gram news
ក្រសួងសុខាភិបាល Ministry of Health channel avatar

ក្រសួងសុខាភិបាល Ministry of Health

@mohcambodia

ដេីម្បីទទួលបានព័ត៌មានថ្មីៗ​ ក្នុងវិស័យសុខាភិបាល

ProjectsENHealth

24,962subscribers

Open the Channel

Latest posts

  • ក្រសួងសុខាភិបាល Ministry of Health

    25 Sept, 10:30

    កិច្ចប្រជុំក្រុមមន្ត្រីបង្គោល សម្រាប់ការងារអប់រំ និងលើកកម្ពស់សុខភាពលើកទី៣១។ ——រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានអញ្ជើញដឹកនាំ «កិច្ចប្រជុំក្រុមមន្ត្រីបង្គោលសម្រាប់ការងារអប់រំ និងលើកកម្ពស់សុខភាពលើកទី៣១» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការរៀបចំសារអប់រំសុខភាព ដែលបានឯកភាពគ្នានៅកិច្ចប្រជុំលេីកទី៣០ និងពិភាក្សាផ្តល់យោបល់លើខ្លឹមសារនៃសារអប់រំសុខភាព ដែលបានធ្វេីបទបង្ហាញដោយមន្ត្រីបង្គោលនៃមជ្ឈមណ្ឌលជាតិ នាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល។កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរបៀបវារៈ ដូចតទៅ៖ ១.ការធ្វើបទបង្ហាញផ្ទាំងសារអប់រំ (Poster) ស្ដីពី "ការប្រើប្រាស់ឱសថ" ដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។ ២.ការធ្វើបទបង្ហាញ ស្ដីពីសារអប់រំសុខភាពផ្លូវចិត្តជាទូទៅ ដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។ ៣.ការធ្វើបទបង្ហាញនូវវីដេអូសារអប់រំសុខភាពស្ដីពី "ការថែទាំសុខភាពផ្លូវចិត្ត នៅតាមរោងចក្រ" ដែលផលិតដោយក្រុមការងាររដ្ឋសភាជាតិ សហការដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។ ៤.ការធ្វើបទបង្ហាញសារអប់រំស្តីពី «ដឹងលេខសុខភាពរបស់អ្នក ដើម្បីជីវិតអ្នកមានសុខភាពល្អ» ដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។ ៥.ការបង្ហាញនូវសារអប់រំស្តីពី ការការពារជំងឺគ្រុនចាញ់កុំឱ្យត្រឡប់មកវិញ សារដាក់ក្នុងទូរស័ព្ទស្តីពីការការពារគ្រុនឈាម និងវីដេអូឃ្លីបនៃសារអប់រំស្ដីពី "ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន HPV"។កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសរុបចំនួន ២៦នាក់ មកពីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ព្រមទាំងតំណាងអង្គការដៃគូសុខាភិបាល អង្គការ UNICEF អង្គការ CHAI អង្គការ FHI-360 និងអង្គការ RACHA។🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube
  • ក្រសួងសុខាភិបាល Ministry of Health

    25 Sept, 07:14

    កិច្ចប្រជុំ ពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៦។ ——រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានចូលរួម កិច្ចប្រជុំ ពិគ្រោះយោបល់គោលនយោបាយ លើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៦ ក្រោមប្រធានបទ "វិបុលភាពសេដ្ឋកិច្ចសង្គម ក្នុងកំឡុងពេលនៃការផ្លាស់ប្តូរ ទៅជាសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបរិស្ថាននៅកម្ពុជា" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការជាតិអេស្កាប់។ពិធីនេះរៀបចំឡើងដោយគណៈកម្មការជាតិអេស្កាប់(NC- ESCAP) សហការជាមួយ UNESCAP មានគោលបំណងចែករំលែកការយល់ដឹងស៊ីជម្រៅស្តីពី របាយការណ៍ស្រាវជ្រាវសេដ្ឋកិច្ចសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៦ ពិនិត្យលើវិធីសាស្ត្រដែលប្រទេសនានា ជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចប្រកបដោយចីរភាពបរិស្ថាន ស្របពេលរក្សាវិបុលភាពសេដ្ឋកិច្ចសង្គម និងពិភាក្សារបាយការណ៍ ដែលពាក់ព័ន្ធនឹងកម្ពុជា ព្រមទាំងស្វែងយល់ពីយុទ្ធសាស្ត្រ និងឧបករណ៍សម្រាប់កំណត់ជម្រើសគោលនយោបាយ និងពង្រឹងការសម្របសម្រួលអន្តរស្ថាប័ន និងភាពស៊ីសង្វាក់គ្នានៃគោលនយោបាយ ដើម្បីគាំទ្រការផ្តល់ហិរញ្ញប្បទាន និងការអនុវត្ត។សូមជម្រាបថាពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាង UNESCAP, UNDP ថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋានគណៈកម្មការជាតិអេស្កាប់ តំណាងធនាគារជាតិកម្ពុជា ស្ថាប័នហិរញ្ញិកនានា ដៃគូអភវឌ្ឍន៍ជាច្រើរូបផងដែរ។🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube
    Image from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of Health
  • ក្រសួងសុខាភិបាល Ministry of Health

    25 Sept, 06:21

    សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦៖ -ករណីឆ្លងថ្មី ២នាក់ -ករណីជាសះស្បើយ ០នាក់ -ករណីស្លាប់ ០នាក់🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube
    Image from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of Health
    1,740124Open in Telegram
  • ក្រសួងសុខាភិបាល Ministry of Health

    24 Sept, 09:44

    កិច្ចប្រជុំតម្រង់ទិស ស្តីពីការអនុវត្តគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ។ ——រាជធានីភ្នំពេញ៖ ថ្ងៃច័ន្ធ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ (Meeting on Project Steering Committte ( PSC) of Cross-Border Livestock Health and Value Chains Improvement Project) នៅសណ្ឋាគារ Sun & Moon Riverside ក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើ៖ (១)ការពិនិត្យមើល និងពិភាក្សាលើវឌ្ឍនភាពការងាររបស់គម្រោង រាប់ទាំងការងារបច្ចេកទេស និងហិរញ្ញវត្ថុ រួមទាំងអនុគម្រោងនីមួយៗ នៅបណ្តាខេត្ត ជាគោលដៅផងដែរ និង(២)កំណត់រកបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងជំរុញការចូលរួមពីភាគីពាក់ព័ន្ធ ព្រមទាំងប្តេជ្ញាចិត្តក្នុងការអនុវត្តគម្រោងសុខភាពសត្វឆ្លងដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ ឱ្យទទួលបានលទ្ធផលតាមផែនការ និងទិសដៅដែលបានកំណត់។គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក PSC លោក លោកស្រី តំណាងធនាគារ ADB និងភាគីពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ភាគីដៃគូ និងអ្នកពាក់ព័ន្ធផងដែរ ។🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube
    Image from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of Health
  • ក្រសួងសុខាភិបាល Ministry of Health

    22 Sept, 12:47

    Image from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of Health
  • ក្រសួងសុខាភិបាល Ministry of Health

    22 Sept, 12:47

    Image from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of Health
  • ក្រសួងសុខាភិបាល Ministry of Health

    22 Sept, 12:47

    Image from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of Health
  • ក្រសួងសុខាភិបាល Ministry of Health

    22 Sept, 12:47

    រដ្ឋមន្រ្តីសុខាភិបាល៖ «ការបម្រើសេវា២៤ម៉ោង/៧ថ្ងៃ គឺសុទ្ធតែកើតចេញពីសេចក្តីស្រលាញ់ ការបេ្តជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈរ របស់មន្ត្រីសុខាភិបាលគ្រប់កម្រិត» —ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៣ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទ ក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom)សរុបចំនួន ២៩៩៥នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរាយការណ៍ជូននូវលទ្ធផលជាក់ស្តែង នៃវឌ្ឍនភាពក្នុងការបម្រើសេវា២៤ម៉ោង/៧ថ្ងៃ នៅមណ្ឌលសុខភាព ដែលជាការផ្លាស់ប្តូរប្រកបទៅដោយក្តីសង្ឃឹម។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់កម្រិត យកចិត្តទុកដាក់ និងទទួលយកនូវការរិះគន់បែបស្ថាបនា ដើម្បីពិនិត្យ កែលម្អ និងដោះស្រាយដោយផ្តោតទៅលើលទ្ធផល។ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យ
  • ក្រសួងសុខាភិបាល Ministry of Health

    22 Sept, 09:48

    forwarded from @dr_hunmanetofcambodia

    វីដេអូបទយកការណ៍៖ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាក្តីសង្ឃឹម និងជាបង្អែកផ្នែកសុខភាពកុមារផលិតដោយ៖ ក្រុមការងារមន្ទីរព័ត៌មានខេត្តព្រះសីហនុ🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
    1,420video17Open in Telegram
  • ក្រសួងសុខាភិបាល Ministry of Health

    22 Sept, 08:23

    Image from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of Health
  • ក្រសួងសុខាភិបាល Ministry of Health

    22 Sept, 08:23

    Image from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of HealthImage from a post by ក្រសួងសុខាភិបាល Ministry of Health