Latest posts

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 12:40edited
ឯកឧត្តម ប៉ែន បូណា៖ អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាលសូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 08:43edited
ឯកឧត្តម ប៉ែន បូណា បានរំលឹកសាររបស់ប្រមុខការទូតកម្ពុជាថា ដើម្បីផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 07:53edited
ឯកឧត្តម ប៉ែន បូណា៖ សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា កងទ័ពថៃពិតជាបានដណ្តើមកាន់កាប់ទីតាំងមួយចំនួននៅតាមព្រំដែននៅក្រោយការប្រយុទ្ធគ្នាពិតមែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានយល់ព្រមប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលានិងគ្រប់មធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 07:11edited
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាចំពោះគណៈកម្មការផ្សះផ្សាដែលបានអនុវត្តវិធីសាស្ត្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី ហើយកម្ពុជានឹងបន្តចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ ប្រកបដោយទំនុកចិត្តពេញលេញលើដំណើរការផ្សះផ្សានេះ។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 06:30
ឯកឧត្តម ប៉ែន បូណា៖ អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល ...............................«នៅក្នុងយុគសម័យឌីជីថល ព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ជាពិសេសព័ត៌មានអវិជ្ជមាន ក្នុងនោះភាគច្រើនជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងបំផ្លើសបំភ្លៃ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។ ដូច្នេះ ក្នុងតួនាទីជាមន្ត្រីព័ត៌មាននិងនាំពាក្យ យើងត្រូវធ្វើការងារពីរទន្ទឹមគ្នា គឺ ទី១គឺការងារប្រតិកម្ម ឆ្លើយតប ពន្យល់បកស្រាយឱ្យប្រជាពលរដ្ឋបានដឹងការពិតឱ្យបានលឿនរហ័ស និងទី២គឺការងារបុរេសកម្ម ពោលគឺ ត្រូវផ្សព្វផ្សាយជាប្រចាំនូវសមិទ្ធផល ស្នាដៃ និងសកម្មភាពបម្រើប្រជាពលរដ្ឋរបស់មន្ត្រីអាជ្ញាធរយើង ដោយមធ្យោបាយវៃឆ្លាត និងរហ័សរហួន»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតីនិងវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២២
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 06:30

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 05:03
វីដេអូបទយកការណ៍ ៖ ក្រុងស្ទឹងសែន កំពុងប្រែក្លាយមុខមាត់ថ្មីឆ្ពោះទៅរកទីក្រុងស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 05:03
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 04:55
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។ នេះគឺជាករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 04:42
ការពិតជាក់ស្តែង នេះគឺមិនដូចអ្វីដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួនចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ គឺក្រុមជនមួយក្តាប់តូចនោះទៅវិញទេដែលមិនបានជួយការពារទឹកដីពីការឈ្លានពាន តែបែរជាខិតខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យថៃ ដែលមានន័យស្មើនឹងការប្រកាសយល់ព្រមប្រគល់ដីទាំងនោះឱ្យទៅប្រទេសឈ្លានពាន ដែលផ្ទុយស្រឡះពីជំហរម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុត។ រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជាការពារដាច់ខាតខ្សែព្រំដែនអន្តជាតិរវាងកម្ពុជានិងថៃ ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ និងមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ៕សូមអរគុណ!
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 04:41
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ..................................ដោយសារមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនពីក្រៅប្រទេសបន្តចោទប្រកាន់ខុសការពិត អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិឡើងវិញអំពីដំណើរការនៃការដោះស្រាយវិវាទព្រំដែនសមុទ្រនិងព្រំដែនគោករវាងកម្ពុជា-ថៃ និងជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាព្រំដែនដូចតទៅ៖ទី១.អំពីព្រំដែនសមុទ្រ៖ ដូចបងប្អូនជនរួមជាតិបានជ្រាបស្រាប់ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ទើបតែបានបិទបញ្ចប់កិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបូរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជានិងថៃបានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា ហើយគណៈកម្មការផ្សះផ្សាក៏នឹងរៀបចំកិច្ចប្រជុំជាបន្តទៀតជាមួយកម្ពុជានិងថៃ នៅក្នុងខែតុលា ខាងមុខនេះនៅទីក្រុងឡាអេ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 04:11edited
សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodiaLive stream finished (9 minutes)
22 Sept, 04:06

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
22 Sept, 03:58
1️⃣2️⃣3️⃣ផ្សាយផ្ទាល់ សេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី✅https://www.facebook.com/share/v/19Uu9cD4qd/Live stream started
22 Sept, 03:57

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
21 Sept, 10:54
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាបិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាពគ្មានពីរក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា។ ឈរលើមូលដ្ឋានគ្រឹះនៃសន្តិភាព រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តផ្តល់តម្លៃយ៉ាងខ្ពស់ដល់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងកាលៈទេសៈដែលកម្ពុជាប្រឈមនឹងការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដី សន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុត ទន្ទឹមនឹងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិ។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំព
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
21 Sept, 10:02edited
ឯកឧត្តម ប៉ែន បូណា៖ ពីប្រទេសដែលស្វែងរកសន្តិភាព កម្ពុជាបាននិងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពសរុបជាង ១ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង ១ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន១០។ ដោយសារសុខសន្តិភាពជាគ្រឹះ កម្ពុជាក៏បន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ព្រមទាំងបានជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសក្តានុពលផលិតកម្មក្នុងស្រុក និងការវិនិយោគលើវិស័យឡូជីស្ទីក សន្តិសុខថាមពល រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
21 Sept, 09:22edited
ឯកឧត្តម ប៉ែន បូណា បានគូសរំលេចសាររបស់សម្ដេចធិបតីថា សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់និង សកលលោក។ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុនសែន បានយកជីវិតទៅធានាការអនុវត្តប្រកបដោយជោគជ័យត្រចះត្រចង់ ទើបកម្ពុជាអាចបញ្ចប់បានទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលបានអូសបន្លាយជិត៣ទសវត្សរ៍។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
21 Sept, 08:39edited
ឯកឧត្តម ប៉ែន បូណា៖ ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងចូលរួមដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្តារសន្តិភាពតាមព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យភាព និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីសុខសាន្តរបស់ប្រជាជន និងការរួមរស់ដោយសុខដុមរមនារវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ។សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇JOIN USដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 Ti
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
21 Sept, 08:06
ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាព្រឹត្តិការណ៍សមរាត្រី នាព្រឹកថ្ងៃទី២១ កញ្ញា ២០២៦។រួមគ្នាផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកផលិតដោយ៖ KiloTRAVEL#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Followers write to the bot, you answer by reply, your account stays hidden. Created in one tap.
How it works →Related Channels
Other channels in the same section of the catalogue.
