gram news
ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy channel avatar

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

@mmecambodiaofficial

ធនធានដើម្បីទាំងអស់គ្នា ដើម្បីជាតិ ប្រជាជន និងការអភិវឌ្ឍប្រកបដោយចិរភាព

ProjectsENPolitics

8,257subscribers

Open the Channel

Latest posts

  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    17 Sept, 13:15

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល​ ជូនអ្នកប្រេីប្រាស់អគ្គិសនីនៅកម្ពុជា។ក្រសួងរ៉ែនិងថាមពល សូមជម្រាបជូនអ្នកឧកញ៉ា​ ឧកញ៉ា​ លោក​ លោកស្រី​ ជ្រាបថាក្រសួង​ សម្រេចផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយហេតុថា​ នាពេលបច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦៨ ដែលទទួលបានការអនុញ្ញាតនិងអាចឆ្លើយតបនឹងតម្រូវការបានគ្រប់គ្រាន់។អាស្រ័យដូចបានជម្រាបជូនខាងលេី​ សូម​ អ្នកឧកញ៉ា​ ឧកញ៉ា​ លោក​ លោកស្រី​ ជ្រាបជាព័ត៌មានតាមរយៈ សេចក្តីជូនដំណឹង​ដែលបានភ្ជាប់ជូនខាងក្រោម។🌐 Ministry of Mines and Energy Cambodia 🌐 Telegram 🌐 YouTube 🌐 Website #ករសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគណសន្តិភាព
    Image from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy
  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    16 Sept, 02:58

    "កម្ពុជា កំពុងឈានឆ្ពោះទៅសម្រេចគោលដៅថាមពលបៃតង"កម្ពុជា កំពុងឈានឆ្ពោះទៅសម្រេចគោលដៅ យ៉ាងតិច ៧០% នៃការផលិតថាមពលអគ្គិសនី​ ពីប្រភពថាមពលបៃតង នៅឆ្នាំ២០៣០ ដើម្បីរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនិងអនាគតថាមពលកាន់តែស្អាតរបស់កម្ពុជា។🌐 Ministry of Mines and Energy Cambodia 🌐 Telegram 🌐 YouTube 🌐 Website#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព
  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    11 Sept, 04:23

    "វេទិការដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការរ៉ែអន្តរជាតិ" និង "ពិធីបើកសន្និសីទនិងពិព័រណ៍រ៉ែអន្តរជាតិចិន លើកទី២៨ ឆ្នាំ២០២៦"ឯកឧត្តម អ៉ឺង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំប្រតិភូក្រសួងចូលរួម "វេទិការដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការរ៉ែអន្តរជាតិ" និង "ពិធីបើកសន្និសីទនិងពិព័រណ៍រ៉ែអន្តរជាតិចិន លើកទី២៨ ឆ្នាំ២០២៦" ដែលកម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យរ៉ែ ការផ្លាស់ប្តូរបទពិសោធន៍និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវនិងចីរភាពក្នុងវិស័យរ៉ែ។ទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦🌐 Ministry of Mines and Energy Cambodia 🌐 Telegram 🌐 YouTube 🌐 Website#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព
    Image from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy
  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    10 Sept, 11:13

    សេចក្តីជូនដំណឹង ស្តីពី "កម្មវិធីសប្បុរសធម៌បរិច្ចាគឈាម លើកទី១៨ ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម""ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម" ក្រោមស្មារតី «ខ្មែរតែមួយ» ក្រសួងរ៉ែនិងថាមពល និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែនិងថាមពល នឹងរៀបចំ "កម្មវិធីសប្បុរសធម៌បរិច្ចាគឈាម លើកទី១៨" ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងគាំទ្រវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសការរួមចំណែកជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាមបន្ទាន់ ព្រមទាំងលើកកម្ពស់ស្មារតីចែករំលែក សប្បុរសធម៌ មនុស្សធម៌ និងសាមគ្គីភាពក្នុងសង្គម។ក្នុងន័យនេះ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជននៃស.ស.យ.ក. វិស័យរ៉ែនិងថាមពល ព្រមទាំងសាធារណជន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរួមគ្នាផ្តល់ក្តីសង្ឃឹមនិងជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាម។📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ⏰ ពេលវេលា៖ ចាប់ពីម៉ោង ៨:០០នាទីព្រឹកតទៅ 📍 ទីកន្លែង៖ ទីស្តីការក្រសួងរ៉ែនិងថាមពល (សាលប្រជុំជាន់ទី៥ អគារ A)ឈាមមួយប្លោករបស់អ្នក អាចជាក្តីសង្ឃឹមសម្រាប់ជីវិតមួយ។
    Image from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy
  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    10 Sept, 07:34

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Michelle Chan អនុរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្លែងក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី លើការងារនយោបាយ សេដ្ឋកិច្ច និងការវិនិយោគ ព្រមទាំងបានចែករំលែកអំពីទស្សនៈនៃស្ថានការណ៍ក្នុងតំបន់ និងពិភពលោក ដោយបង្ហាញពីឆន្ទៈរួម ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។🌐 Ministry of Mines and Energy Cambodia 🌐 Telegram 🌐 YouTube 🌐 Website #ករសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគណសន្តិភាព
    Image from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy
  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    9 Sept, 04:34

    ក្រសួងរ៉ែនិងថាមពល និងក្រសួងបរិស្ថាន សូមបដិសេធលើការចុះផ្សាយព័ត៌មាន របស់វិទ្យុបារាំងអន្តរជាតិ (RFI) ពាក់ព័ន្ធនឹងគម្រោងវារីអគ្គិសនីចំនួន២ក្រសួងរ៉ែនិងថាមពល និងក្រសួងបរិស្ថាន សូមបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃ និងការកាប់ឈើ ដែលត្រូវបានចោទថាហួសពីទំហំអាងស្តុកទឹក ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតសម្រាប់គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល ដែលមានអានុភាពផលិតអគ្គិសនី ៧០ មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត ដែលមានអានុភាពផលិតអគ្គិសនី ១០០ មេហ្គាវ៉ាត់។ក្រសួងទាំងពីរ សូមជម្រាបជូនសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបនូវព័ត៌មាននិងអង្គហេតុពាក់ព័ន្ធ តាមរយៈ សេចក្តីបំភ្លឺព័ត៌មាន ដែលបានភ្ជាប់ជូនខាងក្រោម។🌐 Ministry of Mines and Energy Cambodia 🌐 Telegram 🌐 YouTube 🌐 Website#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnerg
    Image from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy
  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    8 Sept, 02:56

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបពិភាក្សាការងារជាមួយ លោក Kensuke Tsuchiya អគ្គនាយកនៃក្រុមហ៊ុន Toyota ប្រចាំកម្ពុជា។ថ្លែងក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីបច្ចុប្បន្នភាពនៃការផលិតនិងការប្រើប្រាស់រថយន្ត Toyota នៅកម្ពុជា ព្រមទាំងទិសដៅអភិវឌ្ឍនាពេលអនាគត ដោយផ្តោតការយកចិត្តទុកដាក់លើការជំរុញការប្រើប្រាស់រថយន្តកូនកាត់ (Hybrid) និងរថយន្តអគ្គិសនី (EV) ស្របតាមនិន្នាការនៃការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព។ 🌐 Ministry of Mines and Energy Cambodia 🌐 Telegram 🌐 YouTube 🌐 Website
    Image from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy
  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    27 Aug, 07:06

    កិច្ចពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរ៉ែ និងថាមពល គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរមតិយោបល់ ការលើកឡើងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយជាក់ស្តែងរួមគ្នា។ជាក់ស្តែង វិស័យឯកជន គឺជាដៃគូដ៏សំខាន់ និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង របស់វិស័យឯកជន ជាពិសេសលើបញ្ហាពាក់ព័ន្ធនឹងវិស័យរ៉ែ ថាមពល និងប្រេងកាត ដើម្បីបង្កើតបរិយាកាសធុរកិច្ច និងការវិនិយោគឱ្យកាន់តែប្រសើរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។🌐 Ministry of Mines and Energy Cambodia 🌐 Telegram 🌐 YouTube 🌐 Website#ករសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគណសន្តិភាព
    Image from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy
  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    26 Aug, 03:53

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Abigail Fryer អនុប្រធានបេសកកម្មប្រចាំស្ថានទូតអង់គ្លេសនៅកម្ពុជា រួមជាមួយតំណាងរបស់ក្រុមហ៊ុន ARUP និងវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair។កិច្ចពិភាក្សាការងារខាងលេី ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ជាពិសេស កិច្ចសហការល្អនិងការខិតខំប្រឹងប្រែងក្នុងការរៀបចំគម្រោងចាប់តាំងពីដំណាក់កាលដំបូង។🌐 Ministry of Mines and Energy Cambodia 🌐 Telegram 🌐 YouTube 🌐 Website#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព
    Image from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and EnergyImage from a post by ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy
  • ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

    18 Aug, 14:59

    កម្មវិធីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងរ៉ែនិងថាមពល។ទីស្ដីការក្រសួងរ៉ែនិងថាមពល ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦🌐 Ministry of Mines and Energy Cambodia 🌐 Telegram 🌐 YouTube 🌐 Website