Latest posts

STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
21 Sept, 02:17
រៀបចំសមត្ថភាពមន្ទីរពិសោធន៍ជាតិ វ.ប.ន. ក្នុងការតេស្តវិភាគគុណភាពមួកសុវត្ថិភាព ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ ⛑🔬ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ ក្រសួង ឧ.វ.ប.ន. បានដឹកនាំក្រុមការងារនៃមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមកិច្ចប្រជុំ ក្រោមប្រធានបទ “Partnerships for Safer Helmets: Accelerating Action Across Asia-Pacific”។ កិច្ចប្រជុំនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់មន្ទីរពិសោធន៍ជាតិ វ.ប.ន. ក្នុងការរៀបចំ និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍មេកានិក អគ្គិសនី និងអេឡិចត្រូនិក (MEEL) ដើម្បីគាំទ្រដល់ការធ្វើតេស្តវិភាគគុណភាព និងការវាយតម្លៃអនុលោមភាពមួកសុវត្ថិភាព។ជាលទ្ធផល និងទិសដៅបន្ត ក្រុមការងារកំពុងជំរុញសកម្មភាពគន្លឹះរួមមាន៖ ✅ សិក្សាស្រាវជ្រាវបច្ចេកទេស៖ ស្វែងយល់ពីទ្រឹស្តី បទដ្ឋានស្តង់ដារ និងគ្រឿងបរិក្ខារ/ឧបករណ៍តេស្តវិភាគទំនើបៗ ✅ កសាងកិច្ចសហប្រតិបត្តិការ៖ បន្តទាក់ទង និងប្រមូលឯកសារបច្ចេកទេសពីអ្នកជំនាញអន្តរជាតិ ដើម្បីរៀបចំនីតិវិធីតេស្តវិភាគឱ្យមានស្តង់ដារ—————————📥 https:




STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
17 Sept, 11:46
📍 រាជធានីភ្នំពេញ | ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) បានទទួលស្វាគមន៍ក្រុមការងារ National Association of Testing Authorities, Australia (NATA) សម្រាប់ការវាយតម្លៃតាមដាន ដោយផ្តោតលើ ប្រព័ន្ធគ្រប់គ្រងគុណភាព និងសវនកម្មមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ អនុលោមតាមស្តង់ដារ ISO/IEC 17025។សកម្មភាពនេះជាផ្នែកមួយនៃការបន្តពង្រឹង ប្រព័ន្ធគ្រប់គ្រងគុណភាព សមត្ថភាពបច្ចេកទេស និងភាពជឿទុកចិត្ត លើសេវាកម្មមន្ទីរពិសោធន៍ជាតិ។⸻——————#STINL #NATA #QualityInfrastructure📥 https://stinl.vercel.app/




STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
1 Sept, 08:52
📚 វគ្គបណ្ដុះបណ្ដាល ស្តីពី «ភាពវៃឆ្លាតក្នុងការគ្រប់គ្រងអារម្មណ៍នៅកន្លែងការងារ»រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ — មន្ទីរពិសោធន៍ជាតិ វ.ប.ន វិទ្យាស្ថានជាតិ វ.ប.ន. និងគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា បានសហការរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់កម្មសិក្សាការី ក្រោមអធិបតីភាព ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងណែនាំកម្មសិក្សាការីអំពីសារៈសំខាន់នៃ ភាពវៃឆ្លាតផ្នែកអារម្មណ៍ (EQ) សម្រាប់ភាពជោគជ័យក្នុងរយៈពេលវែង និងការរីកចម្រើនក្នុងអាជីព ដោយផ្តោតលើ៖🔹 ភាពវៃឆ្លាតផ្នែកអារម្មណ៍ និងភាពជោគជ័យក្នុងរយៈពេលវែង 🔹 សសរស្តម្ភទាំង ៤ នៃភាពវៃឆ្លាតផ្នែកអារម្មណ៍ 🔹 ការប្រើប្រាស់ EQ ដើម្បីប្រែក្លាយមតិយោបល់ទៅជាឱកាសសម្រាប់ការអភិវឌ្ឍខ្លួនកម្មសិក្សាការីបានចូលរួមយ៉ាងសកម្មតាមរយៈការពិភាក្សា ការសួរសំណួរ និងការចែករំលែកបទពិសោធន៍ជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាព និងការត្រៀមខ្លួនសម្រាប់បរិបទការងារ។#STINL #Training #SoftSkills #EQ #YPP




STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
1 Sept, 01:28
📌 កិច្ចប្រជុំ ប្រចាំខែសីហា របស់មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ — មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំ កិច្ចប្រជុំ ប្រចាំខែសីហា ក្រោមអធិបតីភាព ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពី ឯកឧត្តម អុិន សំបូរ និង ឯកឧត្តម ទូច ម៉េងហេង ទីប្រឹក្សាក្រសួង ឧ.វ.ប.ន។កិច្ចប្រជុំផ្តោតលើការបូកសរុបសមិទ្ធផល និងវឌ្ឍនភាពការងារ ការធ្វើបច្ចុប្បន្នភាពសកម្មភាព និងទិសដៅការងារនាពេលខាងមុខ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីពង្រឹងកិច្ចសហការ និងសម្រេចបាននូវគោលដៅរួម។📥 https://stinl.vercel.app/#STINL #មន្ទីរពិសោធន៍ជាតិ #NationalLaboratory



STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
30 Aug, 05:01
forwarded from @infomisti
🎥 ភាគទី៨/៨៖ ប្រសិនបើផលិតផលរបស់អ្នកត្រូវបានធ្វើតេស្តរួចហើយ តើចាំបាច់ត្រូវធ្វើតេស្តនៅពេលក្រោយទៀតទេ?STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន. pinned a photo
29 Aug, 06:48

STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
29 Aug, 06:22
[English Below]មន្ទីរពិសោធន៍ជាតិ និងក្រុមហ៊ុន អម្រឹតា ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហការលើសេវាតេស្តវិភាគ និងការគាំទ្របច្ចេកទេស ————————— រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ — មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន អម្រឹតា អេហ្វអឹមស៊ីជី ឌីស្ទ្រីក ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពី « កិច្ចសហការលើសេវាតេស្តវិភាគ និងការគាំទ្របច្ចេកទេស » ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។STINL and AMRITA FMCG DISTRICT CO., LTD. Sign MoU to Strengthen Cooperation on Analytical Testing Services and Technical Support ————————— Phnom Penh, August 28, 2026 — The Science, Technology, and Innovation National Laboratory (STINL) and AMRITA FMCG DISTRICT CO., LTD. signed a Memorandum of Understanding (MoU) on “Cooperation on Analytical Testing Services and Technical Support”, with the aim of




STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
21 Aug, 14:12
forwarded from @infomisti
🎥 ភាគទី៧/៨៖ ស្វែងយល់ពីសមត្ថភាពរបស់មន្ទីរពិសោធន៍ជាតិ វ.ប.ន. ក្នុងការធ្វើតេស្តវិភាគអាហារូបត្ថម្ភ និងថាតើផលិតផលរបស់លោកអ្នកត្រូវធ្វើតេស្តលើប៉ារ៉ាម៉ែត្រអ្វីខ្លះសម្រាប់ការចុះបញ្ជីផលិតផល (ចបផ)🎥 Part 7/8: Discover STINL’s capabilities in nutritional analysis, and learn what parameters your products should be tested for when applying for Product Registration.#MISTI #STINL #LaboratoryTesting #FoodTesting #NutritionAnalysis #ProductQuality #QualityInfrastructure
STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
19 Aug, 03:43
[English Below] 🇰🇭 មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន.) បានជួបប្រជុំជាមួយមន្ទីរ វ.ប.ន. រាជធានី-ខេត្តទាំង ២៥ ដើម្បីពង្រឹងកិច្ចសហការ និងសមត្ថភាពធ្វើតេស្តវិភាគ សំដៅធានាសុវត្ថិភាព និងគុណភាពផលិតផលប្រើប្រាស់ និងឧស្សាហកម្មនៅកម្ពុជា។🤝 កិច្ចប្រជុំនេះផ្តោតលើការលើកកម្ពស់សេវាធ្វើតេស្តប្រកបដោយស្តង់ដារគុណភាព និងការធានាអនុលោមភាពផលិតផលតាមបទដ្ឋានបច្ចេកទេសជាតិ និងអន្តរជាតិ។ —————————🇰🇭 The Science, Technology, and Innovation National Laboratory (STINL) held a meeting with the Departments of Industry, Science, Technology, and Innovation from all 25 capital and provincial administrations to strengthen collaboration and testing and analysis capacity, with the aim of ensuring the safety and quality of consumer and industrial products in Cambodia.🤝 The meeting focused on enhancing quality testing services and ensuring product compliance with national and




STINL - មន្ទីរពិសោធន៍ជាតិ វ.ប.ន.
19 Aug, 02:35
forwarded from @infomisti
ភាគទី៦/៨៖ ប្រសិនបើមន្ទីរពិសោធន៍២ ធ្វើតេស្តលើសំណាកដូចគ្នា ប៉ុន្តែទទួលបានលទ្ធផលខុសគ្នា តើស្ថាប័នណាមានសមត្ថកិច្ចកំណត់លក្ខណៈវិនិច្ឆ័យ និងបញ្ជាក់លទ្ធផល?Part 6/8: If two laboratories test the same sample but produce different results, which body determines the authoritative result?#MISTIPodcast #LaboratoryTesting #ReferenceLab #QualityInfrastructure #MISTI #STINL
Related Channels
Other channels in the same section of the catalogue.
