Latest posts

MFAIC (Cambodia)-NEWS
23 Sept, 07:16edited
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំជំនួបពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ជាមួយគណៈប្រតិភូនៃបណ្ឌិត្យសភាការទូតវៀតណាម (DAV) ដែលដឹកនាំដោយ ឯកឧត្តម NGUYEN Manh Dong អនុប្រធាន DAV នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR)។កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើការវិវត្ត និងបញ្ហាប្រឈមថ្មីៗដែលកើតមានឡើងក្នុងអនុតំបន់មេគង្គ ព្រមទាំងសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសមេគង្គផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាស្វែងរកឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង NIDIR និង DAV តាមរយៈសកម្មភាពកសាងសមត្ថភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម លើវិស័យដែលមានផលប្រយោជន៍រួម។On the morning of 22 September 2026, His Excellency Dr. KHY Sovanratana, Secretary of State of the Ministry of Foreign Affairs and International Cooperation, led a discussion and exchange of views on Mekong subregional cooperation with a delegation from the Diplomatic Academy of Viet Nam (DAV), led by His Excellency NGUYEN Manh Dong, Vice President of DAV, at the National Institute of Diplomacy and International Relations (NIDIR).The discussion focused on recent developments and emerging challenges in the Mekong subregion, as well as the importance of strengthening cooperation among Mekong countries. Both sides also explored opportunities to enhance institutional cooperation between NIDIR and DAV through capacity-building activities, while promoting closer Cambodia–Viet Nam cooperation in areas of mutual interest.
MFAIC (Cambodia)-NEWS
23 Sept, 07:13
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក សារុន អនុររដ្ឋលេខាធិការ និងជាប្រធានក្រុមការងារមន្ត្រីទំនាក់ទំនង និងមន្ត្រីសន្តិសុខ និងឯកឧត្តម វង្ស មេង អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររៀបចំកន្លែងស្នាក់នៅ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមមន្ត្រីទំនាក់ទំនង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅទីស្តីការក្រសួង។កិច្ចប្រជុំខាងលើមានគោលបំណងផ្តល់ព័ត៌មានបន្ថែម និងការណែនាំដល់មន្ត្រីទំនាក់ទំនង ពាក់ព័ន្ធនឹងការរៀបចំសណ្ឋាគារ និងការងារពាក់ព័ន្ធនានា សំដៅធានាឱ្យការត្រៀមរៀបចំ និងការទទួលបដិសណ្ឋារកិច្ចសម្រាប់គណៈប្រតិភូដែលនឹងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។On the morning of 21 September 2026, H.E. UK Sarun, Under Secretary of State and Head of the Liaison Officers and Security Officers Working Group, and H.E. VONG Meng, Under Secretary of State and Deputy Head of the Accommodation Arrangements Working Group, co-chaired a working session with Liaison Officers in preparation for the upcoming 20th Francophonie Summit at the Ministry.The meeting aimed to provide Liaison Officers with information and guidance regarding hotel arrangements and related matters, with a view to ensuring smooth and efficient preparations and hospitality arrangements for delegations attending the 20th Francophonie Summit.
MFAIC (Cambodia)-NEWS
23 Sept, 07:11
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារជាមួយលោក Cristian Cutaș អគ្គនាយករងនៃទីភ្នាក់ងាររូម៉ានីសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មក្រៅប្រទេស (ARICE) នៅទីក្រុងប៊ុយការ៉ែស ប្រទេសរូម៉ានី។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ យោបល់ និងឧត្តមានុវត្តន៍ ជុំវិញមធ្យោបាយដែលប្រទេសទាំងពីរ កម្ពុជា និងរូម៉ានី អាចបន្តពង្រឹងទំនាក់ទំនងការងារជាលក្ខណៈស្ថាប័នឱ្យកាន់តែរឹងមាំ ដើម្បីតភ្ជាប់ និងគាំទ្រដល់វិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង សំដៅជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើបរិយាកាសវិនិយោគ កិច្ចសម្រួលការវិនិយោគ ការអភិវឌ្ឍមូលធនមនុស្ស និងតួនាទីនៃបណ្តាញជំរុញសេដ្ឋកិច្ចនៅក្រៅប្រទេស ក្នុងការជួយគាំទ្រដល់ធុរកិច្ចជន និងវិនិយោគិន ជាដើម។ជំនួបនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តម ទី នីតូរ្យ នៅប្រទេសរូម៉ានី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ព្រមទាំងប្រមូលធាតុចូលជាក់ស្តែងសម្រាប់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា។On 18 September 2026, H.E. TY Nitor, Under-Secretary of State of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia, led a Cambodian delegation to a working meeting with Mr. Cristian Cutaș, Deputy General Director of the Romanian Agency for Investment and Foreign Trade (ARICE) in Bucharest, Romania.The two sides exchanged insights, ideas and best practices on how Cambodia and Romania can further strengthen and institutionalize working relations to better connect and support their respective private sectors, with a view to promoting greater trade and investment between the two countries. Discussions also touched on their respective investment environments, investment facilitation, human-capital development, and the role of overseas economic promotion networks in supporting businesses and investors.The meeting was part of H.E. TY Nitor’s working visit to Romania, aimed at strengthening bilateral economic cooperation and gathering practical inputs for Cambodia’s Economic Diplomacy Strategy.
MFAIC (Cambodia)-NEWS
22 Sept, 06:59
នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ លើកទី៧ ដើម្បីធ្វើការពិនិត្យល្អិតល្អន់អំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការតាមផ្នែកនីមួយៗ ដែលកំពុងត្រៀមរៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ និងអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់អនុគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវកិច្ចសហការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការអនុវត្តការរៀបចំហ្មត់ចត់ និងបញ្ចប់គម្រោងនៃការរៀបចំទាំងអស់ ដែលចាំបាច់ តាមផែនការនិងកាលកំណត់ ដើម្បីដំណើរការដោយរលូន និងធានានូវភាពជោគជ័យរបស់កិច្ចប្រជុំកំពូល។Dans l’après-midi du 21 septembre 2026, Son Excellence Monsieur PRAK Sokhonn, Vice-Premier
MFAIC (Cambodia)-NEWS
22 Sept, 06:59





MFAIC (Cambodia)-NEWS
22 Sept, 04:44
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាCambodia Protests against Thailand's Continued Violations of Cambodian Sovereignty and Territorial Integrity




MFAIC (Cambodia)-NEWS
22 Sept, 03:32
នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧៧ នៃការបង្កេីតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។On the evening of 21 September 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, attended as Guest of Honour and delivered remarks at a reception, celebrating the 77th Anniversary of the Founding of the People’s Republic of China, held at Sofitel Phnom Penh Phokeethra Hotel.




MFAIC (Cambodia)-NEWS
22 Sept, 02:25
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី អេឡេកសេនដ្រា ហ្ស៊ីតថល (Aleksandra Zittle) ភារធារីស្ដីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើវិស័យបញ្ញាសិប្បនិម្មិត(AI) និងសន្តិសុខសាយប័រ (Cyber-Security)។On the morning of 21 September 2026, His Excellency KUNG Phoak, Secretary of State and ASEAN SOM Leader of Cambodia, held a bilateral meeting with Mrs. Aleksandra Zittle, Chargé d’Affaires, a.i. of the U.S. Embassy to the Kingdom of Cambodia, at the Ministry. During the Meeting, both sides discussed ways to further strengthen cooperation both within the bilateral and multilateral frameworks and exchanged views on




MFAIC (Cambodia)-NEWS
21 Sept, 14:52
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមការពារសេចក្តីព្រាងច្បាប់ចំនួន ២ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅវិមានរដ្ឋសភា រួមមាន៖១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (ស៊ីកា)។On the morning of 21 September 2026, His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, representing the Royal Government of Cambodia, led a delegation of the Ministry to present two draft laws during the 6th Session of the National Assembly of the 7th
MFAIC (Cambodia)-NEWS
21 Sept, 14:52





MFAIC (Cambodia)-NEWS
21 Sept, 10:32edited
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១His Excellency Deputy Prime Minister PRAK Sokhonn to Attend the General Debate of the 81st Session of the United Nations General Assembly



MFAIC (Cambodia)-NEWS
21 Sept, 10:32



MFAIC (Cambodia)-NEWS
21 Sept, 03:13
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ.) បានអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ និងបានថ្លែងមតិស្វាគមន៍ ក្នុងជំនួបពិភាក្សាការងារនៅទីក្រុងសូហ្វ៊ីយ៉ា ប្រទេសប៊ុលហ្ការី រវាង ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី លោកបណ្ឌិត Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្ការី-សាធារណរដ្ឋឆែក និងតំណាងក្រុមហ៊ុន UNI Holding ដែលដឹកនាំដោយលោក ប៉ុល ពន្លឺ។ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលើការងារការទូតសេដ្ឋកិច្ចរបស់ កបទ.សអ. កិច្ចប្រជុំនេះបានពិភាក្សាស្វែងយល់អំពីឱកាសនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ប៊ុលហ្គារី តាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់វិស័យឯកជនឱ្យកាន់តែទូលំទូលាយ។On 17 September 2026, H.E. TY Nitor, Under-Secretary of State of the Ministry of Foreign Affairs and International Cooperation, virtually attended and delivered welcoming remarks at a
MFAIC (Cambodia)-NEWS
21 Sept, 03:13




MFAIC (Cambodia)-NEWS
21 Sept, 03:11
នារសៀ់លថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៊ុយការេស ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Călin Mitri អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសកល នៃក្រសួងការបរទេសរូម៉ានី។ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងការតភ្ជាប់ស្ថាប័នរវាងកម្ពុជា និងរូម៉ានី ព្រមទាំងការទាញយកអត្ថប្រយោជន៍ពីតួនាទីរៀងៗខ្លួននៅក្នុងក្របខ័ណ្ឌអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីពង្រីកចំណងទាក់ទងវិស័យសេដ្ឋកិច្ច និងការអប់រំ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់ប្រទេសរូម៉ានីកាលពីពេលថ្មីៗនេះ ដោយចាត់ទុកថា នេះជាមូលដ្ឋានគ្រឹះដ៏វិជ្ជមានមួយ សម្រាប់ពង្រឹងទំនាក់ទំនងកម្ពុជា-រូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរ ដើម្បីគាំទ្រ
MFAIC (Cambodia)-NEWS
21 Sept, 03:11

MFAIC (Cambodia)-NEWS
19 Sept, 05:45
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Gianina Lazuna រដ្ឋលេខាធិការ និង ឯកឧត្តម Dan Adrian POP រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច ឌីជីថលូបនីយកម្ម សហគ្រិនភាព និងទេសចរណ៍ នៃប្រទេសរូម៉ានី នៅរដ្ឋធានីប៊ុយការេស ប្រទេសរូម៉ានី ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសរូម៉ានី។ គោលបំណងនៃជំនួបពិភាក្សានេះ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងប្រមូលធាតុចូលជាក់ស្ដែង សម្រាប់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា។ក្នុងជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីមធ្យោបាយនានា ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ កម្ពុជា-រូម៉ានីឱ្យកាន់តែស៊ីជម្រៅតាមរយៈការទាញយកអត្ថប្រយោជន៍ពីតួនាទីរៀងៗខ្លួននៅក្នុងក្របខ័ណ្ឌអាស៊ាន និងសហភាពអឺរ៉ុប ព្រមទាំងការជំរុញការតភ្ជាប់រវាងរដ្ឋាភិបាល និងវិស័យឯកជន។ កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើវិស័យកែច្នៃកសិផល
MFAIC (Cambodia)-NEWS
19 Sept, 05:45



Related Channels
Other channels in the same section of the catalogue.
