gram news
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service channel avatar

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

@mcsgovkh

ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ

ProjectsENOther

104,453subscribers

Open the Channel

Latest posts

  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    26 Sept, 17:00

    លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា៖ ភាពជាគ្រូបង្រៀនគឺមិនមែនជាមុខរបរទេ ប៉ុន្តែគឺជារបស់អាជីពមួយដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះកូនសិស្ស ចំពោះមាតាបិតា ក៏ដូចជាចំពោះសង្គមជាតិទាំងមូល [...] យើងមិនមែនជាបុគ្គលធម្មតានៅក្នុងសង្គមទៀតទេ ប៉ុន្តែយើងជាអ្នកដែលបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ។សូមអញ្ជើញទស្សនាវីដេអូប្រសាសន៍របស់ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជាក់ និងដាស់តឿនក្រើនរំលឹកដល់បេក្ខជនទាំងអស់ ដែលចង់ក្លាយខ្លួនជាគ្រូបង្រៀន ជុំវិញតម្លៃ ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់នៃវិជ្ជាជីវៈគ្រូបង្រៀន ព្រមទាំងលក្ខខណ្ឌគន្លឹះដែលបេក្ខជនត្រូវដឹងជាមុន ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    1,030video6Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    26 Sept, 06:11

    រាជរដ្ឋាភិបាល តែងតែគិតគូរ និងរិះរកជម្រើសល្អជាងគេបំផុត ដើម្បីផ្តល់ជូនលោកគ្រូអ្នកគ្រូ មន្ត្រីរាជការ និងដោះស្រាយបញ្ហាចំពោះមុខ។នេះជាឱកាសផ្ទេរកន្លែងការងារមកបង្រៀននៅតាមសាលារៀន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ សម្រាប់លោកគ្រូអ្នកគ្រូដែលមានក្របខ័ណ្ឌស្រាប់នៅទូទាំងប្រទេស។ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូបង្រៀននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នឹងសហការរៀបចំការប្រឡងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌនៅគ្រប់កម្រិត ប្រមាណ ៨០០នាក់ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេសមកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រ រដ្ឋបាលរាជធានីភ្នំពេញ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    14,80027411Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    26 Sept, 05:31

    តំណាងក្រសួងអប់រំ យុវជន និងកីឡា បំភ្លឺលម្អិតពីការបណ្តុះបណ្តាល និងបទបញ្ជាផ្ទៃក្នុងដាច់ខាត សម្រាប់គ្រូកិច្ចព្រមព្រៀងការងារលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា បានលាតត្រដាងយ៉ាងពិស្តារអំពីទិដ្ឋភាពរួមនៃគោលនយោបាយគរុកោសល្យថ្មី ដោយផ្តោតសំខាន់លើសារៈសំខាន់នៃក្រមសីលធម៌គ្រូបង្រៀន ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ នៅក្នុងដំណើរការនៃ «វេទិកាព័ត៌មានសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧»។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    5,40073Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    26 Sept, 04:32

    ព្រះរាជក្រម ស្តីពី «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់»ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៩២៦/០១៥ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ចុះហត្ថលេខា ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ ដោយប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ច្បាប់វិសោធនកម្មនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាវិសាមញ្ញ នីតិកាលទី៥ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ២៣២/០០២/២០២៦ កបធ.ច ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    5,4001611Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    26 Sept, 03:36

    អនុគណៈកម្មការទទួលពាក្យ លម្អិតដំណាក់កាលចំនួន៣ ក្នុងការដាក់ពាក្យប្រឡងប្រជែងនៅក្នុង «វេទិកាព័ត៌មាន សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ញ៉ែម វិច្ឆិកា អនុប្រធានអនុគណៈកម្មការទទួលពាក្យ និងទទួលស្គាល់បេក្ខជន នៃក្រសួងមុខងារសាធារណៈ បានធ្វើការណែនាំយ៉ាងលម្អិតអំពីទិដ្ឋភាពបច្ចេកទេស និងនីតិវិធីនៃការគ្រប់គ្រង ដោយបានបញ្ជាក់ថា ដំណើរការនៃការដាក់ពាក្យសុំចូលរួមប្រឡងប្រជែងរបស់បេក្ខជនទាំងអស់ គឺត្រូវឆ្លងកាត់ការរៀបចំ និងការពិនិត្យចំនួន ៣ដំណាក់កាលដាច់ខាត។ដំណាក់កាលទី១ មុនពេលដាក់ពាក្យ៖ បេក្ខជនមានបំណងចូលរួមប្រឡងប្រជែងទាំងអស់ ត្រូវអាន និងសិក្សាសេចក្តីជូនដំណឹង ក៏ដូចជាសេចក្តីណែនាំលម្អិតឱ្យបានច្បាស់លាស់ជាមុន ដើម្បីជៀសវាងការខ្វះខាតព័ត៌មាននាំឱ្យខកខានឱកាស។ ទន្ទឹមនឹងនេះ ត្រូវរៀបចំត្រៀមឯកសារតម្រូវឱ្យបានគ្រប់គ្រាន់ ពិសេសគឺសញ្ញាបត្របរិញ្ញាបត្រ ដែលការប្រឡងកម្រិតមធ្យមសិក្សាត្រូវមានឯកទេសច្បាស់លាស់ ឯកម្រិតបឋមសិក្សា គឺមិនកំណត់ជំនាញឯកទេសឡើយ។ដំណាក់កាលទី២ អំឡុងពេលដាក់ពាក្យ៖ បេក្ខជនត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន ទៅក្នុងប្រព័ន្ធអនឡាញ ដោយត្រូវយកចិត្តទុកដាក់ផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធឈ្មោះ និងទិន្នន័យឱ្យបានត្រឹមត្រូវ ១០០%។ ចំណុចសំខាន់បំផុត បេក្ខជនត្រូវចុះទៅពិនិត្យភូមិសាស្ត្រ និងទីតាំងនៃសាលារៀន ដែលខ្វះខាតជាក់ស្តែងនៅតាមឃុំ-ស្រុកគោលដៅជាមុនសិន មុននឹងសម្រេចចិត្តជ្រើសរើសប៉ុស្តិ៍ការងារ ព្រោះក្រោយពេលប្រឡងជាប់ គណៈកម្មការដាច់ខាតមិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទីកន្លែងបំពេញការងារឡើយ ស្របតាមគោលការណ៍ «ជ្រើសរើសឱ្យចំ បំពេញឱ្យចំត្រូវ និងរក្សាឱ្យនៅ»។ដំណាក់កាលទី៣ ក្រោយពេលដាក់ពាក្យ៖ បន្ទាប់ពីការចុះឈ្មោះរួចរាល់ គណៈកម្មការបច្ចេកទេសនឹងធ្វើការផ្ទៀងផ្ទាត់ ពិនិត្យឯកសារ និងលក្ខខណ្ឌវប្បធម៌យ៉ាងហ្មត់ចត់បំផុត មុននឹងធ្វើការប្រកាសបញ្ជីឈ្មោះបេក្ខជន ដែលមានសិទ្ធិគ្រប់គ្រាន់ និងការចាត់តាំងមណ្ឌលប្រឡងជាក់លាក់។ ក្នុងករណីរកឃើញថាមានការក្លែងបន្លំឯកសារ ឬសញ្ញាបត្រ គណៈកម្មការនឹងលុបឈ្មោះចេញពីបញ្ជីប្រឡងជាស្វ័យប្រវត្ត និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    5,380151Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    26 Sept, 03:33

    ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី៖ ត្រូវការមន្ត្រី ដើម្បីបំពេញទៅកន្លែងដែលមានតម្រូវការ ឬទៅបំពេញសាលាដែលខ្វះគ្រូ។ សាលាដែលខ្វះគ្រូ ដោយសារតែគ្រូចូលនិវត្តន៍ គ្រូលាឈប់ គ្រូមរណភាព ឬមួយគ្រូគាត់សុំឈប់ដោយខ្លួនឯង ដោយសារមានការងារថ្មី និងដោយសារតែកូនសិស្សកើនឡើងដែរ។ គោលបំណងសំខាន់មួយទៀត គឺដើម្បីទៅជំនួសថ្នាក់ម៉ោងបន្ថែម និងថ្នាក់ពីរពេលនៅបឋមសិក្សា។ ថ្នាក់ម៉ោងបន្ថែមមានន័យថា លោកគ្រូអ្នកគ្រូខ្លះគាត់បង្រៀនម៉ោងគោលរបស់គាត់ហើយ គាត់ទៅបង្រៀនបន្ថែមម៉ោង ឬមួយក៏ទៅបង្រៀនពីរពេល។សូមអញ្ជើញទស្សនាវីដេអូ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងវិស័យសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានលើកឡើងលម្អិតអំពីកត្តាគន្លឹះ និងមូលហេតុនៃការខ្វះខាតគ្រូបង្រៀននៅតាមសាលារៀន ដែលនាំឱ្យមានការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះឡើង នៅក្នុង «វេទិកាព័ត៌មានសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧» ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    4,680video5Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    26 Sept, 03:30

    ឯកឧត្តម សុខ សង្វារ ទទួលជួបការសម្តែងការគួរសម និងសំណេះសំណាលជាមួយអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ជាមួយការពាំនាំការសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានទទួលស្វាគមន៍ជួបការសម្តែងការគួរសម និងសំណេះសំណាលជាមួយអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) នារសៀលថ្ងៃ ទី២៥ ខែកញ្ញាឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ជំនួបនេះ រៀបចំឡើងដើម្បីសុំការគាំទ្រពីរាជរដ្ឋាភិបាលដើម្បីសម្រួលបញ្ហាប្រឈមនៃកង្វះគ្រូ ព្រមទាំងរាយការណ៍អំពីសមិទ្ធផលការងារអប់រំពិសេសថ្នាក់សមាហរណកម្មសិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹមរបស់អង្គការ៕📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    4,57041Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    25 Sept, 16:13

    ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី លម្អិតពីសាវតា និងតម្លាភាពនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅក្នុង «វេទិកាព័ត៌មាន សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានពន្យល់ពីសាវតា និងមូលហេតុចម្បងនៃការជ្រើសរើសគ្រូកិច្ចព្រមព្រៀងការងារ គឺធ្វើឡើងដើម្បីបំពេញបន្ថែមនៅតាមបណ្តាសាលារៀនដែលកំពុងជួបប្រទះការខ្វះខាតគ្រូបង្រៀនជាក់ស្តែង។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    4,180831Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    22 Sept, 07:30

    ឱកាសក្លាយជាគ្រូបង្រៀនបឋមសិក្សា!ក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងមានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧។សម្រាប់បេក្ខជនប្រឡងជាប់បម្រុង (គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ) ឆ្នាំ២០២៥ ក៏នឹងទទួលបានឱកាសក្លាយខ្លួនជាគ្រូបង្រៀនបឋមសិក្សាផងដែរ។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    8,88072187211Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    22 Sept, 07:18

    ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំផែនទីបង្ហាញផ្លូវ ដើម្បីគាំទ្រដល់ការអនុវត្តគន្លឹះក្នុងវិស័យអប់រំ ជាពិសេសការលើកកម្ពស់មូលធនមនុស្សលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឆ្នាំ២០២៦-២០២៩ ក្នុងគោលបំណងលើកកម្ពស់សេវាបង្រៀន និងជំរុញការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    22 Sept, 03:01

    តើលោកអ្នក មានចម្ងល់អ្វីខ្លះ ពាក់ព័ន្ធនឹងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ?គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំវេទិកាព័ត៌មាន សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (ឆ្នាំសិក្សា ២០២៦-២០២៧) ដើម្បីផ្ដល់ព័ត៌មានជុំវិញការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនដល់សាធារណជន យុវជន សិស្ស-និស្សិត គ្រូបង្រៀន និងអ្នកសារព័ត៌មាន។សាធារណជន សិស្ស-និស្សិត គ្រូបង្រៀន និងអ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលរួម អាចចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ត្រឹមម៉ោង ១២:០០ថ្ងៃត្រង់ តាមរយៈតំណរភ្ជាប់៖ (១) អ្នកសារព័ត៌មាន៖ https://forms.gle/7n4atkZz2wtdYFJs5 (២) សាធារណជន៖https://forms.gle/EG93tGiWBD93Ln6P7📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    8,8802731Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    22 Sept, 03:00

    ក្រសួងមុខងារសាធារណៈ និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គរដ្ឋបាល»នាព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានការរៀបចំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គរដ្ឋបាល» ដឹកនាំដោយ ឯកឧត្ដម ជុក មុន្នី រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ។ការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គរដ្ឋបាល» នេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញដោយជោគជ័យនូវព្រះរាជក្រឹត្យសំខាន់ៗចំនួន២ រួចមកហើយ រួមមាន៖ លក្ខន្តិកៈនៃអង្គសុខាភិបាល និងលក្ខន្តិកៈនៃអង្គគ្រូបង្រៀន៕📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    21 Sept, 23:37

    ត្រៀម! ត្រៀម! បន្តិចទៀតនេះ នឹងមានការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំសម្រេចលើ ការត្រៀមប្រកាសបើកការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា (២០២៦-២០២៧)។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    9,01041101Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    21 Sept, 13:37

    ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងក្នុងខេត្តព្រៃវែង ត្រូវបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួលបានការពេញចិត្ត និងការសាទរជាច្រើនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ក្រោយពីបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅខេត្តព្រៃវែង ក្រុមការងារនៃគណៈកម្មការជំរឿន កំពុងតែរៀបចំចុះតាមបណ្តាខេត្តគោលដៅជាបន្តបន្ទាប់ ក្នុងគោលដៅរួមមួយ ដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា។សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍សង្ខេបសកម្មភាពនៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ក្នុងខេត្តព្រៃវែង។📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម🌐 | Website 🌐 | Facebook 🌐 | Instagram 🌐 | Tiktok 🌐 | Telegram 🌐 | YouTube
    7,420video112Open in Telegram
  • ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

    21 Sept, 09:52

    លេខាធិការដ្ឋាន គ.វ.រ. បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឆ្នាំ២០២៦-២០២៩ ដើម្បីលើកកម្ពស់សេវាបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តវិធានការគន្លឹះក្នុងការលើកកម្ពស់សេវាបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា) ឆ្នាំ២០២៦-២០២៩»។កិច្ចប្រជុំនារសៀលនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំ «តេជោ សន្តិភាព» នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី តំណាងក្រសួង-ស្ថាប័ន
    Image from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil ServiceImage from a post by ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
    7,0901621Open in Telegram