Latest posts

រដ្ឋបាលខេត្តកំពង់ចាម
22 Sept, 12:31
នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (តាមរយៈប្រព័ន្ធកម្មវិធីZoom) នៅសាលប្រជុំសាលាខេត្ត។ក្នុងកិច្ចប្រជុំមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការ ប្រធានអង្គភាព ព្រមទាំងមន្ត្រីពាក់ព័ន្ធ ។ជាមួយគ្នានេះ ក៏មានការចូលរួមពីអភិបាលក្រុង ស្រុក និងការិយាល័យពាក់ព័ន្ធផងដែរ (តាមរយៈប្រព័ន្ធកម្មវិធីZoom) នៅសាលាក្រុង ស្រុក។




រដ្ឋបាលខេត្តកំពង់ចាម
22 Sept, 12:26
អភិបាលរងខេត្តកំពង់ចាម បើកកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ពីការបាក់ស្រុតច្រាំងទន្លេ និងស្វែងរកវិធានការទប់ស្កាត់ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ដើម្បីពិនិត្យ និងវាយតម្លៃអំពីមូលហេតុដែលបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេ ស្ទឹង និងព្រែក ព្រមទាំងវាយតម្លៃពីផលប៉ះពាល់ និងស្វែងរកវិធានការ ដំណោះស្រាយសមស្រប ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបាក់ស្រុតច្រាំងដែលអាចកើតមានបន្តទៀត។ឯកឧត្តម ចាន់ រ៉ាន់ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពី «ក្រុមការងារដើម្បីចុះពិនិត្យ និងវាយតម្លៃអំពីមូលហេតុនៃការបាក់ច្រាំង និងផលប៉ះពាល់នៅតាមដងទន្លេ ស្ទឹង និងព្រែក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អភិបាលរងស្រុក និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចាន់ រ៉ាន់ បានណែនាំដល់មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តសហការជាមួយអភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋាន
រដ្ឋបាលខេត្តកំពង់ចាម
22 Sept, 12:25





រដ្ឋបាលខេត្តកំពង់ចាម
22 Sept, 12:25





រដ្ឋបាលខេត្តកំពង់ចាម
22 Sept, 12:22
https://www.facebook.com/share/p/19Lk3EYvto/


រដ្ឋបាលខេត្តកំពង់ចាម
22 Sept, 11:24
ជំនាញជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើស ២ករណី នៅក្នុងភូមិសាស្រ្ត ស្រុកព្រៃឈរនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្រ្តស្រុកព្រៃឈរ ខេត្តកំពង់ចាម ។បើតាម លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឲ្យដឹងថា ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ទាំង ២ករណី ខាងលើ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ជាមួយនោះ កម្លាំងជំនាញ បានរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ ករណីទី១ នៅចំណុចកោះចេក ឃុំមៀន ស្រុកព្រៃឈរ បានរឹបអូសវត្ថុតាង មានឧបករណ៍ស្បៃមុងចំនួន ៦មាត់ របាំងស្បៃមុងប្រវែង ១៦០ម៉ែត្រ បង្គោលចម្រឹង ៧៥ដើម និងចាក់លែងកូនត្រីចម្រុះ ៣គីឡូក្រាម ។ ករណីទី២ នៅចំណុចវត្តកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ មានឧបករណ៍ស្បៃមុងចំនួន



រដ្ឋបាលខេត្តកំពង់ចាម
22 Sept, 11:19
លោកស្រី អេង កញ្ញា ប្រធានមណ្ឌលសុខភាពកោះសូទិន ស្រុកកោះសូទិន ប្តេជ្ញា ពង្រឹងគុណភាព សេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
រដ្ឋបាលខេត្តកំពង់ចាម
22 Sept, 10:13
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកបាធាយ។វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាស្រុកបាធាយ លោកស្រីអភិបាលរងស្រុកបាធាយ,អាជ្ញាធរមូលដ្ឋានឃុំ , មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មន្ទីរពេទ្យបង្អែកស្រុក , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីកសិកម្មឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។




រដ្ឋបាលខេត្តកំពង់ចាម
22 Sept, 05:36edited
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារដល់សុខាមាលភាពប្រជាពលរដ្ឋក្នុងកំឡុងពេល និងក្រោយពេលទឹកជំនន់
Related Channels
Other channels in the same section of the catalogue.
