Latest posts

Law Lyheng
2 Sept, 09:21
forwarded from @rule_news
🎓 ការចុះឈ្មោះចូលរៀនតាមអនឡាញ RULE ឆ្នាំសិក្សា ២០២៦–២០២៧ (ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន)សម្រាប់ប្អូនៗដែលត្រៀមចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ថ្នាក់បង់ថ្លៃសិក្សា) សូមត្រៀមខ្លួនឱ្យបានរួចរាល់! 📚 📅 បើកចុះឈ្មោះចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ម៉ោង ១៦:០០នាទី តទៅ (តំណភ្ជាប់ដំណើរការចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង១៩:០០យប់ រៀងរាល់ថ្ងៃ រហូតដល់គ្រប់ចំនួនកំណត់) 🔗 QR Code ឬ Link ចុះឈ្មោះ https://admission.rule.edu.kh/km/📌 អ្វីដែលប្អូនៗត្រូវត្រៀម៖ • ទូរស័ព្ទ ឬកុំព្យូទ័រ ដែលមានអ៉ីនធឺណិតល្អ • លេខទូរស័ព្ទដែលមានគណនីតេលេក្រាម • ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានការសិក្សា (ថ្នាក់ទី១២) • គណនីធនាគារដែលមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់បង់ប្រាក់តាមអនឡាញ ៥៨០ ដុល្លារ / ឆ្នាំ ឬ ៣០០ ដុល្លារ / ១ឆមាស👉 សូមទស្សនា វីដេអូណែនាំអំពីរបៀបចុះឈ្មោះតាមអនឡាញ និងរៀបចំព័ត៌មានទាំងនេះជាមុន ដើម្បីឱ្យដំណើរការចុះឈ្មោះរបស់ប្អូនៗកាន់តែងាយស្រួល និងរលូន។ https://www.facebook.com/share/r/1F6wuyVNiP/?mibextid=wwXIfr ⏰ ចំនួនទទួលពាក្យមានកំណត់!


Law Lyheng
2 Sept, 09:21
forwarded from @rule_news
វីដេអូណែនាំអំពីការចុះឈ្មោះចូលរៀនតាមប្រព័ន្ធអនឡាញ សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន (២០២៦-២០២៧)
Law Lyheng
2 Sept, 09:21
forwarded from @rule_news
សេចក្តីជូនដំណឹង!



Law Lyheng
7 Aug, 05:49
ប្រវតិ្តនៃក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩១១មុនសម័យបារាំង, កម្ពុជាក៏មានក្រមព្រហ្មទណ្ឌផ្ទាល់ខ្លួនផងដែរ។ ក្នុងសម័យបារាំង, កម្ពុជាបានរៀបចំកែសម្រួលក្រមច្បាប់ព្រហ្មទណ្ឌរបស់ខ្លួនឡើងវិញ ដោយផ្អែកតាមព្រះរាជប្រកាស ១៩ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩០៥ បានបង្កើតឱ្យមានគណៈកម្មការ (ពីដើមហៅថា ក្រុម) ពិនិត្យឡើងវិញនូវក្រមច្បាប់កម្ពុជា និងបែងចែកជាគណៈកម្មការរងចំនួន៤ មានភារកិច្ចរៀបចំតាក់តែងក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី។ឆ្លងកាត់រយៈពេល៦ឆ្នាំ និងជាច្រើនដំណាក់កាលនៃការតាក់តែងក្រមក្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩១១ ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ បានប្រោសព្រះរាជទានសេចក្តីអនុម័តលើក្រមព្រហ្មទណ្ឌ ដែលបច្ចុប្បន្នហៅថា ប្រកាសឱ្យប្រើក្រមព្រហ្មទណ្ឌ ដោយយោងតាមព្រះរាជប្រកាសលេខ ៦១ ឆ្នាំ១៩១១។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ក្រមព្រហ្មទណ្ឌ #យុត្តិធម៌



Law Lyheng
17 Jul, 10:16
អំណាចអ្នកឧកញ៉ាយោមរាជ សេនាបតីក្រសួងយុត្តិធម៌ សម័យបារាំងអ្នកឧកញ៉ាយោមរាជ សេនាបតីក្រសួងយុត្តិធម៌ (រដ្ឋមន្ត្រីក្រសួងយុត្តិធម៌) មានតួនាទី សិទ្ធិ អំណាចយ៉ាងសំខាន់នៅក្នុងប្រព័ន្ធតុលាការ និងយុត្តិធម៌ នាសម័យអាណាព្យាបាលបារាំង តាមរយៈកិច្ចការតាំង ហូត ចៅក្រម, ប្រឡងចំណេះចៅក្រម, ត្រួតត្រាស្មារក្តី(មេធាវី), ត្រួតត្រារាជការគុក, ប្រាស្រ័យទាក់ទងសាលាជំនុំ, ប្រមូលច្បាប់រៀបចំរក្សាទុកឱ្យមូល និងផ្សេងៗទៀត។ នៅក្នុងកិច្ចប្រជុំកុងសីយសេនាបតី (ក្រុមប្រឹក្សារដ្ឋមន្ត្រី សម័យបារាំង) វត្តមាន តួនាទី និងមតិយោបល់របស់អ្នកឧកញ៉ាយោមរាជ សេនាបតីក្រសួងយុត្តិធម៌ សំខាន់នៅក្នុងកិច្ចការតុលាការ ច្បាប់ និងយុត្តិធម៌។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #អ្នកឧកញ៉ាយោមរាជ #សាលាជម្រះក្តី #យុត្តិធម៌



Law Lyheng
7 Jul, 03:47
សាលក្រមសាលដំបូងបិទផ្លូវតវ៉ា សម័យបារាំងច្បាប់ភូមិបាលសម័យបារាំង, ការដោះស្រាយវិវាទដណ្ដើមកម្មសិទ្ធិលើដីដែលមានតម្លៃលក់ ៤០០រៀល តម្លៃជួល ១៥០រៀល ចុះទៅ ត្រូវឱ្យសាលាដំបូងជំនុំជម្រះសម្រេចសេចក្តីជាស្រេច។ ពាក្យ “ជាស្រេច” មានន័យថាជាការបិទផ្លូវតវ៉ាក្នុងការប្តឹងឧទ្ធរណ៍។ បើសិក្សាពីប្រវត្តិពាក្យច្បាប់ គឺថាពាក្យ “ជាស្រេច” ត្រូវបានប្រើនៅក្នុងច្បាប់នីតិវិធីច្បាប់ខ្មែរសម័យបារាំង រីឯពាក្យ “បិទផ្លូវតវ៉ា” ប្រើនៅក្នុងច្បាប់បច្ចុប្បន្ន។នៅក្នុងយន្តការដោះស្រាយវិវាទដីធ្លីខាងលើ ក៏បង្ហាញពីលក្ខណពិសេស ដែលអាចឱ្យសាលាដំបូងសម្រេចសេចក្តីដោយចេញសាលាក្រមរួច ក៏បិទផ្លូវតវ៉ារបស់ភាគីមិនឱ្យប្ដឹងទៅសាលាឧទ្ធរណ៍ និងត្រូវអនុវត្តតាមសាលក្រមនោះតែម្តង។ ហេតុផលដែលអាចនាំឱ្យសាលាដំបូងមានអំណាចសម្រេចសេចក្តីជាស្រេចនោះ ត្រូវពិនិត្យពីតម្លៃនៃកម្មវត្ថុវិវាទ។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ភូមិបាល #ដែនដី #សាលាដំបូង


Law Lyheng
3 Jul, 05:14
ច្បាប់ផ្លូវ សម័យបារាំងយោងតាមព្រះប្រកាសលេខ ៤៩ ឆ្នាំ១៩០១ បង្ហាញពីច្បាប់ផ្លូវក្នុងស្រុកក្រុងភ្នំពេញ និងករណីមានអ្នកលើ្មសច្បាប់ត្រូវទទួលទោសលហុ។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ផ្លូវ #សាធារណការ


Law Lyheng
28 Jun, 06:39
សាលាលហុ សម័យបារាំងសាលាលហុ ជាសមត្ថកិច្ចជំនុំជម្រះក្តីថ្នាក់ទាប ដោះស្រាយវិវាទកម្រិតស្រាល សម្រាប់ស្វែងរកយុត្តិធម៌ និងទីតាំងនៅជិតប្រជាពលរដ្ឋនាសម័យបារាំង ព្រោះថាមេឃុំធ្វើការនៅសាលាឃុំក៏អាចទទួលបានសមត្ថកិច្ចជាសាលាលហុផងដែរ។ ចូលមកដល់សម័យសង្គមរាស្ត្រនិយមក៏ប្រើយន្តការសាលាលហុនៅក្នុងផ្នែកយុត្តិធិការផងដែរ។សាលាលហុ និងសាលាលុឃុន សំដៅទៅលើទីតាំងកន្លែងជម្រះក្តីផ្សេងគ្នានៅកម្ពុជា។ សាលាលហុ ជាទីកន្លែងសាលាជំនុំជម្រះក្តីនៅតាមខេត្ត។ ចំណែកសាលាលុឃុន ជាទីកន្លែងសាលាជំនុំជម្រះក្តីនៅមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ និងសម្ពោធឱ្យប្រើនៅឆ្នាំ១៨៩៧។ ចាងហ្វាងសាលាលុឃុន មានងារជាឧកញ៉ាមហាវិនិច្ឆ័យ។ អានអត្ថបទជា PDF ៖ https://t.me/lawlyheng/759 Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #សាលាលហុ #តុលាការ #យុត្តិធម៌


Law Lyheng
28 Jun, 06:38
សាលាលហុ សម័យបារាំងសាលាលហុ ជាសមត្ថកិច្ចជំនុំជម្រះក្តីថ្នាក់ទាប ដោះស្រាយវិវាទកម្រិតស្រាល សម្រាប់ស្វែងរកយុត្តិធម៌ និងទីតាំងនៅជិតប្រជាពលរដ្ឋនាសម័យបារាំង ព្រោះថាមេឃុំធ្វើការនៅសាលាឃុំក៏អាចទទួលបានសមត្ថកិច្ចជាសាលាលហុផងដែរ។ ចូលមកដល់សម័យសង្គមរាស្ត្រនិយមក៏ប្រើយន្តការសាលាលហុនៅក្នុងផ្នែកយុត្តិធិការផងដែរ។សាលាលហុ និងសាលាលុឃុន សំដៅទៅលើទីតាំងកន្លែងជម្រះក្តីផ្សេងគ្នានៅកម្ពុជា។ សាលាលហុ ជាទីកន្លែងសាលាជំនុំជម្រះក្តីនៅតាមខេត្ត។ ចំណែកសាលាលុឃុន ជាទីកន្លែងសាលាជំនុំជម្រះក្តីនៅមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ និងសម្ពោធឱ្យប្រើនៅឆ្នាំ១៨៩៧។ ចាងហ្វាងសាលាលុឃុន មានងារជាឧកញ៉ាមហាវិនិច្ឆ័យ។Telegram ៖ https://t.me/lawlyheng/joinchat/#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #សាលាលហុ #តុលាការ #យុត្តិធម៌
Law Lyheng
26 Jun, 04:43
ប្រវត្តិតុលាការកំពូល (សាលាវិនិច្ឆ័យ)ផ្អែកកតាមឯកសារ RÉSIDENCE SUPÉRIEURE បង្ហាញថាសាលាវិនិច្ឆ័យ (តុលាការកំពូល) សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩១២ មានទីតាំងទល់មុខព្រះបរមរាជវាំង ព្រមទាំងមានព្រះអង្គម្ចាស់ មាឃវាណ់ (MACHAVAN) ជាចាងហ្វាង (ប្រធានតុលាការកំពូល)។មានអំណះអំណាងមួយទៀតគាំទ្រផងដែរ យោងតាមក្រមលក្ខណៈពិភាក្សាព្រហ្មទ័ណ្ឌ របៀបតុលាការ (ក្រមនីតិវិធីព្រហ្មទណ្ឌ) ប្រកាសឱ្យប្រើនៅឆ្នាំ១៩១២ បានរៀបចំក្របខណ្ឌនីតិវិធីព្រហ្មទណ្ឌសម្រាប់សាលាដំបូងខេត្ត សាលាឧទ្ធរណ៍ និងសាលាវិនិច្ឆ័យ។


Law Lyheng
19 Jun, 05:30
ច្បាប់មិនឱ្យប្រើច្រវាក់ក្នុងពន្ធនាគារ សម័យបារាំងយោងតាមព្រះរាជប្រកាសលេខ ៤០ ឆ្នាំ១៩០៥ កំណត់ឱ្យលុបបំបាត់ការរប្រើប្រាស់ច្រវាក់ដាក់មនុស្សទោសដែលជាប់ពន្ធនាគារ (ពីដើមហៅថា គុក) នៅសម័យបារាំង។ មុនពេលមានច្បាប់នេះ ចំពោះមនុស្សទោសប្រភេទគ្រោះថ្នាក់ ត្រូវដាក់ច្រវាក់ធ្ងន់ៗ ដែលជាអាចប៉ះពាល់រូបរាងកាយ ហើយបច្ចុប្បន្នប៉ះពាល់គោលការណ៍មនុស្សធម៌សម្រាប់ទណ្ឌិត។ច្បាប់នេះ ក៏មានករណីអាចប្រើប្រាស់ច្រវាក់បានផងដែរ បើមនុស្សទោសនោះរត់រួច ២ដង ឬច្រើនដង ត្រូវដាក់ច្រវាក់ ១ខែ ទៅ ៦ខែ។ មួយវិញទៀត ក៏បានលើកឡើងជាពិសេស អាចឱ្យមនុស្សទោសមួយចំនួនអាចទៅធ្វើការសម្អាតផ្លូវ។Telegram ៖ https://t.me/lawlyheng/joinchat/


Law Lyheng
16 Jun, 00:39
ច្បាប់ការងារ សម័យបារាំងព្រះរាជប្រកាសលេខ ៦៨ ឆ្នាំ១៨៩៧ អំពីមនុស្សបម្រើការប្រាក់ បង្ហាញពីការហាមលក់ទិញមនុស្ស និងជាសញ្ញាណនៃច្បាប់ការងារ តាមរយៈបម្រើ ឬធ្វើការងារបានប្រាក់ឈ្នូល នៅសម័យបារាំង។ច្បាប់នេះ ក៏បានកំណត់ពីលក្ខខណ្ឌអាយុ ភេទ ថ្លៃប្រាក់ឈ្នូល និងផ្សេងៗទៀតតាមផ្លូវតុលាការ ព្រមទាំងមានលក្ខណជួយអ្នកបម្រើដោះបំណុលឱ្យបានលឿន និងត្រឹមត្រូវ។ ម្យ៉ាងទៀត មុនមានច្បាប់នេះ ក៏មានសន្ធិសញ្ញាបារាំង-ខ្មែរ កំណត់ពីការលុបខ្ញុំកំដរផងដែរ។Telegram ៖ https://t.me/lawlyheng/joinchat/


Law Lyheng
10 Jun, 13:08
ឧកញ៉ាមហាវិនិច្ឆ័យ គឺជាងាររបស់ចាងហ្វាងសាលាលុហឃុន ឬលូកឃុន ឬលុឃុន មានទីតាំងនៅក្រុងភ្នំពេញ មុខព្រះបរមរាជវាំង ហើយដែលជាសាលាជម្រះក្ដីមួយយ៉ាងសំខាន់នៅសម័យបារាំង ដោយផ្អែកតាមឯកសារ RÉSIDENCE SUPÉRIEURE និងរាជកិច្ចរាជការ មានតម្កល់នៅបណ្ណសារដ្ឋាជាតិ។ បេីធៀបបច្ចុប្បន្ន សាលាលុឃុន អាចដូចជាសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពញ។


Law Lyheng
8 Jun, 08:56
ច្បាប់រើសទាហានខ្មែរ សម័យបារាំងព្រះរាជប្រកាសលេខ ៦៨ ឆ្នាំ១៩០៣ ពីរើសទាហានក្រុមរក្សាស្រុក គឺជាក្របខណ្ឌនៃច្បាប់ការពារជាតិមួយយ៉ាងសំខាន់ដែលត្រូវបង្កើតឡើងនៅសម័យបារាំង។ តាមរយៈច្បាប់នេះ ស្ថាប័នថ្នាក់ជាតិមួយដែលហៅថា ក្រុមរក្សាស្រុក ត្រូវបានបង្កើតឡើងដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ។ នៅតាមទីរួមខេត្តត្រូវរើសទាហានតាមអត្រាចំនួនមនុស្សដែលមាននៅក្នុងភូមិ។ ចំពោះមនុស្សដែលរើស ត្រូវមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣៥ឆ្នាំ។Telegram ៖ https://t.me/lawlyheng/joinchat/#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ការពារជាតិ


Law Lyheng
30 May, 04:38
សញ្ញាណនៃច្បាប់ភូមិបាល សម័យបារាំងតាមរយៈព្រះរាជប្រកាស ឆ្នាំ១៩០៨នេះ បង្កើតឱ្យមានការរៀបចំចុះបញ្ជីអចលនវត្ថុ សំបុត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលតួនាទីនេះត្រូវប្រគល់ឱ្យមេឃុំអ្នកទទួលបន្ទុកទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។ ការរៀបចំឱ្យមានកម្មសិទ្ធិឯកជន ត្រូវបានកើតចេញពីការកែទម្រង់ថ្នាក់ជាតិមួយយ៉ាងសំខាន់ និងត្រូវបន្តអនុវត្តជាប់ជាប្រចាំនៅឆ្នាំក្រោយទៀត រហូតដល់មានក្រុមសុរិយោដី។



Law Lyheng
22 May, 09:54edited
សម័យបារាំង,ការដោះស្រាយគួរឱ្យចាប់អារម្មណ៍ ព្រោះថាមានចៅក្រមមួយរូប ពេលកំពុងធ្វើការលួចសហាយនឹងប្រពន្ធគេ ត្រូវបានក្រុមប្រឹក្សារដ្ឋមន្ត្រីដកដំណែង ពិន័យប្រាក់ដាក់ឃ្លាំង និងសងជំងឺចិត្តទៅប្តីស្រីដែលប្តឹង។


Law Lyheng
5 May, 04:56
អ្នកឧកញ៉ាយោមរាជ, ផ្អែកតាមមូលដ្ឋាននេះ អាចថាការកកស្ទះសំណុំរឿងមានតាំងពី ១០០ឆ្នាំ មុនមកហើយ។ ការដោះស្រាយរបស់អ្នករាជការជំនាន់មុនមានមួយបែប។ប្រភព ៖ បណ្ណសារដ្ឋានជាតិនៃកម្ពុជា, រាជកិច្ចរាជការ


Law Lyheng
4 Apr, 02:22
ច្បាប់រៀបចំការិយាល័យរដ្ឋមន្ត្រី និងនាយករដ្ឋាននៃក្រសួងអាណានិគម ឆ្នាំ១៨៩៦ផ្អែកតាមច្បាប់ខាងលើក្នុងសម័យលោករដ្ឋមន្ត្រី Pierre-Paul Guieysse បានរៀបចំថ្មីពីរបៀបនិងបែងចែកការងាររបស់ការិយាល័យរដ្ឋមន្ត្រី និងនាយកដ្ឋានរដ្ឋបាលកណ្តាល។ នៅក្នុងនាយកដ្ឋាននីមួយៗត្រូវមានការិល័យមួយចំនួន។Telegram ៖ https://t.me/lawlyheng/joinchat/#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #ស្ថាប័នបារាំង #ឥណ្ឌូចិន



Law Lyheng
27 Mar, 02:50
សាលាឧទ្ធរណ៍សម័យបារាំងសម័យអាណាព្យាបាលបារាំង, មុនពេលមានសាលាវិនិច្ឆ័យ(តុលាការកំពូល) ឃើញថាសាលាឧទ្ធរណ៍ជាតុលាការជាន់ខ្ពស់តែមួយគត់។ ករណីមិនសុខចិត្តសាលក្រមសាលាឧទ្ធរណ៍ ត្រូវប្តឹងតវ៉ាទៅកុងសីយសេនាបតី (ក្រុមប្រឹក្សារដ្ឋមន្ត្រី)។ មួយវិញទៀតដំបូងមានសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ក្រោយមកមានសាលាឧទ្ធរណ៍ដែនបាត់ដំបងមួយទៀត តែពេលមានការកែទម្រង់តុលាការជាហេតុនាំឱ្យសាលាឧទ្ធរណ៍មានតែមួយវិញនៅក្រុងភ្នំពេញ និងវត្តមានសាលាវិនិច្ឆ័យ។Telegram ៖ https://t.me/lawlyheng/joinchat/#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #សាលាឧទ្ធរណ៍ #យុត្តិធម៌




Law Lyheng
20 Mar, 02:59
ច្បាប់ស្តីពីសំបុត្រស្នាមអ្វីគ្រប់ជំពូកមិនត្រូវឱ្យដំណឹងទៅណាសម័យបារាំង, តាមខ្លឹមសារច្បាប់ខាងលើ បានកំណត់ពីការឱ្យដំណឹង ឬប្រគល់លិខិតរាជការ បានតែអ្នកមានអំណាចក្នុងកិច្ចការរាជការនោះទើបអាចទទួល និងពិនិត្យបាន។ សម្រាប់អ្នកផ្សេងអាចមើល ឬចម្លងលិខិតរាជការបាន លុះតែមានសេចក្តីអនុញ្ញាត។ ការអនុវត្តខុសនេះ អាចនាំឱ្យមានការហូតងារ ឬត្រូវទទួលទោសព្រហ្មទណ្ឌ។#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #លិខិតរាជការ #ទីស្តីការគណៈរដ្ឋមន្ត្រី

Related Channels
Other channels in the same section of the catalogue.
