆ្នាំនៅប្រទេសជប៉ុនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ និស្សិតផ្នែកភាសាជប៉ុន ធីម សង់តេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចេញដំណើរទៅបន្តការសិក្សារយៈពេល ១ ឆ្នាំ នៅ Saga University ប្រទេសជប៉ុន តាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សារបស់ដេប៉ាតឺម៉ង់ភាសាជប៉ុន ដោយទទួលបានការឧបត្ថម្ភតាមរយៈ អាហារូបករណ៍ MEXT របស់រាជរដ្ឋាភិបាលជប៉ុន។កម្មវិធីនេះផ្តល់ឱកាសដល់និស្សិតក្នុងការពង្រឹងសមត្ថភាពភាសាជប៉ុន ស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ជប៉ុន ទទួលបានបទពិសោធន៍រស់នៅ និងសិក្សានៅក្រៅប្រទេស ព្រមទាំងរួមចំណែកពង្រឹងចំណងមិត្តភាពរវាង កម្ពុជា–ជប៉ុន។ 🇰🇭🤝🇯🇵👏 ដេប៉ាតឺម៉ង់ភាសាជប៉ុន សូមជូនពរ ធីម សង់តេ ទទួលបានជោគជ័យក្នុងការសិក្សា និងទទួលបានបទពិសោធន៍ដ៏មានតម្លៃនៅប្រទេសជប៉ុន!✨ សិក្សាភាសាជប៉ុននៅ RUPP-IFL — បើកទ្វារទៅកាន់ឱកាសសិក្សា អាហារូបករណ៍ និងការផ្លាស់ប្តូរវប្បធម៌នៅប្រទេសជប៉ុន។#RUPP #IFL #JapaneseDepartment


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
24 сент., 00:49
🇰🇭 អបអរសាទរ ខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦សូមចូលរួមអបអរសាទរ និងរំលឹកខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។សូមជូនពរព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ជួបប្រទះតែសុខសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនជានិច្ច។ 🇰🇭#RUPP


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
23 сент., 12:01
переслано из @iroffice_rupp
📣 Weekly Reminder 📣Undergraduate Program at RUPP 📌 RUPP's Regular Undergraduate Program 2026-2027 📌 1+3 and 2+2 Undergraduate Program with Angelo State University 2026-2027Undergraduate Scholarship at RUPP 📌 Shinnyo-en Scholarship–RUPP 2026-27International Mobility 📌 2027 Spring Nagoya University 📌 2027 Spring Windesheim UAS 📌 2027 Summer Ludwig-Maximilians-Universität München 📌 2027 Spring University of TrentoCamps & Other Activities 📌 15th Asian Youth Leaders Travel and Learning Camp (AYLTLC) 📌 CNU Winter School 2027Please do not hesitate to contact us @iro_rupp if you have any concerns.Telegramសាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPPសេចក្តីជូនដំណឹង ស្ដីពីការប្រឡងជ្រេីសរេីសនិស្សិតឱ្យចូលរៀនថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន(ឆ្នាំទី១) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្នាក់បង់ថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
22 сент., 10:06
переслано из @ruppuyfcnews
ទិដ្ឋភាពនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដែលប្អូនៗបេក្ខជនបានមកដាក់ពាក្យដើម្បីត្រៀមប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២៦–២០២៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។#RUPP #UYFC បណ្ដាញសង្គមផ្លូវការរបស់ ស.ស.យ.ក. RUPP 🌐 | Facebook Page 🌐 | Telegram Channel 🌐 | Telegram Chat 🌐 | Tiktok




សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
22 сент., 10:05
🎉 Congratulations to Our Outstanding Students! 🎉We are proud to congratulate our students Krin Soktheany, Oeur Sophirak, Oun Chhunleap, Kheng Kanika, and Lay Dara on the acceptance of their research paper for presentation at ICLIE 2026 – International Conference on Logistics, Industrial Engineering and Management, Vietnam. 🇻🇳📅 Conference Date: 5 December 2026 📍 Venue: Van Lang University, Ho Chi Minh City, Vietnam 🇻🇳📚 Research Title: Human Resource Management Practices in a Labor-Intensive Country: Cases of Manufacturing Firms in CambodiaTheir achievement reflects their hard work, dedication, teamwork, and commitment to academic research. After a long journey of preparing their research and going through the review process, their efforts have finally been recognized at an international conference. 👏📖Congratulations on this well-deserved achievement! Keep learning,
2,410Открыть в Telegram
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
18 сент., 08:34
កិច្ចសំណេះសំណាលសម្តែងការគួរសមរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី ។រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ៖ លោកស្រីសាស្ត្រាចារ្យ អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ព្រមទាំងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Ben Furmage នាយកប្រតិបត្តិនៃកម្មវិធី Water Sensitive Cities Australia នៃសាកលវិទ្យាល័យ Monash University និងគណៈប្រតិភូ ក្នុងឱកាសនៃកិច្ចសំណេះសំណាលសម្តែងការគួរសម។នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើការអនុវត្តដំណោះស្រាយផ្អែកលើធម្មជាតិ (Nature-based Solutions) នៅក្នុងតំបន់ទីក្រុង ព្រមទាំងលទ្ធភាពនៃការពង្រីកលំហបៃតងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកម្មវិធីផ្លាស់ប្តូរនិស្សិត (Student




សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
18 сент., 08:33
កិច្ចសំណេះសំណាលសម្តែងការគួរសមរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ University of Ottawa ប្រទេសកាណាដារាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ៖ លោកស្រីសាស្ត្រាចារ្យ អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ព្រមទាំងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកសាស្ត្រាចារ្យ Jacques Beauvais សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ University of Ottawa និងគណៈប្រតិភូ ក្នុងកិច្ចសំណេះសំណាលសម្តែងការគួរសម។ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីស្រាវជ្រាវរួមគ្នា និងកម្មវិធីបណ្តុះបណ្តាលសាស្ត្រាចារ្យលើភាសាបារាំង និងអង់គ្លេស។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការបង្កើតកម្មវិធី Summer Program សម្រាប់ផ្លាស់ប្តូរនិស្សិត និងលទ្ធភាពក្នុងការបង្កើតកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសាវិទ្យា (Master of




សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
17 сент., 02:39
[🎓 Undergraduate Scholarship Announcement 📣]We are pleased to announce the Shinnyo-en Scholarship for the academic year 2026-2027.The scholarship was initiated to provide financial support to second-year students in the Department of Japanese for the academic year 2026-2027.Students who wish to apply may visit the designated location mentioned in the announcement.🖇️ Download ➡️ https://t.me/iroffice_rupp/763#RUPP #IROffice #Scholarship #2627 #DJP


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
17 сент., 00:08
🇰🇭 អបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ UNESCO 📅 ១៧ កញ្ញា ២០២៣ – ១៧ កញ្ញា ២០២៦ប្រាសាទកោះកេរ គឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាសក្ខីភាពនៃភាពរុងរឿងនៃអរិយធម៌ខ្មែរ ដែលត្រូវបាន UNESCO ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ យើងរួមគ្នា ថែរក្សា ការពារ និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស និងសុះសាយលើឆាកអន្តរជាតិ។ ❤️🇰🇭កោះកេរ — មរតកខ្មែរ មោទនភាពជាតិ! 🇰🇭✨#RUPP


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
15 сент., 03:42
ជួបជាមួយអ្នកជំនាញ ដែលនឹងវាយតម្លៃដំណោះស្រាយច្នៃប្រឌិតរបស់អ្នកនៅក្នុងកម្មវិធី 🇰🇭 Cambodia Nationwide “Odoo x RUPP Pitch Cup” យើងមានក្តីរំភើបរីករាយក្នុងការណែនាំ គណៈកម្មការវាយតម្លៃមកពី Odoo ដែលជាអ្នកជំនាញអន្តរជាតិ និងមានបទពិសោធន៍ក្នុងវិស័យបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាព និងការអប់រំ៖ 1. លោក Chris Nyi Training Manager (APAC) 2. លោកស្រី Bella Indah Sanusi L&D and Education Program Manager (APAC) 3. លោក Tony To Education Program Manager (VN) 4. 🔥 តើអ្នកត្រៀមខ្លួនរួចហើយឬនៅ ដើម្បីបង្ហាញគំនិតរបស់អ្នកជូនអ្នកជំនាញអន្តរជាតិទាំងនេះ? យកឱកាសនេះដើម្បីបង្ហាញ យុទ្ធសាស្ត្រ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត របស់អ្នក ក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៃ ការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) និងប្រកួតប្រជែងដណ្តើម រង្វាន់ធំរហូតដល់ $1,000 USD! 🏆💰 ⏰ កុំឱ្យឱកាសនេះកន្លងផុតទៅ! 📌 ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី២ ខែតុលា 🔗 ចុះឈ្មោះនៅទីនេះ៖ odoo.com/r/khpitchcup ✨ ចាប់ផ្តើមពីគំនិតរបស់អ្នក —


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
15 сент., 03:31
переслано из @iroffice_rupp
[🎓 2027 Spring Semester Exchange at Windesheim UAS 📣]Windesheim University of Applied Sciences (WUAS) is now accepting nominations for students who wish to participate in the Spring Semester Exchange from February to June 2027 in the Netherlands. 🇳🇱💰 The Erasmus+ scholarship for the exchange programme shall cover most expenses. Students are responsible for other expenses incurred before and during the mobility period. Nonetheless, selected applicants must still budget for personal or other expenses before receiving the grant.📥 Students who are interested in this programme are encouraged to meet the eligibility criteria and submit the documents mentioned on our announcement webpage to the IR Office personally in Room 219A, RUPP Main Campus. 🗓️ Please make sure to do so by 16:00 on Monday, 05 October 2026.🌏 You can find information about the exchange program on the


សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
14 сент., 11:40
переслано из @ruppuyfcnews
កិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ — នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំ កិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ក្រោមអធិបតីភាព លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។កិច្ចពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានយុវជន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការគាំទ្រ និងសម្របសម្រួលការរៀបចំ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ដែល ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធបានពិភាក្សាអំពីការចូលរួម និងការគាំទ្ររបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការរៀបចំកម្មវិធី ការសម្របសម្រួលធនធាន និងសកម្មភាពពាក់ព័ន្ធ ព្រមទាំងការចូលរួមរបស់យុវជន




សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
12 сент., 10:03
ពិធីបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង «ពិធីបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិក្ខាកាមជាច្រើនរូប។សូមជម្រាបថា តាមរយៈកម្មវិធីនេះ មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវទទួលបន្ទុកបណ្ដុះបណ្ដាលគណៈគ្រប់គ្រង និងគ្រូបង្រៀនសរុបជាង ៨ ០០០នាក់ ចាប់ពីកម្រិតបរិញ្ញាបត្ររហូតដល់កម្រិតបណ្ឌិត។ សម្រាប់ពិធីបើកបវេសនកាលនាពេលនេះ




សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
11 сент., 11:05
переслано из @dmccci
🎬 Project Three Premiere 2026! មកដល់ហើយ! ឈុតខ្លីៗ (Trailer) នៃភាពយន្តឯកសារទាំង ១១ រឿង ក្នុងគម្រោង Project Three របស់និស្សិត DMC!🎞ភាពយន្តឯកសារខ្នាតខ្លីទាំង ១១ នេះ នឹងនាំគ្រប់គ្នាទៅស្វែងយល់ពីរឿងរ៉ាវក្នុងសង្គម និងតថភាពជីវិតផ្សេងៗគ្នា ដែលជាស្នាដៃផលិតផ្ទាល់ដោយនិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ជួបគ្នាឆាប់ៗនេះនៅ៖ 🗓ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ⏰ម៉ោង ៨:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ 📍រោងភាពយន្ត Prime Cineplex (សាខា Samai Square) https://maps.app.goo.gl/ZoTgracrfv85mdmN7®️ចុះឈ្មោះចូលរួមដោយមិនគិតថ្លៃ៖ https://forms.gle/zYxdkfsW2D3GPMUN7
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
11 сент., 09:50
🇰🇭🇨🇳 អបអរសាទរនិស្សិតឆ្នើមរបស់ RUPP 🎓រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដឹកនាំគណៈប្រតិភូ និងនិស្សិត លឹម ម៉េងឃាង (林明强) ចូលរួមពិធីជំនួបសំណេះសំណាល និងអបអរសាទរ រៀបចំដោយស្ថានទូតចិនប្រចាំកម្ពុជា។និស្សិត លឹម ម៉េងឃាង តំណាងប្រទេសកម្ពុជា ទទួលបាន ជ័យលាភីលេខ៣ និងជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៣០នាក់ ក្នុងចំណោមបេក្ខជន ១៥៧នាក់ មកពី១៣៩ប្រទេស ក្នុងការប្រកួតប្រជែង «ស្ពានភាសាចិន» លើកទី២៥ ថ្នាក់ឧត្តមសិក្សាទូទាំងពិភពលោក នៅប្រទេសចិន។សូមអបអរសាទរ និងសូមកោតសរសើរចំពោះសមិទ្ធផលដ៏ឆ្នើមនេះ! 👏🎉#RUPP



