gram news
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP channel avatar

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

@ruppnews

RUPP's News www.rupp.edu.kh https://www.facebook.com/rupp.edu.kh

ProjectsENEducation

31,067subscribers

Open the Channel

Latest posts

  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    22 Sept, 10:06

    forwarded from @ruppuyfcnews

    ទិដ្ឋភាពនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដែលប្អូនៗបេក្ខជនបានមកដាក់ពាក្យដើម្បីត្រៀមប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២៦–២០២៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។#RUPP #UYFC បណ្ដាញសង្គមផ្លូវការរបស់​ ស.ស.យ.ក.​ RUPP 🌐 | Facebook Page 🌐 | Telegram Channel 🌐 | Telegram Chat 🌐 | Tiktok
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    22 Sept, 10:05

    🎉 Congratulations to Our Outstanding Students! 🎉We are proud to congratulate our students Krin Soktheany, Oeur Sophirak, Oun Chhunleap, Kheng Kanika, and Lay Dara on the acceptance of their research paper for presentation at ICLIE 2026 – International Conference on Logistics, Industrial Engineering and Management, Vietnam. 🇻🇳📅 Conference Date: 5 December 2026 📍 Venue: Van Lang University, Ho Chi Minh City, Vietnam 🇻🇳📚 Research Title: Human Resource Management Practices in a Labor-Intensive Country: Cases of Manufacturing Firms in CambodiaTheir achievement reflects their hard work, dedication, teamwork, and commitment to academic research. After a long journey of preparing their research and going through the review process, their efforts have finally been recognized at an international conference. 👏📖Congratulations on this well-deserved achievement! Keep learning,
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    18 Sept, 08:34

    កិច្ចសំណេះសំណាលសម្តែងការគួរសមរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី ។រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ៖ លោកស្រីសាស្ត្រាចារ្យ អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ព្រមទាំងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Ben Furmage នាយកប្រតិបត្តិនៃកម្មវិធី Water Sensitive Cities Australia នៃសាកលវិទ្យាល័យ Monash University និងគណៈប្រតិភូ ក្នុងឱកាសនៃកិច្ចសំណេះសំណាលសម្តែងការគួរសម។នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើការអនុវត្តដំណោះស្រាយផ្អែកលើធម្មជាតិ (Nature-based Solutions) នៅក្នុងតំបន់ទីក្រុង ព្រមទាំងលទ្ធភាពនៃការពង្រីកលំហបៃតងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកម្មវិធីផ្លាស់ប្តូរនិស្សិត (Student
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    18 Sept, 08:33

    កិច្ចសំណេះសំណាលសម្តែងការគួរសមរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ University of Ottawa ប្រទេសកាណាដារាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ៖ លោកស្រីសាស្ត្រាចារ្យ អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ព្រមទាំងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកសាស្ត្រាចារ្យ Jacques Beauvais សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ University of Ottawa និងគណៈប្រតិភូ ក្នុងកិច្ចសំណេះសំណាលសម្តែងការគួរសម។ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកម្មវិធីស្រាវជ្រាវរួមគ្នា និងកម្មវិធីបណ្តុះបណ្តាលសាស្ត្រាចារ្យលើភាសាបារាំង និងអង់គ្លេស។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការបង្កើតកម្មវិធី Summer Program​ សម្រាប់ផ្លាស់ប្តូរនិស្សិត និងលទ្ធភាពក្នុងការបង្កើតកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសាវិទ្យា (Master of
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    17 Sept, 02:39

    [🎓 Undergraduate Scholarship Announcement 📣]We are pleased to announce the Shinnyo-en Scholarship for the academic year 2026-2027.The scholarship was initiated to provide financial support to second-year students in the Department of Japanese for the academic year 2026-2027.Students who wish to apply may visit the designated location mentioned in the announcement.🖇️ Download ➡️ https://t.me/iroffice_rupp/763#RUPP #IROffice #Scholarship #2627 #DJP
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    17 Sept, 00:08

    🇰🇭 អបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ UNESCO 📅 ១៧ កញ្ញា ២០២៣ – ១៧ កញ្ញា ២០២៦ប្រាសាទកោះកេរ គឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាសក្ខីភាពនៃភាពរុងរឿងនៃអរិយធម៌ខ្មែរ ដែលត្រូវបាន UNESCO ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ យើងរួមគ្នា ថែរក្សា ការពារ និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស និងសុះសាយលើឆាកអន្តរជាតិ។ ❤️🇰🇭កោះកេរ — មរតកខ្មែរ មោទនភាពជាតិ! 🇰🇭✨#RUPP
    4,400366Open in Telegram
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    15 Sept, 03:42

    ជួបជាមួយអ្នកជំនាញ ដែលនឹងវាយតម្លៃដំណោះស្រាយច្នៃប្រឌិតរបស់អ្នកនៅក្នុងកម្មវិធី 🇰🇭 Cambodia Nationwide “Odoo x RUPP Pitch Cup” យើងមានក្តីរំភើបរីករាយក្នុងការណែនាំ គណៈកម្មការវាយតម្លៃមកពី Odoo ដែលជាអ្នកជំនាញអន្តរជាតិ និងមានបទពិសោធន៍ក្នុងវិស័យបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាព និងការអប់រំ៖ 1. លោក Chris Nyi Training Manager (APAC) 2. លោកស្រី Bella Indah Sanusi L&D and Education Program Manager (APAC) 3. លោក Tony To Education Program Manager (VN) 4. 🔥 តើអ្នកត្រៀមខ្លួនរួចហើយឬនៅ ដើម្បីបង្ហាញគំនិតរបស់អ្នកជូនអ្នកជំនាញអន្តរជាតិទាំងនេះ? យកឱកាសនេះដើម្បីបង្ហាញ យុទ្ធសាស្ត្រ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត របស់អ្នក ក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៃ ការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) និងប្រកួតប្រជែងដណ្តើម រង្វាន់ធំរហូតដល់ $1,000 USD! 🏆💰 ⏰ កុំឱ្យឱកាសនេះកន្លងផុតទៅ! 📌 ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី២ ខែតុលា 🔗 ចុះឈ្មោះនៅទីនេះ៖ odoo.com/r/khpitchcup ✨ ចាប់ផ្តើមពីគំនិតរបស់អ្នក —
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    15 Sept, 03:31

    forwarded from @iroffice_rupp

    [🎓 2027 Spring Semester Exchange at Windesheim UAS 📣]Windesheim University of Applied Sciences (WUAS) is now accepting nominations for students who wish to participate in the Spring Semester Exchange from February to June 2027 in the Netherlands. 🇳🇱💰 The Erasmus+ scholarship for the exchange programme shall cover most expenses. Students are responsible for other expenses incurred before and during the mobility period. Nonetheless, selected applicants must still budget for personal or other expenses before receiving the grant.📥 Students who are interested in this programme are encouraged to meet the eligibility criteria and submit the documents mentioned on our announcement webpage to the IR Office personally in Room 219A, RUPP Main Campus. 🗓️ Please make sure to do so by 16:00 on Monday, 05 October 2026.🌏 You can find information about the exchange program on the
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    14 Sept, 11:40

    forwarded from @ruppuyfcnews

    កិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ — នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំ កិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ក្រោមអធិបតីភាព លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។កិច្ចពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានយុវជន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការគាំទ្រ និងសម្របសម្រួលការរៀបចំ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ដែល ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធបានពិភាក្សាអំពីការចូលរួម និងការគាំទ្ររបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការរៀបចំកម្មវិធី ការសម្របសម្រួលធនធាន និងសកម្មភាពពាក់ព័ន្ធ ព្រមទាំងការចូលរួមរបស់យុវជន
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    12 Sept, 10:03

    ពិធីបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង «ពិធីបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិក្ខាកាមជាច្រើនរូប។សូមជម្រាបថា តាមរយៈកម្មវិធីនេះ មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវទទួលបន្ទុកបណ្ដុះបណ្ដាលគណៈគ្រប់គ្រង និងគ្រូបង្រៀនសរុបជាង ៨ ០០០នាក់ ចាប់ពីកម្រិតបរិញ្ញាបត្ររហូតដល់កម្រិតបណ្ឌិត។ សម្រាប់ពិធីបើកបវេសនកាលនាពេលនេះ
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    11 Sept, 11:05

    forwarded from @dmccci

    🎬 Project Three Premiere 2026! មកដល់ហើយ! ឈុតខ្លីៗ (Trailer) នៃភាពយន្តឯកសារទាំង ១១ រឿង ក្នុងគម្រោង Project Three របស់និស្សិត DMC!🎞ភាពយន្តឯកសារខ្នាតខ្លីទាំង ១១ នេះ នឹងនាំគ្រប់គ្នាទៅស្វែងយល់ពីរឿងរ៉ាវក្នុងសង្គម និងតថភាពជីវិតផ្សេងៗគ្នា ដែលជាស្នាដៃផលិតផ្ទាល់ដោយនិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ជួបគ្នាឆាប់ៗនេះនៅ៖ 🗓ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ⏰ម៉ោង ៨:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ 📍រោងភាពយន្ត Prime Cineplex (សាខា Samai Square) https://maps.app.goo.gl/ZoTgracrfv85mdmN7®️ចុះឈ្មោះចូលរួមដោយមិនគិតថ្លៃ៖ https://forms.gle/zYxdkfsW2D3GPMUN7
    4,670video20Open in Telegram
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP

    11 Sept, 09:50

    🇰🇭🇨🇳 អបអរសាទរនិស្សិតឆ្នើមរបស់ RUPP 🎓រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដឹកនាំគណៈប្រតិភូ និងនិស្សិត លឹម ម៉េងឃាង (林明强) ចូលរួមពិធីជំនួបសំណេះសំណាល និងអបអរសាទរ រៀបចំដោយស្ថានទូតចិនប្រចាំកម្ពុជា។និស្សិត លឹម ម៉េងឃាង តំណាងប្រទេសកម្ពុជា ទទួលបាន ជ័យលាភីលេខ៣ និងជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៣០នាក់ ក្នុងចំណោមបេក្ខជន ១៥៧នាក់ មកពី១៣៩ប្រទេស ក្នុងការប្រកួតប្រជែង «ស្ពានភាសាចិន» លើកទី២៥ ថ្នាក់ឧត្តមសិក្សាទូទាំងពិភពលោក នៅប្រទេសចិន។សូមអបអរសាទរ និងសូមកោតសរសើរចំពោះសមិទ្ធផលដ៏ឆ្នើមនេះ! 👏🎉#RUPP
    5,00083Open in Telegram
Download the series as CSV
A feedback bot for your channel — free

Followers write to the bot, you answer by reply, your account stays hidden. Created in one tap.

How it works →
Create the bot