Latest posts

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
21 Sept, 06:29
[English below]រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណ ១១១ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័ន ជាលើកទី៣ លើការបញ្ចូលសេវាគោលពាក់ព័ន្ធសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។ ក្នុងឱកាសនោះ, អង្គប្រជុំបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
18 Sept, 11:07
[English Below]🎓✨ ពីចំណេះដឹង ទៅជាជំនាញ ពីជំនាញ ទៅជាឱកាសសម្រាប់អាជីវកម្ម!នារសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពី «ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល» ក្រោមអធិបតីភាព លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។រយៈពេល ៦ សប្តាហ៍ នៃការសិក្សា ការចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែង បានបញ្ចប់ដោយភាពរីករាយ ស្និទ្ធស្នាល និងពោរពេញដោយអនុស្សាវរីយ៍ល្អៗ។ជាពិសេស វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱកាសដល់សិក្ខាកាមក្នុងការពង្រឹងចំណេះដឹង និងជំនាញទីផ្សារឌីជីថល ដើម្បីយកទៅអនុវត្ត និងបង្កើតតម្លៃបន្ថែមសម្រាប់អាជីវកម្មរបស់ខ្លួន។សូមអបអរសាទរដល់សិក្ខាកាមទាំងអស់ចំពោះការបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ!🎓✨ From Knowledge to Skills, From Skills to Business Opportunities!On the afternoon of September




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
18 Sept, 10:33
[English Below] 🎉 កម្មវិធី Digi Connect វគ្គទី៤ ត្រូវបានបិទបញ្ចប់ទៅយ៉ាងជោគជ័យ និង ទទួលបានការគាំទ្រលើសពីការរំពឹងទុកពីសំណាក់អ្នកចូលរួម! កាលពីរសៀលថ្ងៃសុក្រ ទី១៨ ខែ កញ្ញា ឆ្នាំ២០២៦ កម្មវិធី Digi Connect វគ្គទី៤ ការបង្កើតទំនាក់ទំនងធុរកិច្ចឌីជីថល និងការចែករំលែក បទពិសោធន៍សម្រាប់សហគ្រាសធុនតូច និង មធ្យម។ ក្រោមប្រធានបទ៖ «ការកសាងទំនុកចិត្តសម្រាប់អាជីវកម្មគ្លីនិក តាមរយៈមាតិកាចែករំលែកផ្នែកសុខភាព នៅលើបណ្ដាញសង្គម» ត្រូវបានបិទបញ្ចប់យ៉ាងជោគជ័យ នៅការិយាល័យនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.)។ 🙏🏼អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិកានៃមន្ទីរសម្រាកព្យាបាលដេវ៉ាល់ដា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការមកចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្ដែងលើការជម្នះឧបសគ្គនានា ការផលិតមាតិកាប្រកបដោយភាពទាក់ទាញ ការកសាងម៉ាកយីហោឱ្យទទួលបានការគាំទ្រ និង




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
17 Sept, 04:41
🎉🇰🇭 អបអរសាទរ ខួប ៣ ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed on the UNESCO World Heritage List) 🇰🇭🎉១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦


គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
15 Sept, 09:30
[English Below]នារសៀលថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងជាប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំក្រុមការងារលេខាធិការដ្ឋានរៀបចំ ESB ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារនៃក្រសួងអប់រំ យុវជន និង កីឡា (MoEYS) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើវឌ្ឍនភាពការងារនៃការអភិវឌ្ឍប្រព័ន្ធ និងបង្ហាញអំពីរំហូរនៃការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈរបស់ MoEYS ចំនួន ៥ សេវាគោលពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម (SMEs) ដោយប្រើប្រាស់ប្រព័ន្ធគំរូស្តង់ដា ESB Generic Template ឱ្យសម្រេចបានត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦។On the afternoon of September 15, 2026, H.E. Dr. Taing Nguonly, Executive Director of the Techo Startup Center (TSC) and Head of the Secretariat for the Inter-Ministerial Working Group on E-Services for Business (ESB), chaired the




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
15 Sept, 07:06
[English Below] បច្ចុប្បន្ន វត្តមានលើថ្នាលឌីជីថល និង បណ្តាញសង្គម មិនមែនគ្រាន់តែជាកន្លែងផ្សព្វផ្សាយសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានយុទ្ធសាស្ត្រក្នុងការកសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះម៉ាកយីហោ មុនពេលអតិថិជនសម្រេចចិត្តជ្រើសរើសអាជីវកម្ម។ តើត្រូវធ្វើដូចម្តេច ដើម្បីឱ្យមាតិកាលើបណ្តាញសង្គមមិនត្រឹមតែបង្កើតការចាប់អារម្មណ៍ ប៉ុន្តែអាចកសាងទំនុកចិត្ត និង ជំរុញឱ្យអតិថិជនសម្រេចចិត្តមកទទួលសេវា ឬផលិតផលជាក់ស្តែង? 📢DigiConnect វគ្គទី៤ នឹងចែករំលែកបទពិសោធន៍ និង ទស្សនៈជាក់ស្តែងក្រោមប្រធានបទ៖ «ការកសាងទំនុកចិត្តសម្រាប់អាជីវកម្មគ្លីនិក តាមរយៈមាតិកាចែករំលែកផ្នែកសុខភាព នៅលើបណ្ដាញសង្គម» 🎤វាគ្មិនកិត្តិយស៖ លោកជំទាវវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិកានៃមន្ទីរសម្រាកព្យាបាលដេវ៉ាល់ដា 📅ថ្ងៃសុក្រ ទី១៨ ខែ កញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០ នាទីរសៀលតទៅ 📍ការិយាល័យនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ជាន់ទី១៧ នៃអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច 🔗ចុះឈ្មោះចូលរួមទីនេះ៖ https://form.debc.gov.kh/.../c
គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
14 Sept, 06:14
[English Below]មកស្តាប់មតិយោបល់ និង បទពិសោធន៍របស់សិក្ខាកាមរបស់យើង! 💬✨តើការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានផ្តល់អ្វីខ្លះដល់ពួកគាត់? តើចំណេះដឹង និង បទពិសោធន៍អ្វីខ្លះ ដែលពួកគាត់ទទួលបាន?ចូលស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីបទពិសោធន៍ពិតៗរបស់សិក្ខាកាមយើង! 🤝🎤 Hear directly from our participants! 💬✨What did they gain from the training? What knowledge and experiences did they take away?Listen to our participants share their real experiences, insights, and feedback from the training! 🤝#DEBC #DigitalSkills #DigitalEconomy #TrainingProgram #ParticipantFeedback
គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
14 Sept, 02:21
📅 នាថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ទិដ្ឋភាពមួយថ្ងៃពេញវគ្គទី ១០ នៃវគ្គបណ្តុះបណ្តាល "មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" (Digital Adoption Foundation for Informal Economy)។ កម្មវិធីបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅដោយរលូន ចាប់តាំងពីវគ្គទ្រឹស្តី រហូតដល់ការអនុវត្តជាក់ស្តែង សិក្ខាកាមបានទទួលការសម្របសម្រួល និង ការណែនាំយ៉ាងយកចិត្តទុកដាក់ពីគ្រូបង្គោលរួមជាមួយនឹងក្រុមការងារ។ សិក្ខាកាមគ្រប់រូបបានសិក្សា និង អនុវត្តផ្ទាល់លើជំនាញឌីជីថលសំខាន់ៗរួមមាន៖ - ការពង្រឹងសុវត្ថិភាព និង ការការពារគណនីហ្វេសប៊ុក (Facebook) - ការបង្កើត និង រៀបចំទំព័រហ្វេសប៊ុក (Facebook Page) - ការរចនាមាតិកាផ្សព្វផ្សាយ (Content Creation) តាមរយៈ Canva - បច្ចេកទេសថត និង កាត់តវីដេអូនៅលើទូរសព្ទដៃ - ការយល់ដឹងមូលដ្ឋាននៃប្រព័ន្ធគ្រប់គ្រងការលក់ (POS System)។ ⭐️ជំនាញទាំងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការចាប់ផ្តើមប្រើប្រាស់ឧបករណ៍ឌីជីថល សម្រាប់ពង្រឹងការគ្រប់គ្រង និងពង្រីកឱកាសអាជីវកម្ម។ 🙏🏻ក្រុមការងារសូមអរគុណចំពោះសិក្ខាកាមទាំងអ




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
11 Sept, 11:00
[English Below] 📢 [វគ្គថ្មី!] DigiConnect វគ្គទី៤ បានត្រឡប់មកវិញហើយ! ជាមួយនឹងប្រធានបទ៖ «ការកសាងទំនុកចិត្តសម្រាប់អាជីវកម្មគ្លីនិក តាមរយៈមាតិកាចែករំលែកផ្នែកសុខភាព នៅលើបណ្ដាញសង្គម» 🎟 ចុះឈ្មោះឥតគិតថ្លៃ! (ចំនួនមានកំណត់ — សម្រាប់តែអ្នកដែលត្រូវបានជ្រើសរើស និង បានបញ្ជាក់ការចូលរួមប៉ុណ្ណោះ) 🎯 គោលបំណងនៃកម្មវិធី៖ ជំរុញការចែករំលែកបទពិសោធន៍ និង វិធីសាស្ត្រកសាងម៉ាកយីហោផ្ទាល់ខ្លួន តាមរយៈមាតិកាលើបណ្ដាញសង្គម។ ពង្រឹងភាពធន់ និង កសាងទំនុកចិត្តអតិថិជនក្នុងសម័យឌីជីថល។ កសាងបណ្តាញទំនាក់ទំនងជិតស្និទ្ធ រវាងម្ចាស់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។ 🎤 វាគ្មិនកិត្តិយស៖ លោកជំទាវវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិកានៃមន្ទីរសម្រាកព្យាបាលដេវ៉ាល់ដា 📅 ព័ត៌មានលម្អិត៖ 📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៨ ខែ កញ្ញា ឆ្នាំ២០២៦ ⏰ ពេលវេលា៖ ចាប់ពីម៉ោង ២:០០ នាទីរសៀលតទៅ 📍 ទីតាំង៖ ការិយាល័យនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ជាន់ទី១៧ នៃអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច 👉 ចុះឈ្មោះចូលរួមទីនេះ៖ https://form.debc.gov.kh/form/cf1bf5498512aea84712d56e4de1007be93d643e9fb1d035/fill 📢 [NEW EPISODE!] DigiConnect Episode 4 is back! Topic: “Building Business Trust for Clinics Through Health Content Sharing on Social Media” 🎟 Register for Free! (Limited seats — Available for selected participants who have been confirmed to attend.) 🎯 Program Objectives: Promote experience sharing and strategies for building a personal brand through social media content. Strengthen business resilience and build customer trust in the digital era. Build a close network of small and medium-sized enterprise (SME) owners in Cambodia. 🎤 Guest Speaker: Lok Chumteav Dr. Tan Indravina Managing Director, Devalda Medical Center 📅 Program Details: 📅 Date: Friday, 18 September 2026 ⏰ Time: From 2:00 PM 📍 Location: Office of the General Secretariat of the Digital Economy and Business Committee (DEBC), 17th Floor, Business Development Center Building (BDC) 👉 Register here: https://form.debc.gov.kh/form/cf1bf5498512aea84712d56e4de1007be93d643e9fb1d035/fill


គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
11 Sept, 10:21
[English Below]📱💡 ពង្រឹងជំនាញទីផ្សារ បង្កើនការលក់ និងជំរុញអាជីវកម្មក្នុងសម័យឌីជីថល!នារសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍជំនាញ៖ ការរៀបចំយុទ្ធសាស្ត្រទីផ្សារសម្រាប់ធុរកិច្ចក្នុងសម័យឌីជីថល» ដោយមានការចូលរួមយ៉ាងសកម្មពីសិក្ខាកាមក្នុងថ្នាក់រៀនផ្ទាល់។ ក្នុងវគ្គសិក្សានេះ សិក្ខាកាមបានសិក្សាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖ 🔹 «យុទ្ធសាស្ត្រផ្សព្វផ្សាយលើ TikTok» 👨🏫 បង្រៀនដោយ លោក ឡោ វុទ្ធា អ្នកជំនាញផ្នែកផ្សព្វផ្សាយតាមបណ្ដាញសង្គម 🔹 «តិចនិចបិទការលក់នៅក្នុងប្រអប់សារ» 👩🏫 បង្រៀនដោយ លោកស្រី ជឿន សុវណ្ណីដា អ្នកគ្រប់គ្រងផ្នែកលក់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការសួរ-ឆ្លើយ សិក្ខាកាមទទួលបានគន្លឹះជាក់ស្តែង ដើម្បីពង្រឹងទីផ្សារ បង្កើនការលក់ និងជំរុញអាជីវកម្មឱ្យរីកចម្រើនក្នុងសម័យឌីជីថល។ 📱📈📱💡 Strengthen marketing skills, increase sales, and drive business growth in the digital era!On the afternoon of 11 September 2026, the Digital Economy and Business Committee (DEBC) organized a training session on “Skill Development: Developing Marketing Strategies for Businesses in the Digital Era,” with active participation from trainees attending the in-person class. During the session, trainees explored two key topics: 🔹 “TikTok Advertising Strategies” 👨🏫 Delivered by Mr. Lor Vuthea, Social Media Advertising Specialist 🔹 “Techniques for Closing Sales in the Inbox” 👩🏫 Delivered by Mrs. Choeun Sovannida, Sales Manager Through experience sharing and Q&A sessions, trainees gained practical insights to strengthen their marketing, increase sales and drive business growth in the digital era. 📱📈




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
11 Sept, 09:55
[English Below]រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានសម្របសម្រួលកិច្ចប្រជុំកម្រិតបច្ចេកទេសដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ឧ.វ.ប.ន.) និង ក្រសួងសុខាភិបាល (ក.ស.) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើបទបង្ហាញ (DEMO) ស្ដីពីប្រព័ន្ធសម្រាប់ការស្នើសុំធ្វើអាជីវកម្ម “សិប្បកម្មផលិតសាប៊ូ”។Phnom Penh: On the morning of September 11, 2026, H.E. Dr. Taing Nguonly, Deputy Secretary-General of the General Secretariat of the Digital Economy and Business Committee (DEBC), Executive Director of the Techo Startup Center (TSC), and Head of the Secretariat for the Inter-Ministerial Working Group on E-Services for Business (ESB) coordinated a technical-level meeting attended by leadership and technical teams of the Ministry of Industry, Science, Technology and Innovation (MISTI) and the Ministry of Health (MOH) via Zoom. The meeting was organized to conduct a demonstration (DEMO) about the system for applying for a “Soap Manufacturing Handicraft” business license.




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
11 Sept, 07:04
[English below]រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ៥ រូប ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសិក្សាលើនីតិវិធី និង ការបំពេញបែបបទគយ លើការនាំចូល សំដៅជំរុញការងារបញ្ចូលសេវាអាទិភាពរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងការ ចុះបញ្ជី និង ការចាត់ថ្នាក់សហគ្រាសធុនតូច និង មធ្យម (SMEs)។Phnom Penh: On the morning of September 11, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a meeting attended by 5 high-level officials and senior technical officials from General Department of Customs and Excise of Cambodia. The meeting was organized to examine import procedures and customs formalities, with the aim of facilitating the integration of priority services from relevant ministries and institutions regarding the registration and classification of Small and Medium-sized Enterprises (SMEs).




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
10 Sept, 10:05
[English Below]ធ្វើការប្រកបដោយប្រសិទ្ធភាព ជាមួយ Digital Coworker 🤖💼នារសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៦ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង (Staff-to-Staff Sharing) ក្រោមប្រធានបទ "Digital Coworker: ធ្វើការប្រកបដោយប្រសិទ្ធភាព ជាមួយ Cowork និង AI Agent"។សាកស្រមៃមើល បើអ្នកមានសហការីម្នាក់ដែលមិនដែលធុញទ្រាន់ មិនដែលភ្លេចអ្វីមួយ ហើយត្រៀមខ្លួនជួយគ្រប់ពេល? នោះហើយជា Digital Coworker!វគ្គនេះមិនមែនគ្រាន់តែជាការនិយាយអំពីបច្ចេកវិទ្យាថ្មីនោះទេ ប៉ុន្តែជាការស្វែងយល់ជាក់ស្តែងអំពីរបៀបដែល Cowork និង AI Agent អាចក្លាយជាដៃគូការងារពិតប្រាកដរបស់យើង វាជួយសម្រួលការងារដដែលៗ រៀបចំពេលវេលា និងទុកឱ្យយើងផ្តោតលើអ្វីដែលសំខាន់ជាងគេ។មន្ត្រី និងបុគ្គលិករបស់យើងបានរៀនពី ៥ វិធីងាយៗដើម្បីធ្វើការឱ្យមានប្រសិទ្ធភាពជាងមុន៖👉🏻 ស្វែងយល់ (Explore) ចូលទៅស្គាល់ថា Cowork និង AI Agent អាចធ្វើអ្វីបានខ្លះ មុននឹងសុំវាជួយ។ 👉🏻 រៀបចំការងារ (Organize) ទុកឱ្យ Digital Coworker ជួយសម្រិតសម្រាំងព័ត៌មាន និងកិច្ចការដែលត្រូវធ្វើ។ 👉🏻 គ្រប់គ្រងពេលវេលា (Schedule) កំណត់អាទិភាព រៀបចំកាលវិភាគ ដោយមិនចាំបាច់ព្រួយបារម្ភពីអ្វីដែលភ្លេច។ 👉🏻 សម្រួលការងារ (Simplify) លែងខ្វល់ពីការងារដដែលៗ ទុកឱ្យ Agent ធ្វើជំនួស ខណៈពេលអ្នកសម្រាកខួរក្បាល។ 👉🏻 ធ្វើការជាមួយគ្នា (Collaborate) ចេះបែងចែកថា អ្វីដែលគួរប្រគល់ឱ្យ Agent និងអ្វីដែលត្រូវការការសម្រេចចិត្តពីមនុស្ស។🌟 កុំធ្វើការតែម្នាក់ឯងទៀត ទុកឱ្យ Digital Coworker ជួយអ្នក សន្សំពេលវេលា និងធ្វើកិច្ចការបានច្រើនជាងមុន!Work with More Efficiency, with Your Digital Coworker! 🤖💼On the afternoon of September 10, 2026, the General Secretariat of the Digital Economy and Business Committee (DEBC) held a Staff-to-Staff Sharing Session on "Digital Coworker: Working with More Efficiency, with Cowork and AI Agent."Imagine having a coworker who never gets tired, never forgets a task, and is always ready to help — that's basically what a Digital Coworker is.This session wasn't just another talk about new tech; it was a hands-on look at how Cowork and an AI Agent can become real teammates in our daily work — handling the repetitive stuff, keeping our time organized, and freeing us up to focus on what actually matters.Our team walked away with 5 simple ways to work more efficiently:👉🏻 Explore Get to know what Cowork and the AI Agent can actually do before asking for help. 👉🏻 Organize Let your Digital Coworker sort through information and tasks so you don't have to. 👉🏻 Schedule




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
10 Sept, 05:02
[English below]រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃ គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណ ១០០ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័ន ជាលើកទី២ លើការបញ្ចូលសេវាគោលពាក់ព័ន្ធសហគ្រាសធុនតូច និងមធ្យម (SMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។ ក្នុងឱកាសនោះ, អង្គប្រជុំបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានកំណត់ទិសដៅអនុវត្តបន្ត ដើម្បីធានាសម្រេចឱ្យបាននូវការភ្ជាប់សេវាទាំងស្រុង ត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ។Phnom Penh: On the morning of September 10, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a working group meeting attended by high-level officials and senior technical officials from ministries and institutions of approximately 100 participants via Zoom.The meeting was convened to review the second phase of progress made by line-ministries and institutions in integrating fundamental services for Small, and Medium Enterprises (SMEs) into the Cambodia Data Exchange (CamDX) ecosystem. On this occasion, the meeting commended the notable milestones achieved across ministries and institutions, and outlined key priority actions to ensure complete service integration by the end of September 2026.




គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)
9 Sept, 10:02
🏆 ឱកាសការងារ សេចក្ដីជូនដំណឹង អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល កំពុងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៤ រូប ដើម្បីចូលបម្រើការងារដែលមានមុខតំណែងដូចខាងក្រោម៖ - ផ្នែកសម្របសម្រួលគម្រោង (Project Coordination) - ផ្នែកអភិវឌ្ឍកម្មវិធី (Full Stack Development) 🗂 ទាញយក៖

2,140Open in Telegram
Related Channels
Other channels in the same section of the catalogue.
