Аватар канала និយ័តករបរធនបាលកិច្ច Trust Regulator

និយ័តករបរធនបាលកិច្ច Trust Regulator

@trustregulator

អាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា

7,611подписчиков

Открыть канал

Последние посты

  • និយ័តករបរធនបាលកិច្ច Trust Regulator

    22 сент., 13:13

    ចាប់ពីថ្ងៃអង្គារ ១១កើត ដល់ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានសហការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរការឆ្ពោះទៅបរិវត្តកម្មឌីជីថល" ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃ CADT នៅទីស្ដីការ​អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង​អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីនៃ ន.ប.ធ.​​ ដើម្បីជួយសម្រួលដល់ការបំពេញកិច្ចការងារប្រចាំថ្ងៃ, ជំរុញល្បឿនការងារ និងប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពប្រសើរឡើង ក៏ដូចជាការជំរុញការអភិវឌ្ឍស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត
    Иллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust Regulator
  • និយ័តករបរធនបាលកិច្ច Trust Regulator

    21 сент., 13:47

    នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក​ រិន​ រដ្ឋា​ ប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ចនៃ ន.ប.ធ. បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យដល់ទីកន្លែងរបស់ធនាគារ អូរៀនថល ម.ក​ ដែលបានដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម។📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website |
    Иллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust Regulator
  • និយ័តករបរធនបាលកិច្ច Trust Regulator

    18 сент., 12:32

    នាថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយលោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. និងលោក ណង សេរីវុធ ប្រធានស្ដីទីនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ បានចូលរួមសន្និសីទ “Singapore Trustees Association Conference 2026” ក្រោមប្រធានបទ “Stewardship in a Shifting World” ដែលរៀបចំដោយសមាគមបរធនបាលសិង្ហបុរី (Singapore Trustees Association - STA) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Marina Bay Sands ប្រទេសសិង្ហបុរី។ សន្និសីទនេះជាវេទិកាវិជ្ជាជីវៈអន្តរជាតិ ដែលប្រមូលផ្ដុំអ្នកជំនាញ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យបរធនបាលកិច្ច ការគ្រប់គ្រងទ្រព្យ អ្នកជំនាញផ្នែកច្បាប់ និងទីប្រឹក្សាវិនិយោគ
    Иллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust Regulator
  • និយ័តករបរធនបាលកិច្ច Trust Regulator

    18 сент., 09:12

    នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក រិន រដ្ឋា ប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាអំពី “ធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាព ៣ឆ្នាំរំកិល ២០២៦-២០២៨ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” សម្រាប់ជាគុណប្រយោជន៍ដល់ការរៀបចំ និងការកែសម្រួលសេចក្តីព្រាងផែនការសកម្មភាពនេះឱ្យកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងអាចអនុវត្តបានសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ក៏ដូចជាមានសង្គតិភាពជាមួយនឹងសេចក្តីព្រាងផែនការសកម្មភាព ៣ឆ្នាំរំកិល ២០២៦-២០២៨ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ ក្រោមការដឹកនាំដោយ ឯកឧត្ដម សូ សុភា
    Иллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust RegulatorИллюстрация к посту канала និយ័តករបរធនបាលកិច្ច Trust Regulator
  • និយ័តករបរធនបាលកិច្ច Trust Regulator

    18 сент., 01:52

    នាថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានដឹកនាំគណៈប្រតិភូ ន.ប.ធ. ចូលរួមកិច្ចប្រជុំពិភាក្សាការងារ និងសិក្សាឈ្វេងយល់ជាមួយស្ថាប័ន និងអ្នកជំនាញពាក់ព័ន្ធនៅប្រទេសសិង្ហបុរី។ អមដំណើររួមមាន លោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. និងលោក ណង សេរីវុធ ប្រធានស្ដីទីនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ។ ក្នុងឱកាសនេះ គណៈប្រតិភូបានចូលរួមស្ដាប់បទបង្ហាញ និងពិភាក្សាការងារជាមួយក្រុមហ៊ុន Banjaran Asset Management អំពីរចនាសម្ព័ន្ធ Multi-Family Office ដែលផ្ដោតលើការគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារ ការរៀបចំរចនាសម្ព័ន្ធវិនិយោគ ការគ្រប់គ្រងហានិភ័យ