Latest posts

ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
25 Sept, 11:18
នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០ នាទីរសៀល ទីស្ដីការគណ:រដ្ឋមន្ត្រីបានបើកវគ្គបណ្តុះបណ្តាលស្ដីពី «របៀបធ្វើកំណត់ហេតុនៃកិច្ចប្រជុំ និងប្រតិចារឹកផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា AI » ជូនដល់សិក្ខាកាមជាមន្ត្រីរាជការចំនួន ៥៤រូប មកពីអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានឧទ្ទេសនាមដោយលោក ពាង តុលា មន្ត្រីកំណត់ត្រា និងបណ្ណសារ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោកគ្រូឧទ្ទេស បានបញ្ជាក់អំពីសារៈសំខាន់នៃប្រតិចារឹកដែលជាឯកសារយោង និងជាបណ្ណសារដ៏មានតម្លៃសម្រាប់ អង្គភាព ឬស្ថាប័ននីមួយៗ ព្រមទាំងបានពន្យល់ពីនីតិវិធីការងារ និងដំណើរការប្រតិចារឹកផងដែរ។ ជាមួយនេះដែរ ក៏បានលើកឡើងអំពីបញ្ហាប្រឈមនៃការធ្វើប្រតិចារឹកនាពេលបច្ចុប្បន្ន ត្រូវពឹងផ្អែកទាំងស្រុងទៅលើការកត់ត្រា និងការស្តាប់សារសំឡេងដោយផ្ទាល់ដែលតម្រូវឱ្យចំណាយពេលយូរ ប្រើប្រាស់ធនធានមនុស្សច្រើន ព្រមទាំងប្រឈមនឹងកំហុសអក្ខរាវិរុទ្ធ និងពិបាកក្នុងការចងចាំ។ ដូចនេះ ដើម្បីដោះស្រាយបញ្ហា លោកគ្រូបានណែនាំ និងពន្យល់អំពីទ្រឹស្ដីនៃការប្រើប្រាស់កម្មវិធី AI ដ៏សម្បូរបែប រួមមាន ChatGPT, DeepSeek, Copilot, Gemini AI និង Google AI Studio ដែលអាចប្រើប្រាស់ភាសាខ្មែរបានយ៉ាងសុក្រឹត ព្រមទាំងប្រព័ន្ធ AI បង្កើតឡើងដោយកូនខ្មែរដូចជា Khmer ASR, Translate KH, Khmer OCR, Brachum និង Khmer AI Meeting Notes ជាដើម។ ជាពិសេស លោកគ្រូក៏បានផ្តល់ជាឧទាហរណ៍ជាក់ស្តែង អំពីរបៀបសរសេរ Prompt សម្រាប់ប្រើប្រាស់ក្នុងការសង្ខេប កិច្ចប្រជុំ ការសរសេរអ៊ីមែល និងការរៀបចំរបាយការណ៍សម្រាប់ការធ្វើប្រតិចារឹកពីសារជាសំឡេង ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីរាជការយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងចំណេញពេលវេលា។ ជាមួយគ្នានេះ លោកគ្រូក៏បានបង្ហាញកម្មវិធី និងផ្ដល់ការណែនាំដល់សិក្សាបន្ថែមពាក់ព័ន្ធនឹង AI ជាច្រើនទៀត ដើម្បីឱ្យសិក្ខាកាមអាចយកទៅសិក្សាស្រាវជ្រាវ និងជាជំនួយក្នុងការប្រើប្រាស់សម្រាប់ការបំពេញភារកិច្ចនៅស្ថាប័នរបស់ខ្លួនក្នុងសម័យកាលឌីជីថលដ៏សំបូរបែបនេះ។📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube




ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
25 Sept, 03:39
forwarded from @dr_hunmanetofcambodia
សេចក្តីប្រកាសទីក្រុងភ្នំពេញ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាPhnom Penh Declaration: Acting Together towards Breaking the Chain and Eradication of Online Scams🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia




ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
23 Sept, 11:02
forwarded from @dr_hunmanetofcambodia
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
23 Sept, 04:16
forwarded from @dr_hunmanetofcambodia
ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលកំពុងគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជាក្លាយជាជម្រកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មឡើយ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានពង្រឹងយន្តការស្ថាប័ន និងក្របខ័ណ្ឌច្បាប់ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត អ្នកសម្របសម្រួល និងអ្នកដែលផ្តល់ការការពារ ឬទទួលផលពីបណ្តាញឧក្រិដ្ឋកម្ម រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងការផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦Presiding over the Opening Ceremony of the International Conference on Combating Online Scams, under the theme, “Acting Together towards Breaking the Chain and Eradication of Online Scams”.Online Scams are a global issue that pose a growing threat to public security, social order, and the economies of many countries, including Cambodia.The Royal Government of Cambodia has taken a firm stance against online scams and transnational crime, ensuring that Cambodian territory does not become a haven for criminal activity. At the same time, the Royal Government has strengthened institutional mechanisms and legal frameworks by imposing strict measures against perpetrators, facilitators, and those who protect or profit from criminal networks, including asset seizures and legal punishments. These efforts aim to effectively suppress and prevent online scams.Phnom Penh, Wednesday morning, 23 September 2026🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia




ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
22 Sept, 13:49
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងចាប់ផ្តើមនាថ្ងៃស្អែក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានដឹកនាំកិច្ចប្រជុំលើកទី៨ របស់គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការ.. អានបន្ត...📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube




ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
20 Sept, 03:43
forwarded from @dr_hunmanetofcambodia
វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤-២០ កញ្ញា ២០២៦🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
18 Sept, 10:25
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីនិងសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតសម្តែងបំណងរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងទីចាត់ការព័ត៌មានច្បាប់និងរដ្ឋបាលបារាំង(ទីក្រុងប៉ារីស)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញចូលរួមជាអធិបតីនិងសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតសម្តែងបំណងរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដោយឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ គ.ក.ច. និងទីចាត់ការនាយកដ្ឋានព័ត៌មានច្បាប់និងរដ្ឋបាល នៃសាធារណរដ្ឋបារាំង (DILA) ដោយលោកស្រី Véronique LEHIDEUX នាយិកា DILA ដែលបានប្រព្រឹត្តទៅនៅទីចាត់ការ DILA ដែលជាស្ថាប័នចំណុះផ្ទាល់របស់នាយករដ្ឋមន្រ្តី នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ គោលបំណងនៃការចុះហត្ថលេខាលើលិខិតសម្តែងបំណងនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងស្ថាប័នទាំងពីរ ក៏ដូចជា




ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
17 Sept, 09:30





ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
17 Sept, 09:30edited
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Laurent Panifous រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង ================== (ទីក្រុងប៉ារីស)៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Laurent Panifous រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង នៅទីស្តីការក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភា នាទីក្រុងប៉ារីស សាធារណរដ្ឋបារំាង។ ឯកឧត្តម Laurent Panifous បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-បារាំងបានចាក់ឫសជ្រៅ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងគណៈប្រតិភូនាពេលនេះ គឺជាការផ្សារភ្ជាប់នូវទំនាក់ទំនងស្ថាប័ន រវាងក្រសួងទទួលបន្ទុកទំនាក់ទំនងជាមួយសភាបារាំង និងទីស្តីការគណៈរដ្ឋមន្រ្តីរបស់កម្ពុជា ដែលស្ថាប័នទាំងពីរនេះមានមុខងារសម្របសម្រួលការងារទំនាក់ទំនង


ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
17 Sept, 06:31
forwarded from @dr_hunmanetofcambodia
លទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
17 Sept, 00:02edited
អបអរសាទរខួបលើកទី៣ រមណីយ៍ដ្ឋាន ប្រសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed on the UNESCO World Heritage List)📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube


ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
16 Sept, 11:55
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ (ទីក្រុងប៉ារីស)៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ តាមស្តង់ដាអន្តរជាតិ និងដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ … អានបន្ត📱 Facebook 🌐 Website 🚀 Telegram




ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
15 Sept, 15:16
កម្ពុជា-បារាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម Marc Guillaume អនុប្រធានក្រុមប្រឹក្សារដ្ឋបារាំង (Conseil d’Etat) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងប្រទេសទាំងពីរ …អានបន្ត📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube




ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
13 Sept, 00:54
forwarded from @dr_hunmanetofcambodia
វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧-១៣ កញ្ញា ២០២៦🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
12 Sept, 14:15
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦…អានបន្ត📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube



Related Channels
Other channels in the same section of the catalogue.
