Latest posts

វចនានុក្រមខ្មែរ - KhmerDictionary
27 Aug, 13:36
សម្ភាសា (ន.) សម្ដីនិយាយរកគ្នា; សម្ដីសួរឆ្លើយ : @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
26 Aug, 03:48
កម្មករនិយោជិត (ន.) (ច្ប.) ជនគ្រប់ប្រភេទនិងគ្រប់សញ្ជាតិ ដែលចុះកិច្ចសន្យាធ្វើការយកកម្រៃក្រោមការដឹកនាំនិងគ្រប់គ្រងរបស់បុគ្គលម្នាក់ទៀតឬតំណាងជារូបវ័ន្តបុគ្គលឬនីតិបុគ្គល ជាសាធារណៈឬឯកជន។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
25 Aug, 03:42
វិនិបាតិកសត្វ (ន.) សត្វដែលកើតក្នុងអបាយ (អាបាយិកសត្វ)។ @khmerdict
1,410Open in Telegram
វចនានុក្រមខ្មែរ - KhmerDictionary
24 Aug, 03:48
ឯកសេស (ន.) សព្ទដែលលុបទុកឱ្យនៅសល់តែមួយ; ហៅ ឯកសេសន័យ ក៏បាន (ព.វ. សំ.បា.)។ @khmerdict
1,440Open in Telegram
វចនានុក្រមខ្មែរ - KhmerDictionary
23 Aug, 03:44
បញ្ចរ (កិ.) ធ្វើឱ្យចរ, បណ្ដើរឱ្យចរ។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
22 Aug, 03:36
តេចីវរិកង្គៈ (ន.) អង្គរបស់ភិក្ខុអ្នកប្រើប្រាស់តែចីវរ ៣ គឺ សង្ឃាដី, ចីពរ, ស្បង់ ជាប្រក្រតី (ឈ្មោះធុតង្គទី ២ ក្នុងពួកធុតង្គទាំង ១៣)។ @khmerdict
1,280Open in Telegram
វចនានុក្រមខ្មែរ - KhmerDictionary
21 Aug, 03:44
ជនពាល (ន.) ជនមានចរិតជាអ្នកលេង ជនមានចរិតកាចសាហាវទាំងកាយ វាចា និងចិត្ត : @khmerdict
1,240Open in Telegram
វចនានុក្រមខ្មែរ - KhmerDictionary
20 Aug, 03:40
ឧស្សវមន្ទីរ (-) រោងរបាំ, រោងល្ខោន; រោងតាំងរបស់សម្ងាចឱ្យមហាជនមើលមានកាលកំណត់។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
19 Aug, 03:40
ការ (ន.) កម្រៃដែលទទួលបានពីការផ្តល់ប្រាក់ឱ្យ : @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
18 Aug, 03:38
ឯកទិស (ន., គុ.) ទិសមួយ, ទិសម្ខាង; ទិសឬផ្លូវដែលតម្រូវឱ្យអ្នកបើកបររថយន្តឬយានផ្សេងៗ ប្រកាន់យកបានតែម្ខាងៗ គឺថាបានតែទៅ ឯមកបញ្ច្រាសមិនបាន ឬបានតែមក។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
17 Aug, 03:43
សុខទុក្ខសាំទាំ (ន.) សុខនិងទុក្ខដែលទាំនៅផ្លាស់ប្ដូរគ្នាដដែលៗ (អ្នកខ្លះនិយាយតាមទម្លាប់ថា ស៊ាំទាំ)។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
16 Aug, 03:42
ពាលុកចេតិយ (ន.) ចេតិយខ្សាច់ គឺគំនរខ្សាច់ដែលគេពូនកជារាងចេតិយ។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
15 Aug, 03:33
កថាបទ (ន.) បទ ឬ ចំណែកនៃកថា។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
14 Aug, 06:37
💎 អ្នកឧបត្ថម្ភ Diamondសូមថ្លែងអំណរគុណដល់ មេត្តា ដែលបានឧបត្ថម្ភលើពាក្យ ឧបករណ៍ 🙏មើលពាក្យនេះ
វចនានុក្រមខ្មែរ - KhmerDictionary
14 Aug, 06:32
💎 អ្នកឧបត្ថម្ភ Diamondសូមថ្លែងអំណរគុណដល់ លោក យ៉ាត់ សៀងហៃ ដែលបានឧបត្ថម្ភលើពាក្យ សូរ្យករ 🙏មើលពាក្យនេះ1,490Open in Telegram
វចនានុក្រមខ្មែរ - KhmerDictionary
14 Aug, 04:43
លាយល័ក្ត (ន.) ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងនាងនួន សំបកក្រៅមានក្រមរ សំបកខាងក្នុងសាច់ក្រហម បើស្ទោះយកមកត្រាំទឹក ចេញក្រហមដូចគេដាក់ល័ក្ដ។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
13 Aug, 04:46
អត្តនោបទ (ន.) (ព.វ.) ឈ្មោះដំណើរកិរិយាសព្ទជាកម្មវាចកនិងភាវវាចក។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
12 Aug, 04:42
បុព្វបេតបុគ្គល (ន.) បុគ្គលដែលចេញចាកទៅកាន់បរលោកមុន, គឺអ្នកដែលធ្វើមរណកាលទៅហើយ។ @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
11 Aug, 04:14
ហត្ថច្ឆេទ (ន.) កាត់ដៃ; ការកាត់ដៃ : @khmerdict


វចនានុក្រមខ្មែរ - KhmerDictionary
10 Aug, 04:24
សម្ភត្តមិត្ត (ន.) មិត្តជិតដិតទុកចិត្តស្និទ្ធស្នាលយ៉ាងមាំ (ទឡ្ហមិត្ត) : @khmerdict

Related Channels
Other channels in the same section of the catalogue.
