gram news
Аватар канала ជី សុផាត - Sophat CHY

ជី សុផាត - Sophat CHY

@sophatchy

I talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com

ПроектыENТехнологии

10,515подписчиков

Открыть канал

Последние посты

  • ជី សុផាត - Sophat CHY

    20 сент., 02:01изменён

    Siem Reap Local Guides ជួបគ្នាចុងសប្ដាហ៍នេះ!ខ្ញុំនៅសៀមរាប 😊 ដំណើរតោងយ៉ាកលើកនេះ ខ្ញុំមានសកម្មភាពជាច្រើនទាក់ទងនឹង Google Maps, Local Guides, ការថតរូប និងទេសចរណ៍ឌីជីថល។- ស្អែកព្រឹក ៖ 21 កញ្ញា ខ្ញុំនឹងជិះម៉ូតូដើរថតរូបតាមតំបន់ប្រាសាទ និងសាកល្បងប្រើ Google Maps តាមផ្លូវ។ បើមាន Local Guides ឬអ្នកចូលចិត្តថតរូបចង់ជិះជាមួយ អាចចូលរួមបាន។- ព្រឹកថ្ងៃទី 22 កញ្ញា ៖ Angkor Wat Equinox ដើម្បីថតថ្ងៃរះ Equinox នៅអង្គរវត្ត និងថតរូបសម្រាប់ Google Maps ផងដែរ។- ល្ងាចល្ងាច ៖ ជួបគ្នាម្ដងទៀត! 21 កញ្ញា បន្ទាប់ពីយើងបានជួបគ្នា Online ក្នុងកម្មវិធី Building the Siem Reap Local Guides Community ខ្ញុំចង់អញ្ជើញអ្នកនៅសៀមរាបមកជួបគ្នាផ្ទាល់។ -ម៉ោង 5:30 – 7:00 ល្ងាច / ទីតាំង៖ កំពុងរកកន្លែងសមរម្យនៅក្រុងសៀមរាប ប៉ាវកាហ្វេខ្ញុំក៏បានយើងអង្គុយជជែកគ្នាសាមញ្ញៗ អំពី Google Maps, Local Guides, ទេសចរណ៍ឌីជីថល និងគំនិតថា តើយើងអាចបន្តបង្កើតសហគមន៍ Local Guides នៅសៀមរាបជាមួយគ្នាយ៉ាងដូចម្តេច?អ្នកណានៅសៀមរាប ហើយចង់មកជួបគ្នា
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
  • ជី សុផាត - Sophat CHY

    18 сент., 16:05

    ថ្ងៃនេះចេញពីភ្នំពេញម៉ោង ៥ព្រឹក ហើយមកដល់សៀមរាបប្រហែល ៥ល្ងាច។ ដំណើរជាង ៣០០គីឡូម៉ែត្រនេះ មិនសូវស្រួលប៉ុន្មានទេ ព្រោះម៉ូតូរលត់អស់ប្រហែល ៤ដង តាមផ្លូវ។ 😅ដំបូងជិះបានប្រហែល ៨០គីឡូម៉ែត្រ ខ្ញុំឈប់ផឹកកាហ្វេម្ដងនៅតំបន់ស្គន់ និងចាក់សាំងបំពេញ រួចបន្តដំណើរទៅមុខ។ដល់ប្រហែល ១៥០គីឡូម៉ែត្រ នៅតំបន់សន្ទុក ចម្ងាយប្រហែលជាង ១០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ម៉ូតូស្រាប់តែរលត់ ខណៈដែលខ្ញុំកំពុងជិះធម្មតា។ខ្ញុំបានបណ្ដើរម៉ូតូមកមុខបន្តិច ហើយសំណាងល្អបានជួបជាងម៉ូតូចាស់ម្នាក់ឈ្មោះ ជាង សែ ។ គាត់ធ្វើភាគច្រើនតែម៉ូតូតូចៗ ប៉ុន្តែមានបទពិសោធន៍ច្រើន ហើយអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល គឺហាងនៅតាមផ្លូវបែបនេះ ប៉ុន្តែគាត់មានឧបករណ៍ពិនិត្យ និងវាស់ប្រព័ន្ធភ្លើងគ្រប់គ្រាន់មែនទែន។📍 ទីតាំងជាង សែ៖ https://maps.app.goo.gl/SQWu1Gtugt5EDqcj9គាត់បានជួយពិនិត្យម៉ូតូ ចាប់ផ្ដើមពីដូរប៊ូស៊ី វាស់ភ្លើង ពិនិត្យធុងសាំង និងមើលប្រព័ន្ធប៊ិច។ គាត់ឃើញថាប៊ិចដំណើរការមិនសូវល្អ ក៏ដោះលាងសម្អាតដោយមានឧបករណ៍ត្រឹមត្រូវ។ពេលនោះក៏មានការសង្ស័យថាអាចជាបញ្ហាប៊ិច
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
    95913111Открыть в Telegram
  • ជី សុផាត - Sophat CHY

    17 сент., 13:44изменён

    🚀 Sophat.Space Update ថ្មី!ឥឡូវនេះ ខ្ញុំកំពុងបន្តអភិវឌ្ឍ Sophat.Space ឱ្យអាចប្រើបានកាន់តែងាយស្រួលតាមច្រើន Channel ជាងមុន៖ Website, Telegram Bot និង Mobile App។🌐 Website ចូលប្រើបាននៅ៖ https://sophat.space/ អាចធ្វើ Digital Health Check-up, រៀនអំពីសុវត្ថិភាពឌីជីថល និងតាមដានពិន្ទុរបស់ខ្លួន។🤖 Telegram Bot t.me/SophatSpace_bot កំពុងធ្វើឱ្យបទពិសោធន៍ប្រើប្រាស់កាន់តែងាយ ដើម្បីឱ្យអ្នកអាចធ្វើ Check-up និងផ្ញើពិន្ទុចូលក្នុង Sophat.Space បានដោយផ្ទាល់ពី Telegram។📱 Mobile App កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង។ ខ្ញុំបានចាប់ផ្តើមផ្ញើ សារតាម Gmail ដោយផ្ទាល់ទៅអ្នកសាកល្បង App ដើម្បីឱ្យជួយសាកល្បង និងផ្តល់មតិយោបល់មុនពេលដាក់ឱ្យប្រើប្រាស់ទូលំទូលាយ។នេះជាជំហានមួយទៀតក្នុងការធ្វើឱ្យ Sophat.Space ក្លាយជាកន្លែងសម្រាប់ពិនិត្យសុខភាពឌីជីថល រៀន អនុវត្ត និងជួយឱ្យគ្នាមានសុវត្ថិភាពជាងមុននៅលើអ៊ីនធឺណិត។Website ✅ Telegram Bot ✅ Mobile App 🧪 Testing
    Sophat.SpaceSophat.Space - ពិនិត្យសុខភាពឌីជីថលរបស់អ្នក ងាយៗ ជាភាសាខ្មែរSophat.Space ជួយអ្នកពិនិត្យការកំណត់សុវត្ថិភាព គណនី និងឧបករណ៍ឌីជីថល ដោយសំណួរសាមញ្ញ និងការណែនាំច្បាស់លាស់។
  • ជី សុផាត - Sophat CHY

    16 сент., 15:12

    Sophat.Space Bot ឥឡូវនេះមាននៅលើ Telegram ហើយ!បន្ថែមពីលើ Website និង Mobile App ឥឡូវនេះអ្នកក៏អាចប្រើ Sophat.Space តាម Telegram បានផងដែរ ដើម្បីធ្វើ Digital Safety Check-up ពិនិត្យមើលសុវត្ថិភាពឌីជីថលរបស់អ្នក តាមរយៈសំណួរងាយៗ និងទទួលបានលទ្ធផលជាមួយការណែនាំអំពីចំណុចដែលគួរកែលម្អ។ 🔐 ពិនិត្យសុវត្ថិភាពឌីជីថល 💡 ស្វែងយល់ពីគន្លឹះសុវត្ថិភាព 📊 ទទួលបានលទ្ធផលផ្ទាល់ខ្លួន 💬 ប្រើប្រាស់បានងាយៗក្នុង Telegram ស្វែងរក Bot៖ @SophatSpace_bot នេះគឺជាជំហានមួយទៀតរបស់ Sophat.Space ក្នុងការធ្វើឱ្យចំណេះដឹង និងឧបករណ៍សុវត្ថិភាពឌីជីថល កាន់តែងាយស្រួលប្រើ និងអាចចូលប្រើបានពីគ្រប់ទីកន្លែង។ Sophat.Space — Learn • Check • Stay Safer 🛡
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
  • ជី សុផាត - Sophat CHY

    16 сент., 10:56

    ជួយចុចមើលបន្តិចបានទេ https://sophat.space/ព្រោះ Update backend
    Sophat.SpaceSophat.Space - ពិនិត្យសុខភាពឌីជីថលរបស់អ្នក ងាយៗ ជាភាសាខ្មែរSophat.Space ជួយអ្នកពិនិត្យការកំណត់សុវត្ថិភាព គណនី និងឧបករណ៍ឌីជីថល ដោយសំណួរសាមញ្ញ និងការណែនាំច្បាស់លាស់។
  • ជី សុផាត - Sophat CHY

    16 сент., 08:59

    មុខងារថ្មី​មួយបង្កើតឡើងដើម្បីឱ្យអ្នកដែលបានធ្វើ Digital Health Check-up អាចមើលឃើញពិន្ទុរបស់ខ្លួន និងប្រៀបធៀបលទ្ធផលជាមួយសហគមន៍ផ្សេងៗបានកាន់តែងាយស្រួល។ នៅក្នុង Score Board អ្នកអាចមើលបានទាំង ពិន្ទុខ្ពស់បំផុត, Top 3, ចំនួនអ្នកចូលរួម, ពិន្ទុមធ្យម ហើយអាច Filter តាម Today, This Week, This Month និង All Time។ ក៏អាចបែងចែកតាមប្រធានបទ ឬ Full Health Check ផងដែរ។ ខ្ញុំចង់ឱ្យ https://sophat.space/l មិនមែនត្រឹមតែជាកន្លែងចូលមក “ធ្វើតេស្ត” ហើយចប់នោះទេ ប៉ុន្តែឱ្យវាក្លាយជាកន្លែងដែលមនុស្សអាច ពិនិត្យសុខភាពឌីជីថលរបស់ខ្លួន រៀនពីចំណុចខ្វះខាត និងលើកទឹកចិត្តគ្នាក្នុងសហគមន៍។ តើអ្នកអាចឡើងដល់ Champion បានទេ? សាកល្បង Digital Health Check-up និងមើលពិន្ទុរបស់អ្នកនៅ៖ Sophat.Space
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
  • ជី សុផាត - Sophat CHY

    15 сент., 10:29

    https://sophat.space/ ចាប់ផ្តើមដំណើរការហើយ បន្ទាប់ពីធ្វើ និងកែសម្រួលមួយរយៈ ខ្ញុំចង់ចែករំលែក គម្រោងថ្មីមួយដែលខ្ញុំកំពុងបង្កើត៖ Sophat.Space ៖ កន្លែងតូចមួយសម្រាប់ជួយអ្នកប្រើប្រាស់ពិនិត្យសុខភាពឌីជីថលរបស់ខ្លួន និងស្វែងយល់ពីវិធីការពារគណនីអនឡាញឱ្យមានសុវត្ថិភាពជាងមុន។ នៅលើ Sophat.Space អ្នកអាចចាប់ផ្តើមពី Digital Health Check ដើម្បីពិនិត្យមើលថា គណនីសំខាន់ៗរបស់អ្នកដូចជា Facebook, Telegram និងទូរស័ព្ទ មានចំណុចណាខ្លះដែលគួរតែពិនិត្យ ឬពង្រឹងបន្ថែម។ គោលបំណងរបស់ខ្ញុំមិនមែនចង់ឱ្យមនុស្ស “ខ្លាច” បច្ចេកវិទ្យាទេ ប៉ុន្តែចង់ឱ្យយើង យល់ពីហានិភ័យ ប្រើប្រាស់ដោយប្រុងប្រយ័ត្ន និងបង្កើតទម្លាប់ Digital Safety ឱ្យបានល្អជាងមុន។ នេះនៅតែជាជំហានដំបូង ហើយខ្ញុំនឹងបន្តបន្ថែមមេរៀន ឧបករណ៍ និងមុខងារថ្មីៗបន្តទៀត។ https://sophat.space/ បើបានសាកប្រើហើយ សូមប្រាប់ខ្ញុំផងថា តើមានអ្វីគួរបន្ថែម ឬកែសម្រួល។ Feedback របស់អ្នកនឹងជួយឱ្យ Sophat.Space កាន់តែមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ខ្មែរ។ #SophatSpace #DigitalSafety #DigitalLiteracy
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
    1,2903211Открыть в Telegram
  • ជី សុផាត - Sophat CHY

    15 сент., 06:07изменён

    https://www.facebook.com/reel/4370247599892953សាកពិនិត្យ Digital Health របស់អ្នកនៅទីនេះ៖ https://sophat.space/ ពិនិត្យសុវត្ថិភាព Facebook, Telegram និងទូរស័ព្ទរបស់អ្នកជាជំហានងាយៗ។
    FacebookSophat.Space — ពិនិត្យសុខភាពឌីជីថលរបស់អ្នកក្នុងប៉ុន្មាននាទី...Sophat.Space — ពិនិត្យសុខភាពឌីជីថលរបស់អ្នកក្នុងប៉ុន្មាននាទី ជម្រើសផ្សេងទៀត៖ - គណនី Facebook និង Telegram របស់អ្នក មានសុវត្ថិភាពហើយឬនៅ? - មុនគណនីត្រូវ Hack សាកពិនិត្យ Digital Health របស់អ្នកសិន -...
  • ជី សុផាត - Sophat CHY

    15 сент., 04:14

    ខ្ញុំបានព្យាយាមបន្តការងារ Cambodia Local Guides Community តាមលទ្ធភាពរបស់ខ្ញុំ ដូចជា រៀបចំ Meetup, ចែករំលែកចំណេះដឹងអំពី Google Maps, កត់ត្រាបញ្ហានៅលើផែនទី និងធ្វើការស្រាវជ្រាវមួយចំនួនសម្រាប់សហគមន៍។ ការងារទាំងនេះក៏ត្រូវការចំណាយខ្លះៗដែរ ជាពិសេសសម្រាប់ការបន្ត Domain និង Hosting របស់ cambodialocalguides.net និងចំណាយសម្រាប់ការងារសហគមន៍មួយចំនួន។ 💻ខ្ញុំដឹងថា រឿងការប្រមូលថវិកា ឬនិយាយពីរឿងលុយ អាចធ្វើឲ្យយើងមានអារម្មណ៍ដូចជាមិនសមរម្យទេ។ ដូច្នេះ ខ្ញុំចង់និយាយឲ្យច្បាស់ថា នេះមិនមែនជាកាតព្វកិច្ចទេ តែជាលទ្ធភាព និងភាពរីករាយក្នុងការចូលរួម។ 🙏អ្វីដែលខ្ញុំចង់ឃើញពីការចូលរួមលើកនេះ គឺមិនមែនចង់ឲ្យមនុស្សម្នាក់ៗចូលរួមច្រើនទេ ប៉ុន្តែចង់ឃើញ កម្លាំងសាមគ្គីពីមនុស្សច្រើនៗ ដែលចូលរួមតិចតួចតាមលទ្ធភាព។ ទោះបីជា $1, $2 ឬច្រើនតិចតាមដែលអាចធ្វើបាន ក៏សុទ្ធតែមានតម្លៃសម្រាប់សហគមន៍។ 💰ហើយខ្ញុំសូមបញ្ជាក់ថា ថវិកានេះមិនទាក់ទងនឹងការធ្វើដំណើរ ការស្នាក់នៅ ឬចំណាយផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ គោលបំណងគឺសម្រាប់បន្ត Domain, Hosting
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
    1,150821Открыть в Telegram
  • ជី សុផាត - Sophat CHY

    12 сент., 04:50

    និយាយច្រើន ខុសច្រើន នេះប្រហែលជាមូលហេតុមួយដែលធ្វើឱ្យមនុស្សជាច្រើនជ្រើសរើសមិននិយាយ។អ្វីដែលខ្ញុំសង្កេតឃើញកាន់តែច្រើននៅលើបណ្ដាញសង្គម គឺនៅពេលមានមតិខុសគ្នា យើងមិនសូវជ្រើសរើសការជជែកគ្នា ដើម្បីស្វែងយល់ពីហេតុផលរបស់គ្នាទេ។ ជាច្រើនដង វាប្រែទៅជាការមិនពេញចិត្ត ការប្រកែក ការចង់ឈ្នះគ្នា រហូតដល់ការប្រើពាក្យអសុរោះ ការប្រមាថ និងការចោទប្រកាន់ ទាំងមិនទាន់បានពិនិត្យមើលសាច់រឿង ឬយល់ពីបរិបទទាំងមូលផង។ នៅលើបណ្ដាញសង្គម ពេលខ្លះយើងអាចឃើញត្រឹមរូបភាពមួយ វីដេអូខ្លីមួយ អត្តបទ (Caption) មួយ ឬប្រយោគមួយដែលត្រូវបានដកចេញពីបរិបទ ប៉ុន្តែការវាយតម្លៃលើមនុស្សម្នាក់អាចកើតឡើងបានយ៉ាងលឿន។ ពេលរឿងបែបនេះកើតឡើងញឹកញាប់ វាមិនត្រឹមតែធ្វើឲ្យការពិភាក្សាមួយបរាជ័យទេ ប៉ុន្តែអាចបង្កើតទម្លាប់មួយនៅលើឌីជីថល គឺស្តាប់តិច ប្រតិកម្មលឿន វាយតម្លៃមុនស្វែងយល់ និងមើលមតិផ្ទុយដូចជាការប្រឆាំងគ្នា។ ចុងក្រោយ មនុស្សមួយចំនួនក៏អាចជ្រើសរើសស្ងៀម មិនមែនព្រោះគេគ្មានមតិទេ ប៉ុន្តែព្រោះគេមិនចង់ក្លាយជាគោលដៅនៃការវាយប្រហារ ដោយសារតែការបញ្ចេញមតិដែលខុសពីអ្នកដទៃ។អ្វីដែលធ្វើឲ្
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
    1,380114111Открыть в Telegram
  • ជី សុផាត - Sophat CHY

    10 сент., 03:20

    ជួបគ្នានៅសៀមរាប! បង្កើតសហគមន៍ Local Guides និងស្វែងយល់ Google Maps អោយកាន់តែស៊ីជម្រៅ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំនឹងរៀបចំការជួបជុំសាធារណៈមួយនៅ ក្រុងសៀមរាប ដើម្បីជួបអ្នកដែលចាប់អារម្មណ៍លើ Google Maps, Local Guides, ការថតរូប និងការចូលរួមកែលម្អព័ត៌មានទីតាំងឌីជីថលក្នុងសហគមន៍។ គោលបំណងនៃកម្មវិធី គោលបំណងសំខាន់នៃការជួបជុំនេះ គឺដើម្បី កសាង និងពង្រឹងសហគមន៍ Local Guides នៅសៀមរាប ដោយភ្ជាប់អ្នកដែលចាប់អារម្មណ៍លើផែនទីឌីជីថល ទេសចរណ៍ ការថតរូប និងការផលិតមាតិកាឌីជីថល។ យើងចង់បង្ហាញថា Google Maps, Digital Tourism និង Digital Content អាចធ្វើការជាមួយគ្នា ដើម្បីជួយអភិវឌ្ឍទេសចរណ៍នៅសៀមរាប។ ចំណុចសំខាន់ៗរួមមាន៖ - ប្រើ Google Maps ដើម្បីកែលម្អព័ត៌មានទីតាំងសម្រាប់ភ្ញៀវទេសចរ - បង្កើតរូបភាព Review និងព័ត៌មានទីតាំងដែលមានប្រយោជន៍ - ប្រើផែនទី និងមាតិកាឌីជីថល ដើម្បីគាំទ្រទេសចរណ៍ក្នុងតំបន់ - ភ្ជាប់ Local Guides ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ អ្នកដំណើរ អ្នកថតរូប Content Creator និងអាជីវកម្មក្នុងតំបន់ - បង្កើតសកម្មភ
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
    3,32011211Открыть в Telegram
  • ជី សុផាត - Sophat CHY

    8 сент., 10:22изменён

    សម័យឌីជីថលហើយ ហេតុអ្វីសិស្សនៅតែតម្រង់ជួរដាក់ពាក្យចូលរៀន?https://www.facebook.com/reel/1630435855404388
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
    1,88010511Открыть в Telegram
  • ជី សុផាត - Sophat CHY

    8 сент., 03:01

    ជាងជួសជុលតេឡេក្រាមលឿនរបស់គេមែនតិចថាអត់ដឹង! តេឡេក្រាមគាំងមួយភ្លេតមិញនេះតេឡេក្រាមគាំងសោះ ទៅបន្ទោសប្រព័ន្ធសេវាទូរស័ព្ទ 🫠 អ្នកណាខ្លះ?
    2,1502422Открыть в Telegram
  • ជី សុផាត - Sophat CHY

    8 сент., 02:51изменён

    ជាងជួសជុលតេឡេក្រាមលឿនរបស់គេមែន
  • ជី សុផាត - Sophat CHY

    7 сент., 11:06

    https://www.youtube.com/watch?v=kTYvo1gLo3g&t Phatcast EP15 - បាក់ឌុប (BacII) បង្ហាញថ្ងៃខែឆ្នាំកំណើត តើប៉ះពាល់ ឯកជនភាព (Digital Privacy) ដែរឬទេ?
    YouTubePhatcast EP15 - បាក់ឌុប (BacII) បង្ហាញថ្ងៃខែឆ្នាំកំណើត តើប៉ះពាល់ ឯកជនភាព (Digital Privacy) ដែរឬទេ?នៅពេលប្រកាសលទ្ធផលប្រឡងបាក់ឌុប យើងអាចឃើញបញ្ជីឈ្មោះសិស្សដែលមានព័ត៌មានជាច្រើន ដូចជា ឈ្មោះ មណ្ឌលប្រឡង លេខតុ លេខរៀង ថ្ងៃ ខែ ឆ្នាំកំណើត និងនិទ្ទេស។ បញ្ជីទាំងនេះក៏ត្រូវបានថត និងបង្ហោះចែករំលែកតាម Facebook ផងដែរ។ បន្ទាប់ពីខ្ញុំលើកឡើងអំពីបញ្ហា Digital Privacy មានមតិមួយចំនួនថា៖…
    4,300111Открыть в Telegram
  • ជី សុផាត - Sophat CHY

    2 сент., 13:56

    ថ្ងៃនេះ ពេលលទ្ធផលប្រឡងបាក់ឌុបត្រូវបានផ្សព្វផ្សាយ ខ្ញុំមានចំណុចមួយចង់លើកឡើងអំពី ឯកជនភាពទិន្នន័យរបស់សិស្ស។ ក្នុងបញ្ជីលទ្ធផល យើងអាចឃើញមិនត្រឹមតែឈ្មោះសិស្សទេ ប៉ុន្តែមានទាំង ថ្ងៃ ខែ ឆ្នាំកំណើត ផងដែរ។ ចំណុចនេះធ្វើឲ្យខ្ញុំគិតថា៖ ខណៈដែលយើងកំពុងបង្រៀនសិស្សអំពីអក្ខរកម្មឌីជីថល ថា «កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនច្រើនពេកលើអ៊ីនធឺណិត» តើហេតុអ្វីការប្រកាសលទ្ធផលជាសាធារណៈនៅតែចាំបាច់បង្ហាញថ្ងៃ ខែ ឆ្នាំកំណើតពេញលេញ? ខ្ញុំមិននិយាយថា ក្រសួងមិនត្រូវការទិន្នន័យនេះទេ ក្រសួងប្រាកដជាត្រូវការវាសម្រាប់ការគ្រប់គ្រង និងផ្ទៀងផ្ទាត់អត្តសញ្ញាណសិស្ស។ ប៉ុន្តែ “ការរក្សាទុកទិន្នន័យ” និង “ការបង្ហាញទិន្នន័យជាសាធារណៈ” គឺជារឿងពីរផ្សេងគ្នា។ ក្នុងសម័យឌីជីថល យើងអាចមានវិធីល្អជាងនេះ។ ឧទាហរណ៍៖ ប្រើលេខបេក្ខជន ឬលេខសម្គាល់សិស្សសម្រាប់ស្វែងរកលទ្ធផល ហើយបន្ទាប់មកឲ្យសិស្សផ្ទៀងផ្ទាត់ព័ត៌មានមួយចំនួនមុនចូលមើលលទ្ធផលផ្ទាល់ខ្លួន ឬបង្ហាញតែព័ត៌មានអប្បបរមាដែលចាំបាច់សម្រាប់ការប្រកាសជាសាធារណៈ។ គោលការណ៍សាមញ្ញមួយក្នុងការការពារទិន្នន័យគឺ Data Minimization
    Иллюстрация к посту канала ជី សុផាត - Sophat CHYИллюстрация к посту канала ជី សុផាត - Sophat CHY
    3,9702810441Открыть в Telegram
  • ជី សុផាត - Sophat CHY

    2 сент., 13:35

    អ្នកកំពត Comment តិចមើល! 😍 បឹងគីឡូមាត់ទឹកណាខ្លះ ស្ងប់ស្ងាត់ ខ្យល់ល្អ ទេសភាពស្អាត សម្រាប់អង្គុយលេង និងមើលថ្ងៃលិច? 🌿🌅ជួយណែនាំកន្លែងសម្ងាត់ៗម្នាក់មួយផង! 👇
  • ជី សុផាត - Sophat CHY

    2 сент., 04:55

    https://youtu.be/8JdpgL4GZTU
    YouTubeមើលកុន ចែករំលែកកុន EP1 | ជាតិជាមនុស្ស 8/10 សម្រាប់ខ្ញុំ | Becoming Humanស្វាគមន៍មកកាន់ «មើលកុន ចែករំលែកកុន» EP1 នេះជាមាតិកាថ្មីដែលខ្ញុំចង់ចែករំលែកពីភាពយន្តដែលខ្ញុំបានទៅមើល ដោយនិយាយពីបទពិសោធន៍ក្នុងនាមជាអ្នកមើលធម្មតាម្នាក់ មិនមែនជាអ្នកជំនាញ ឬអ្នករិះគន់ភាពយន្តទេ។ EP1 ខ្ញុំចាប់ផ្ដើមជាមួយភាពយន្តខ្មែរ «ជាតិជាមនុស្ស – Becoming Human»…
    2,020321Открыть в Telegram
  • ជី សុផាត - Sophat CHY

    1 сент., 01:00

    Phatcast EP14 - ពេលមនុស្សគ្រប់គ្នាក្លាយជា Content Creator តើអ្នកណាទទួលខុសត្រូវលើព័ត៌មានដែលយើងបង្ហោះ?https://youtu.be/BFrZ2JCVwWg?si=yZzycNCNQM_FMZyg
    YouTubePhatcast EP14 - ពេលមនុស្សគ្រប់គ្នាក្លាយជា Content Creator តើអ្នកណាទទួលខុសត្រូវលើព័ត៌មានដែលយើងបង្ហោះ?សព្វថ្ងៃ មនុស្សគ្រប់គ្នាអាចក្លាយជា Content Creator បាន ដោយគ្រាន់តែមានទូរស័ព្ទ និង Internet មួយ។ យើងអាច Post, Share, Live, Comment និងបង្កើតព័ត៌មានឱ្យទៅដល់មនុស្សរាប់រយ រាប់ពាន់ ឬរាប់លាននាក់ក្នុងពេលខ្លី។ ប៉ុន្តែពេលមនុស្សគ្រប់គ្នាក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មាន…
    3,970621Открыть в Telegram
  • ជី សុផាត - Sophat CHY

    30 авг., 02:49изменён

    គេនិយាយអំពីបញ្ហា ឡានចិន ខ្ញុំក៏សាកដោះស្រាយបញ្ហា ឡានចិន តាមវិធីរបស់ខ្ញុំ 😄🚗🇨🇳នេះចាប់ផ្តើមពីបញ្ហាដែលខ្ញុំជួបប្រើប្រាស់ផ្ទាល់ ជាពិសេសរឿង Voice Command ភាសាចិន។ ដូច្នេះខ្ញុំសាកបង្កើតដំណោះស្រាយមួយ ហើយឥឡូវនេះបានធ្វើជា APK ដែលអាចដំឡើងចូលទូរសព្ទបាន។ជំហានដំបូង ខ្ញុំធ្វើសម្រាប់ Geely Galaxy មុន ដើម្បីអោយអ្នកដែលមិនចេះភាសាចិន អាចចុចបញ្ជាមុខងារផ្សេងៗ ហើយ App នឹងបញ្ចេញសំឡេងភាសាចិនឲ្យឡានស្តាប់។តែមែនទែនទៅ គម្រោងនេះមិនចង់ឈប់ត្រឹម Geely ទេ។ ខ្ញុំនឹងបន្តសាកល្បងជាមួយ ឡានចិនម៉ាក និងម៉ូដែលផ្សេងៗទៀត ប្រសិនបើ Voice Assistant របស់ឡានអាចប្រើវិធីនេះបាន។📱 ឆាប់ៗនេះ អាចរង់ចាំទាញយកតាម Store។ ចំណែកអ្នកដែលចង់សាកល្បង APK មុន ឬមាន Geely Galaxy ហើយចង់ជួយ Test អាច ទាក់ទងខ្ញុំបាន។បញ្ហាដែលយើងជួបពេលប្រើប្រាស់ បើអាចដោះស្រាយបាន ក៏អាចក្លាយជាឧបករណ៍ជួយអ្នកដទៃបានដែរ។https://www.facebook.com/share/r/1N4PTCPyDo/?mibextid=wwXIfr
    1,9804211Открыть в Telegram